» កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា » ថៅកែហាងជនជាតិប៉ូឡូញម្នាក់ស្លាប់នៅកោះរ៉ុងដោយសារមិនឈប់ផឹកស្រាតាមពេទ្យ! » រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5889 នាក់

ម្សិលមិញ 12365 នាក់

សរុប 20057118 នាក់

ពុំមាន​ពលរដ្ឋ​ខ្មែរ​បាត់បង់​ជីវិត ឬ​រងគ្រោះថ្នាក់ ដោយ​គ្រោះ​រញ្ជួយ​ដី ៧.៦​រ៉ិ​ច​ទ័​រ​ក្នុងប្រទេស​ជប៉ុន​ទេ


ភ្នំពេញ​៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​បញ្ជាក់ថា ពុំមាន​ពលរដ្ឋ​ខ្មែរ​បាត់បង់​ជីវិត ឬ​រងគ្រោះថ្នាក់ ដោយ​គ្រោះ​រញ្ជួយ​ដី ៧.៦​រ៉ិ​ច​ទ័​រ ក្នុងប្រទេស​ជប៉ុន​នោះទេ ខណៈ​រាជរដ្ឋាភិបាល កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​។​a earth japon1 

​តាមរយៈ​សេចក្តីថ្លែងការណ៍​មួយ នា​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០២៤ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានបញ្ជាក់​៣​ចំណុច អំពី​ស្ថានភាព​ពលរដ្ឋ​ខ្មែរ​រស់នៅក្នុង​ប្រទេស​ជ​ប៉ុន បន្ទាប់ពី​មាន​គ្រោះ​រញ្ជួយ​ដី​កម្រិត​៧,៦​វ៉ិ​ច​ទ័​រ នា​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២៤ ដូចតទៅ​៖១៖ សុវត្ថិភាព​របស់​ពល​រដ្ឋ​ខ្មែរ​គឺជា​អាទិភាព​ចម្បង​បំផុត​របស់​រាជរដ្ឋាភិបាល​។ ក្រសួងការបរទេស និង​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន បាននិងកំពុង​តាមដាន​ដោយ​យកចិត្តទុកដាក់​នូវ​ការវិវត្ត​នៃ​គ្រោះធម្មជាតិ​នេះ ក៏ដូចជា​បាន​ខិតខំ​ទាក់ទង​ពលរដ្ឋ​ខ្មែរ​មួយចំនួន​រស់នៅក្នុង​ប្រទេស​ជប៉ុន​។ ស្ថានទូត​ក៏បាន​ផ្សព្វផ្សាយ​នូវ​លេខ​ទូរស័ព្ទ (០៨០ ៤៦៨៩ ៩៣៧៤) និង​ទំព័រ​ហ្វេ​ស​បុក​របស់​ស្ថានទូត (Royal Embassy of Cambodia in Japan) សម្រាប់​ការទំនាក់ទំនង​ដោយផ្ទាល់ ក្នុងករណី​មាន​តម្រូវការ​ចាំបាច់​ណាមួយ​។​

២៖ យោងតាម​របាយការណ៍​ស្ថានទូត​កម្ពុជា មាន​ពលរដ្ឋ​ខ្មែរ​ចំនួន​ជាង ១.៦០០ នាក់ ដែល​រស់នៅក្នុង​តំបន់​រងគ្រោះ (​ខេត្ត​ចំនួន​៦)​។ យោងតាម​ព័ត៌មាន​បឋម​របស់​ស្ថានទូត​កម្ពុជា (​គិត​ត្រឹម​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០២៤ វេលា​ម៉ោង ១០ ព្រឹក​) ពុំមាន​របាយការណ៍ អំពី​ករណី​ពលរដ្ឋ​ខ្មែរ​ដែល​បាន​បាត់​បង់ជីវិត ឬ​រងគ្រោះថ្នាក់ ដោយសារ​គ្រោះ​រញ្ជួយ​ដី​ខាងលើ​ទេ​។ ដោយឡែក មាន​របាយការណ៍​អំពី​និស្សិត​ខ្មែរ​ចំនួន​៣​រូប ដែល​ស្ថិតក្នុង​ខេត្ត Ishikawa និង​ចំនួន​៥​រូប​ផ្សេងទៀត ដែល​ស្ថិតក្នុង​ខេត្ត Niigata ត្រូវបាន​ជម្លៀស​មក ទីតាំង​មាន​សុវត្ថិភាព​រួចហើយ​។ ស្ថានទូត​កម្ពុជា​នឹង​បន្ត​តាមដាន និង​សហការ​ជាមួយ អាជ្ញាធរ​ជប៉ុន​ពាក់ព័ន្ធ ដើម្បី​រាយការណ៍​ជាប្រចាំ​អំពី​ស្ថានភាព​វិវត្តន៍​។​៣៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ សូម​អំពាវនាវ​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង រស់នៅក្នុង​ប្រទេស​ជប៉ុន បន្ត​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ព្រមទាំង​គោរព​និង​អនុវត្តតាម ការណែនាំ​របស់​អាជ្ញាធ​រ​ជប៉ុន ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន។

​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ជប៉ុន នៅ​ថ្ងៃទី​២​ខែមករា​ឆ្នាំ​២០២៤ បានចេញ​សេចក្ដីជូនដំណឹង ស្ដីពី​ស្ថានភាព​នៃ​គ្រោះ​រញ្ជួយ​ដី នៅតាម​តំបន់​ជាប់មាត់​សមុទ្រ​នៃ​ខេត្ត Ishikawa និង​បណ្តា​ខេត្ត​ក្បែរ​ខាង​ដូចជា Niigata, Toyama, Yamagata, Fukui និង Hyogo ដោយ​គិត​ត្រឹម​ម៉ោង ១៣:០០ ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០២៣ ដោយបាន​បញ្ជាក់ថា ចំនួន​អ្នកស្លាប់​យ៉ាងហោចណាស់​ចំនួន ២៤​នាក់ (​មិនទាន់​បញ្ជាក់​អត្តសញ្ញាណ​) នៅ​ខេត្ត Ishikawa និង​អ្នករបួស​ជាង​៦០​នាក់​ទៀត ក្នុង​ខេត្ត Ishikawa, Nigata, Fukui, Toyama និង Gifu អគារ​ជាង ១០០​ខ្នង នៅ​ខេត្ត​Ishikawa ត្រូវបាន​រងគ្រោះ​ដោយ​អគ្គីភ័យ និង​អគារ​ជាច្រើន​ទៀត បាន​ដួលរលំ​រហូតមក​ដល់ពេលនេះ មាន​ប្រជាជន​ជាង ៤៥,០០០​គ្រួសារ បាន​ជម្លៀស​ទៅកាន់​ទី​សុវត្ថិភាព​។​

​បើតាម​ការចេញផ្សាយរ​បស់​ទូរទស្សន៍ NHK បាន​ឲ្យ​ដឹងថា ការខូចខាត​នៅក្នុង​ខេត្ត Ishikawa របស់​ប្រទេស​ជប៉ុន បន្ទាប់ពី​គ្រោះ​រញ្ជួយ​ដី​ក្នុង​ថ្ងៃ​ចូលឆ្នាំ​សកល បាន​បំផ្លាញ​ផ្លូវថ្នល់ អគារ​ដួលរលំ និង​ដាច់​ចរន្តអគ្គិសនី ចំពេល​មាន​សីតុណ្ហភាព​ត្រជាក់​។​​ប្រទេស​ជប៉ុន​ប្រឈមមុខ​នឹង “​ការប្រយុទ្ធ​នឹង​ពេលវេលា​” ដើម្បី​ជួយសង្គ្រោះ​អ្នក​រស់រានមានជីវិត​ពី​គ្រោះ​រញ្ជួយ​ដី​នៅ​ថ្ងៃ​ចូលឆ្នាំ​សកល​​ប្រទេស​ជប៉ុន​ប្រឈមមុខ​នឹង “​ការប្រយុទ្ធ​នឹង​ពេលវេលា​” ដើម្បី​ជួយសង្គ្រោះ​អ្នក​រស់រានមានជីវិត​ពី​គ្រោះ​រញ្ជួយ​ដី​នៅ​ថ្ងៃ​ចូលឆ្នាំ​សកល​​អគារ​មួយ​ដែល​បាន​បាក់​បណ្ដាលមកពី​ការរញ្ជួយ​ដី​ត្រូវបាន​គេ​ឃើញ​នៅក្នុង​ក្រុង Wajima ខេត្ត Ishikawa ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២៤ ក្នុង​រូបថត​ដែល​ចេញផ្សាយ​ដោយ Kyodo​។​

​ការរញ្ជួយ​ដី​កម្រិត​បឋម​កម្រិត ៧.៦ រិច​ទ័​រ​បាន​វាយប្រហារ​នៅ​ពាក់កណ្តាល​រសៀល​កាលពី​ថ្ងៃ​ចន្ទ ដោយបាន​ជំរុញ​ឱ្យ​ប្រជាជន​នៅ​តំបន់ឆ្នេរ​មួយចំនួន​ត្រូវ​ភៀសខ្លួន ទៅកាន់​ទីទួល​ខ្ពស់ ខណៈដែល​រលក​យក្ស​ស៊ូណាមិ​មាន​កម្ពស់​ប្រហែល ១ ម៉ែត្រ​បាន​វាយប្រហារ​ឆ្នេរសមុទ្រ​ភាគ​ខាងលិច​របស់​ប្រទេស​ជប៉ុន​។​a earth japon