» ជប៉ុនផ្ដល់ជំនួយសាកល្បងលើផ្នែកផ្នែកសន្តិសុខប្រមាណ៣លានដុល្លារដល់កម្ពុជា » អតីតនាយករដ្ឋមន្ត្រីព្រមានអ្នកវិភាគកុំធ្វើឲ្យបែកបាក់ជាតិនិងប៉ះពាល់សន្តិសុខជាតិបញ្ហានេះចំណុចល្អគឺមិនទាន់មានការវៃខ្នោះចំពោះអ្នកគ្រាន់តែនិយាយទេ! » ប្អូនជីដូនមួយនាយករដ្ឋមន្ត្រីប្រកាសបើកឲ្យជនរងគ្រោះនៃរំលោភបំពានពីនគរបាលព្រហ្មទណ្ឌនិងគ្រឿងញៀនមករកគាត់បាន! » ប្រកួតបាល់ទះកម្ពុជា បំបាក់ក្រុមថៃ ៣-១សិត ឡើងវគ្គផ្ដាច់ព្រ័ត្រ SEA V.Cup 2026 » ប្រធានាធិបតីស៊ីជិងពីងបោះពាក្យថាចិនជាមេដឹកនាំពិភពលោកថ្មីខាងសណ្ដាប់​ធ្នាប់​ AI » មេភូមិសាមគ្គីស្បថថាមិនបានទទួលលុយមួយលានប្រាំសែនរៀលជាថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកទេ! » សម្តេចមហាបវរធិបតីទទួលជួបហ៊ុនរបស់ចិនដែលសហការ បង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) នៅកម្ពុជា » តើអ្នកណា ជាអ្នកបើកដៃឲ្យសាឡង់ របស់ជនជាវៀតណាមចូល មកខុសច្បាប់លួចបូមខ្សាច់នៅក្នុងប្រទេសកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញទៅបំពេញទស្សនកិច្ចការងារនៅចិន ៣ថ្ងៃសង្ឃឹមថាបានផ្លែផ្កាល្អ! » មេទព័ភូមិភាគកម្ពុជាស្នើថៃឲ្យបញ្ឈប់ឈូសឆាយរាយបន្លាលួសនិងធ្វើការវាស់វែងតែមិនមានចម្លើយពីមេទព័ថៃ! » ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង មកកម្ពុជា នឹងបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី » ប្អូនស្រី​បង្កើត​របស់​​អតីតព្រឹទ្ធ​សមាជិក Lindsey Graham ​ដែលចូលមរណៈភាពត្រូវ​​តែងតាំង​​​​​ជាសមាជិកព្រឹទ្ធសភាជំនួស​បង​ប្រុស​ » ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ប្រតិកម្មអត្ថបទពាក់ព័ន្ធនឹងកម្ពុជា ចុះផ្សាយដោយ Nikkei Asia » អ្នកឧកញ៉ា គិត ម៉េង ចាត់ទុកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាច្រករួមតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាបានឆាប់រហ័ស និងមានប្រសិទ្ធភាព » អាជ្ញាធរអប្សរា និងមន្ទីរវប្បធម៌ខេត្តរសៀមរាប ចុះពង្រឹងការជួលសម្លៀកបំពាក់បុរាណនៅក្នុងតំបន់អង្គរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3749 នាក់

ម្សិលមិញ 6456 នាក់

សរុប 19773506 នាក់

នាយករដ្ឋមន្ត្រី​វៀតណាម​បញ្ជា​ឲ្យ​ផ្អាក​ការ​នាំចូល​សត្វព្រៃ មិន​ថា​ងាប់ ឬ រស់

 

​អន្តរជាតិ​៖ កាលពី​ថ្ងៃទី​២៣ ខែកក្កដា​លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រី​ប្រទេស​វៀតណាម បានចេញ​សារាចរ​ស្ដីពី​វិធានការ​ជាបន្ទាន់ ដើម្បី​រឹតបន្តឹង​ការគ្រប់គ្រង​សត្វព្រៃ និង​ផ្អាក​ការ​នាំចូល​សត្វព្រៃ​នេះ​។a animal

លោកនាយក​រដ្ឋមន្ត្រី បញ្ជា​ឲ្យ​ផ្អាក​ការ​នាំចូល​សត្វព្រៃ​នេះ បើទោះជា​សត្វ​នោះ​ងាប់ ឬ រស់ ពង​សត្វ កូន​ដែល​ទើបនឹង​ញាស់ ផ្នែក​ផ្សេងៗ នៃ​សត្វ​ទាំងនោះ​សម្រាប់​កែច្នៃ​ជាវ​ត្ថុ​មានតម្លៃ​ផ្សេងៗ​(​លើកលែងតែ​សត្វ​ទឹក​ប្រើ​សម្រាប់​ផលិតកម្ម​និង​កែច្នៃ​ចំណីអាហារ និង​ចំណី​សត្វ ដូច​មានចែង​ក្នុង​បទ​ប្បញ្ញត្តិ​ច្បាប់ នៃ​សត្វព្រៃ​កែច្នៃ​ដែល​ត្រូវបាន​ប្រើ​ជា​វត្ថុធាតុដើម​សម្រាប់​ផលិត​ថ្នាំ ឬ​ផលិតផល​ចុងក្រោយ​) រហូតដល់​មានការ​ណែនាំ​ថ្មី​។​

 ចំពោះ​សត្វព្រៃ ដែល​ទទួលបាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​CITES បរទេស ដើម្បី​នាំចេញ​ទៅ​ប្រទេស​វៀតណាម​ភ្នាក់ងារ​គយ​នៅ​ច្រកព្រំដែន​ត្រូវតែ​តម្រូវ​ឲ្យ​បញ្ជូន​សត្វព្រៃ​ត្រឡប់​ទៅ​កន្លែង​នាំចេញ​វិញ​។​លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​បញ្ជា​ឲ្យ​ក្រសួង​នានា​ពិនិត្យមើល​ឡើងវិញ​នូវ​ឯកសារ​ស្របច្បាប់​ក្នុង​គោលបំណង​ធ្វើ​វិសោធនកម្ម និង​បំពេញបន្ថែម​ការដាក់ទណ្ឌកម្ម​លើ​ទង្វើ​នៃ​ការប្រើប្រាស់​សត្វព្រៃ​ខុសច្បាប់​។​

​សូមជម្រាបថា ក្រោយពី​លោកនាយក​រដ្ឋមន្ត្រី បានចេញ​បញ្ជា​ហើយ​នោះ​នៅតាម​មូលដ្ឋាន​នានា​ក្នុងប្រទេស​វៀតណាម នឹងត្រូវ​លុបបំបាត់​ទីផ្សារ​សត្វព្រៃ ឬ ទីតាំង​ជួញដូរ រក្សា​ការគ្រប់គ្រង និង​ចាត់ចែង​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​ការ​ប្រ​ម៉ាញ់​ខុសច្បាប់ ការទិញ​លក់ ការដឹកជញ្ជូន ការសម្លាប់​សត្វ ការរក្សា​ទុក ការផ្សាយពាណិជ្ជកម្ម និង​ការរំលោភបំពាន​សត្វព្រៃ​ជាពិសេស​សត្វ​បក្សី និង​សត្វ​ល្មូ​ន​នៅក្នុង​បរិស្ថាន​ធម្មជាតិ​។​​លោកនាយក​រដ្ឋមន្ត្រី បាន​ណែនាំ​ក្រសួង​និង​អាជ្ញាធរ​ដែនដី បង្កើន​ការត្រួតពិនិត្យ​លើ​ការ​ចិញ្ចឹមសត្វ និង​បង្កើន​ការប្រយុទ្ធ​ប្រឆាំងនឹង​ការបំពាន​បទ​ប្បញ្ញត្តិ​ទាក់ទង​នឹង​សត្វព្រៃ​ផងដែរ​៕ a animal1