» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9568 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699739 នាក់

មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង​៖ "​មេភូមិ​ណា មេឃុំ​ណា ដែល​ហ៊ានស៊ី​ញ៉េ​ដី​រដ្ឋ អោយ​ប្រជាជន បន្តិចទៀត​ត្រៀម​ជាប់គុក​ហើយ​ទៅ​" "​ទាហាន​អត់​មាន​សិទ្ធិ មាន​តួនាទី ទៅយក​ឬ ដកហូត​ដី​ប្រជាជន​ទេ ប៉ុន្តែ​ទាហាន​មាន​សិទ្ធិ​ការពារ​ដី​រដ្ឋ

 

​កំពង់ឆ្នាំង​៖​ប្រជាពលរដ្ឋ ប្រមាណ​ជាង​១០០​គ្រួសារ បាន​ផ្ទុះ​ការតវ៉ា នៅមុខ​សាលាឃុំ​ជៀប​កាលពី​ព្រឹក​ថ្ងៃទី ១២ ខែឧសភា ឆ្នាំ​២០២០ ដោយបាន​ចោទប្រកាន់ថា មាន​ក្រុម​ទាហាន​បាន​ដកហូតយក​ដី​របស់​ពួកគាត់​ទុក​សម្រាប់ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត ដែល​បាន​ប្រ​ព្រឹ​ត​នៅតាម​តំបន់​ជួរ​ភ្នំ​ជើង​លៀង​ភ្នំ​ថ្ម​ស និង​ភ្នំ​ថ្ម​ត្រួត​ស្ថិតក្នុង​ភូមិ​កោះ​ខ្ទុំ ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ដែលជា​ដី​ក្នុង​ដែនជម្រកសត្វព្រៃ បរិស្ថាន​និង​សហគមន៍​ភូមិ​កោះ​ខ្ទំ​។​a army cheab1 
-

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ធន់ ធឿន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ឆ្នាំង បានបញ្ជាក់​អោយដឹងថា ដី​នៅ​តំបន់​នោះ គឺជា​ដី​ព្រះរាជក្រឹត្យ ដែលជា​ដី​របស់​រដ្ឋ ហើយ​ទាហាន​បាន​យក​តំបន់​នេះ​ជាទី​តាំងធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត អស់​រយៈពេល​៥​ឆ្នាំ​មកហើយ ។​​ចំពោះ​ពាក្យ​ចោទថា​ទាហាន​ដក​ដី​ប្រជាពលរដ្ឋ​នោះ គេ​ដកហូត​តែ​ចំពោះ​អ្នកណា​ដែល​ទៅ​បំពាន​ទន្ទ្រាន​យក​ដី​រដ្ឋ​ធ្វើ​កម្ម​សឹ​ទ្ធ​ដោយ​ដោយ​អាង​សូកប៉ាន់​ឬ​ឃុបឃិត​ជាមួយ​ពួក​អាជ្ញា​ធរមាន​មេភូមិ មេឃុំ​អោយ​ស៊ី​ញ៉េប​ញ្ជា​ក់លើ​លិខិត​កាន់កាប់​អោយតែ​ប៉ុណ្ណោះ គេ​មិនមែន​ទៅ​ដកយក​ដី​ប្រជាពលរដ្ឋ​ទូទៅ​ដែល​កាន់កាប់​ស្របច្បាប់​នោះទេ​។​​តើ​ទាហាន​ការពារជាតិ​ការពារ​ដី​រដ្ឋ ឬ​បុគ្គល​ទៅ​រំលោភ​យក​ដី​រដ្ឋ​???​ចំណុច​ត្រង់នេះ​ជា​រឿង​មួយ​ដែល​ច្បាប់​ត្រូវតែ​វែក​រកមុខ​ជនខិលខូច​យកមក​ផ្ដន្ទាទោស​តាមច្បាប់​។​

-​សូមបញ្ជាក់ថា​នៅ​ព្រឹក​នោះ​ផងដែរ ពេលដែល​ប្រជាជន​កំពុងតែធ្វើការ​តវ៉ា​នៅ​សាលាឃុំ​ជៀប ក៏មាន​សមត្ថកិច្ច​កំពុងតែ​ទៅ​ពិនិត្យមើល​សកម្មភាព​នៃ​ការ​តវា​នោះ​ផងដែរ តើ​អ្នកណា​ជា​មេខ្យល់​បំផុសបំផុល​ក្នុងការ​ទន្ទ្រាន​ដី​រដ្ឋ​នោះ ? ហើយ​បានរៀបចំ​ឯកសារ​ប្ដឹងទៅ​តុលាការ តែ​ករណីនេះ​យើង​កំពុងតែធ្វើការ​ស្រាវជ្រាវ រក​អ្នកណា​ជា​មុខសញ្ញា​ទៅ​ទន្ទ្រាន​ដី​រដ្ឋ​នោះ ចំណែក​ក្រុម​ទាហាន​អត់​បាន​ទៅយក​ដី​រដ្ឋ​នោះ​ធ្វើជា​កម្ម​សឹ​ទ្ធ​ទេ ។

-​លោក​ឧ​ត្ត​ម​សេនីយ៍​បាន​បន្ថែមទៀតថា បើ​មេភូមិ​ណា មេឃុំ​ណា ដែល​ហ៊ានស៊ី​ញ៉េ​លើ​ឯកសារ​យក​ដី​រដ្ឋ អោយ​ប្រជាជន នោះ​បន្តិចទៀត​ត្រៀមខ្លួន​ជាប់គុក​អោយ​ហើយ​ទៅ​។ មិនមែន​ទាហាន​ទៅ​ដណ្ដើមយក​ដី​ប្រជាជន​ទាំង​នោះទេ​។ និយាយ​តែ​ដី​របស់​រដ្ឋ​ដែល​ត្រូវ​ដកហូត​នៅក្នុង​អនុ​ប​យោគ ។​ទាហាន​អត់​មាន​សិទ្ធិ អត់​មាន​តួនាទី ទៅយក​ឬ ដកហូត​ដី​ប្រជាជន​នោះទេ ប៉ុន្តែ​ទាហាន​មាន​សិទ្ធិ​ការពារ​ចំពោះ​អ្នកណា​ទៅ​បំពាន​លើដី​រដ្ឋ ។

-​សូម​រំលឹកថា នៅ​ព្រឹក​ថ្ងៃ​នោះដែរ​ប្រជាពលរដ្ឋ​ក្នុង​តំបន់​បាន បញ្ជាក់ថា កន្លងមក​មាន ក្រុម​យោធា បាន​ទៅ​ប្រកាស ដី​ដកហូត​ដី​របស់​ពួកគាត់​ដែល​បាន​កាន់កាប់​កន្លងមក អោយ​រុះរើ​របង និង​រុះ​ខ្ទម​ចេញ ដោយ​ប្រាប់ថា ជា​ដី​របស់​រដ្ឋ ចំណែក​ពលរដ្ឋ​អះអាងថា ដី​នេះ​ប្រជាពលរដ្ឋ​រស់នៅ​យូរហើយ និង​បាន​អាស្រ័យ​ផល​ដាំ​ដំណាំ ផ្សេងៗ​ទៀតផង ពលរដ្ឋ​បញ្ជាក់ថា បើជា​សម្បត្តិ​របស់​រដ្ឋ ខ្ញុំ​ក៏​ជា​កូនចៅ​របស់​រដ្ឋ ហេតុ​ម្ត៉េ​ច​បាន​អាស្រ័យ​ផល​លើដី​របស់​រដ្ឋ​មិនបាន​?

-​ហើយ​ប្រជាពលរដ្ឋ​សំណូមពរ​សម្តេច​តេ​ជោ​​និង នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត មេត្តាជួយ​ដោះស្រាយ​ជូន​ពួកគាត់​ផង ករណី​ដែលមាន​ទាហាន​មក​ដក​បង្គោល និង​ដកហូត​ដី​របស់គាត់ ទុកជា​ដី​របស់​រដ្ឋ​សម្រាប់​បាញ់​គ្រាប់​ពិត ដែល​កន្លងមក​ពួកគាត់​បាន​គ្រប់គ្រង និង​អាស្រ័យ​ផល​នៅក្នុង​ដី​ដែលជា​ដែន​ជម្រក សត្វព្រៃ​និង​ជា​ដូ​របស់​សហគមន៍​ភូមិ​កោះ​ខ្ទុំ​។​a army cheab a army cheab2 

​