» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8298 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698469 នាក់

អតីត​នាយករដ្ឋមន្ត្រី​ប៉ា​គិ​ស្ថាន​ត្រូវ​គណ​កម្ម​ធិ​កា​ជាតិ​បោះឆ្នោត​ដក​សិទ្ធ​នយោបាយ​

 

​ប្រទេស​ប៉ា​គិ​ស្ថាន​៖ គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ប៉ា​គី​ស្ថាន​នៅ​ថ្ងៃ​សុក្រ​ទី​២១​តុលា​បាន​ដកសិទ្ធិ​ធ្វើ​នយោបាយ​សំរាប់​អតីត​នាយករដ្ឋមន្ត្រី អ៊ី​ម​រ៉ា​ន់ ខាន់ ដោយ​ហាមឃាត់​មិនអោយ​កាន់​មុខតំណែង​សាធារណៈ​ដោយសារតែ​បាន​លក់​អំណោយ​រដ្ឋ​ដែល​ប្រមុខរដ្ឋ​ផ្សេងៗ​ប្រគល់ជូន​លោក​និង​បិទបាំង​ទ្រព្យសម្បត្តិ ។​ចំណាត់ការ​នេះ​មុខជា​នឹង​បង្កចលាចល​នយោបាយ​បន្ថែមទៀត​នៅក្នុង​ប្រទេស​ក្រីក្រ​មួយ​នេះ​។​a pakistan khan 

​លោក ហ្វា​វ៉ាត ឆោ​ឌ្រី​(Fawad Chaudhry)​នេះ​បើតាម​អ្នកនាំពាក្យ​របស់លោក​អ៊ី​ម​រ៉ា​ន់ ខាន់ បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ប៉ា​គី​ស្ថាន​បានប្រកាស​សាលក្រម​ដែល​គេ​ទន្ទឹងរង់ចាំ​ជាខ្លាំង​នៅ​នៅក្នុង​រដ្ឋធានី​អ៊ី​ស្លា​ម៉ា​បាត​។​លោក​ឆោ​ឌ្រី បាន​ថ្កោលទោស​ចំណាត់ការ​នេះ​។​​ការសំរេច​ចុងក្រោយ​នេះ​កើតឡើង​ប៉ុន្មាន​ខែក្រោយ​ពី​សភា​បណ្តេញ​លោក​ខាន់​ចេញពី​តំណែង​នាយករដ្ឋមន្ត្រី​ក្នុងការ​បោះឆ្នោត​សម្តែង​ការមិនទុកចិត្ត​មួយ​។​យោងតាម​អ្នកជំនាញការ​ច្បាប់ លោក​ខាន់​នឹង​បាត់បង់​កៅអី​សភា​ផងដែរ​ដោយសារតែ​សាលក្រម​នេះ​។​

មិន​សប្បាយ​ចិត្តនឹង​ការដក​សិទ្ធិ​នយោបាយ​លោក​ខាន់ និង​គណបក្ស​តេ​រីក អ៊ី អ៊ី​ន​សា​ហ្វ​(Tehreek-e-Insaf)​របស់លោក​បាន​ទទូច​សុំអោយ​អ្នកគាំទ្រ​ចេញមក​តាម​ដងផ្លូវ​ដើម្បី​ថ្កោលទោស​ការសំរេចចិត្តរ​បស់​គណៈកម្មាធិការ​រៀប​ចំការ​បោះឆ្នោត​។​ប៉ុន្មាន​ថ្ងៃមុន​នេះ​លោក​ខាន់​ប្រកាស​ការដើរ​ដង្ហែរ​ក្បួន​ធំ​មួយ​នៅក្នុង​ទីក្រុង​អ៊ី​ស្លា​ម៉ា​បាត​ដើម្បី​បង្ខំ​អោយ​រដ្ឋាភិបាល​របស់​នា​យក​រដ្ឋមន្ត្រី សា​បាស សារី​ហ្វ រៀបចំ​ធ្វើការ​បោះឆ្នោត​មុន​កាលកំណត់​មួយ​ផងដែរ​។

​សូមបញ្ជាក់ថា រដ្ឋាភិបាលចំរុះ​របស់​លោក​សារី​ហ្វ​បាន​ប្តឹងទៅ​គណៈកម្មាធិការ​រៀបចំ​កា​របោះ​ឆ្នោត​ដោយ​សុំ​ចំណាត់​ការប្រឆាំង​លោក​ខាន់​ចំពោះ​ការចោទប្រកាន់ថា​អតីត​មេដឹកនាំ​រូបនេះ​បាន​លក់​ដោយ​ខុសច្បាប់​អំណោយ​(​កាដូ​)​រដ្ឋ​ដែល​លោក​បានទទួល​មកពី​ប្រមុខរដ្ឋ​នានា​កាលពី​លោក​នៅ​កាន់អំណាច​។​លោក​ខាន់​ក៏​ត្រូវបាន​ចោទប្រកាន់ថា​បិទបាំង​លុយ​ដែល​លោក​ទទួលបាន​ពី​ការលក់​កាដូ​ទាំងនោះ​៕​ប្រភព​ដេល្លី​ម៉េ​ល​

​