» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4642 នាក់

ម្សិលមិញ 9639 នាក់

សរុប 20694813 នាក់

សម​ត្ត​កិច្ច​និង​គយ​សម្ងំ​ឈឹង​ករណី​យ៍​ឃុ​ប​ឃឹ​ត​គ្នា​ឲ្យ​នាំ​ទំនិញគេចពន្ធ​អត់​ច្បាប់​ចូល​តាម​ច្រក​អូរ​ស្មាច់​!

​ឧ​ត្ត​រ​មានជ័យ​៖​មិនទាន់មាន​ការបកស្រាយ​ពន្យល់​ករណី​លោក វ៉ាន់ ក្តេ ប្រធានការិយាល័យ​គយ​ច្រក​អូរ​ស្មាច់​និង​មេ​គយ​ចល័ត​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ឈ្មោះ​គួ​ន​សុភាព​ដែល​ឃុ​ប​ឃឹ​ត​គ្នា​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់​ចូល​តាម​ច្រក​អូរ​ស្មាច់​នាំមកលក់នៅភ្នំពេញត្រូវសមត្តកិច្ចផ្សេងបង្ក្រាបបាននោះឡើយ​មកទល់ពេលនេះ​។​a chiken sr4 

សូមបញ្ជាក់​កាលពី​យប់​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២១ សមត្ថកិច្ច​បាន​ឃាត់​រថយន្ត​១​គ្រឿង ដឹកជញ្ជូន​ផលិតផល​កែច្នៃ​ពីស​ត្វ រួមមាន​ប្រហិត​ចម្រុះ ស្លាបមាន់​ភ្លៅ​មាន់​និង​កោះមាន់​សរុប​៣២,០៤៤​តោន នៅ​ចំណុច​ភូមិ​គោក​ត្រាច ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។ ប្រភពពី​សមត្ថកិច្ច​ជំនាញ​បាន​ឲ្យ​ដឹងថា ទំនិញ​ទាំងនោះ​ត្រូវបាន​ឈ្មួញ​នាំចូល​ពី​ប្រទេស​សៀម តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ដើម្បី​យកទៅលក់​ចែកចាយ​ក្នុង​ទីផ្សារ​នៅ​រាជធានី​ភ្នំពេញ​។​

​ប្រភព​ស្និទ្ធ​នឹង​លោក វ៉ាន់ ក្តេ ប្រធានការិយាល័យ​គយ​ច្រក​អូរ​ស្មាច់ បាន​ឲ្យ​ដឹងថា ដោយសារ​អាង​មាន​លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ជា​បង្អែក​រឹងមាំ​ទើប​លោក វ៉ាន់ ក្តេ មិន​ញញើត​ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ​ឃុ​ប​ឃឹ​ត​ជាមួយ​ឈ្មួញ​នោះឡើយ​។ ជាក់ស្តែង​តាំងពី​លោក វ៉ាន់ ក្តេ ទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រក​អូរ​ស្មាច់​គឺ​លោក វ៉ាន់ ក្តេ ប្រព្រឹត្ត​អំពើពុករលួយ​ពេញទំហឹង គ្មាន​ញញើត​អ្វី​ទាំងអស់​។

​ប្រភពពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក វ៉ាន់ ក្តេ ប្រធានការិយាល័យ​គយ​ច្រក​អូរ​ស្មាច់ នៅតែ​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់​តាម​ច្រក​អូរ​ស្មាច់​ដដែល​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា អំពើពុករលួយ​របស់​លោក វ៉ាន់ ក្តេ មេ​គយ​ច្រក​អូរ​ស្មាច់ អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​គឺមាន​ការរួម​ដៃ​ពី​លោក គួ​ន សុភាព មេ​គយ​ចល័ត​ខេត្ត​ឧ​ត្ត​រ​មានជ័យ ផងដែរ​។ មានន័យ​ពួកគេ​ត្រូវធ្វើ​ការ​ជា​ប្រព​ន្ធ័​ទើប​ធ្វើបាន​៕a chiken sr a chiken sr3 a chiken sr6 a cust osmach a cust osmach1 a cust osmach3 

​