» លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ » កម្មកររោងចក្រ Y&W និងសហជីពរីរាយនិងការបើកប្រាក់ឈ្នួលទាំងថ្ងៃសៅរ៍-អាទិត្យ » ស្ងាត់​បាន​មួយរយៈ ការដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​អភិរក្ស​ចាប់ផ្តើម​ឡើងវិញ ?! » ងប់​ជាមួយ​ប្តី​ចុង​សុខចិត្ត ឲ្យ​សម្លាប់​កូន​ខ្លួនឯង​អាយុ​ត្រឹម ២២​ខែ » អាជ្ញាធរ​ជាតិ​អប្សរា​ថា​ការធ្វើ​របង​នៅ​អង្គរ​គឺ​គម្រោងការ​របស់​រដ្ឋ​! » វៀតណាមតែងតាំងស្រី្តជាប្រមុខរដ្ឋស្តីទីបន្ទាប់ពីការលាលែងរបស់លោកលោក វ៉ូ វ៉ាន់​ធឿ​ងដែលឡើងបាន១ឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2584 នាក់

ម្សិលមិញ 5544 នាក់

សរុប 13943681 នាក់

សម្តេច​ក្រឡាហោម​សខេង​លូកដៃ​រឿង​បុគ្គ​លឹក​ណា​ហ្កា​វឺ​ល​បន្ទាប់ពីអង្គការ​សិទ្ធមនុស្ស​ប្រតិកម្ម​រឿង​សេរីភាព​ការជួបប្រជុំ​

 

​ភ្នំពេញ​៖​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​សម្តេច​ក្រឡាហោម ស ខេង នៅ​រសៀល​ថ្ងៃទី​០៩ មីនា នៅ​សាលាក្រុង​ភ្នំពេញ​បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ដើម្បី​ពិភាក្សា​ជុំវិញ​បញ្ហា​វិវាទ​ការងារ​របស់​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើ​ល​ដ៍ដែល​បានអូសបន្លាយ​អស់​រយៈពេល​ច្រើនខែ​កន្លងមកហើយ​។a naga pp1

សមាស​សភាព​ចូលរួម​កិច្ចប្រជុំ​មាន រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ហ៊ុន​ហេង រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​លោក កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​ការងារ​លោក អ៊ិន សំហេង អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក តាំង ស៊ុន​ឡាយ និង​អគ្គស្នងការ​នគរបាល​ជាតិ​លោក នេ​ត សាវឿន​។​​ក៏ប៉ុន្តែ លោក ខៀវ សុភ័ក្ត្រ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បានបញ្ជាក់​ប្រាប់​កាសែត​ថា​ថា កិច្ចប្រជុំ​ផ្ទៃក្នុង​នេះ គឺ​គ្រាន់តែ ពិនិត្យ​និង​ស្តាប់​មើល​របាយការណ៍​បឋម​ប៉ុណ្ណោះ ដោយ​មិនទាន់​ពិភាក្សា​ស្វែងរក​ដំណោះស្រាយ​នោះទេ​។

​បើតាម លោក ខៀវ សុភ័ក្ត្រ ជំហរ​របស់លោក ស ខេង នៅតែ​ចង់ឱ្យ​បញ្ហា​នេះ​ត្រូវ​ដោះស្រាយ​ដោយ​សន្តិវិធី ពោលគឺ​ចូល​តុ​ចរចារ​ដើម្បី​បិទ​បញ្ចប់​វិវាទ​ការងារ​នេះ​ឱ្យបាន​ឆាប់​។​សូមបញ្ជាក់ថា​កន្លងមក រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​សម្តេច​ស ខេង ក៏​ធ្លាប់បាន​អំពាវនាវ​ឱ្យមាន​អាជ្ញាធរ ក្រសួង​ពាក់ព័ន្ធ​ទាំងអស់ ព​ន្លឿ​ន​ការដោះស្រាយ​បញ្ហា​នេះ​ឱ្យបាន​ឆាប់រហ័ស ដើម្បី​បង្កា​កុំឱ្យ​រីក​រាលដាល​កាន់តែ​ធំ និង​រុំ​ា​រៃ​។​

​គួរឱ្យកត់សម្គាល់​ដែរ​ថា ការបើក​កិច្ចប្រជុំ​នេះ ធ្វើឡើង​ក្រោយ អាជ្ញាធរ​បាន​ចាប់ខ្លួន​កូដ​ករ​ចំនួន ១៨០​នាក់ កាលពី​ថ្ងៃទី​០៧ មីនា ដោយ​ចាប់​ដាក់​ឡាន​ដើម្បី​ដឹក​យកទៅដាក់​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​ខណ្ឌ​ព្រែក​ព្នៅ​ឡើងវិញ បន្ទាប់ពី​ពួកគេ​បាន​ចេញមក​ធ្វើ​កូដកម្ម​សារជាថ្មី ដើម្បី​ទាមទារ​ដំណោះស្រាយ​ពី​ថៅកែ​ក្រុមហ៊ុន​។ ការចាប់ខ្លួន​កូដ​ករ​ជាង​២​រយ​នាក់​នេះ ធ្វើឡើង​ក្រោម​ហេតុផល​ថា កូដ​ករ​ទាំងអស់​នោះបាន​បំពាន​វិធានការ​សុខ​ភិ​បាល​។​

សាលា​រាជធានី​ភ្នំពេញ បាន​ចោទថា ក្រុម​កូដ​ករ​ចំនួន​១៨០​ខាងដើម មាន​ចេតនា​ពុំ​ចូលរួម​អនុវត្ត​វិធាន​សុខាភិបាល​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ដែល​នឹង​អាច​នាំឱ្យមាន​ហានិភ័យ​ចំពោះ​សុខភាព​សាធារណៈ ដោយ​បង្ក​ការឆ្លង​រាលដាល​ទៅ​អ្នកដទៃ ញាតិមិត្ត ក្រុមគ្រួសារ និង​សហគមន៍​។ អាជ្ញាធរ​ក៏បាន​ព្រមាន​ចាត់វិធានការ​តាមផ្លូវ​ដោយ​ពិន័យ​អន្តរការណ៍​ជា​ប្រាក់​ពី​១ ០០០ ០០០​រៀល ទៅ​៥ ០០០ ០០០​រៀល ហើយ​ក្នុងករណី​មិន​រាងចាល នឹង​ពិន័យ​ទ្វេដង​។​

​ប៉ុន្តែ​នៅ​យប់​ថ្ងៃទី​៨​មីនា​អាជ្ញាធរ​បានអនុញ្ញាត​ឱ្យ​កូដ​ករ​ណាហ្គា​ជិត​២០០​នាក់​ដែល​ជាប់​នៅក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក ខណ្ឌ​ព្រែក​ព្នៅ វិល​ត្រលប់​ទៅផ្ទះ​វិញ​អស់ហើយ ។​ក្រោយ​ការចេញ​ធ្វើ​កូដកម្ម​របស់​កម្មករ​និយោជិត ឬ​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​តាំងពី​ពាក់កណ្តាល​ខែធ្នូ ឆ្នាំ​២០២១ មក​នោះ មាន​ថ្នាក់ដឹកនាំ​សកម្មជន និង​សមាជិក​របស់​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មក​រ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​យ៉ាងហោចណាស់​១១​នាក់ ត្រូវបាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាប់ឃុំខ្លួន​ក្រោម​បទ​ញុះញង់ និង​បំពាន​វិធានការ​ទប់ស្កាត់​ការឆ្លង​រាតត្បាត​ជំងឺ​កូ​វីដ​១៩។ប្រភព​មន្ត្រី​ចូលរួមបាន​ប្រាប់​កាសែតថា​ក្នុងចំណោម​អតីត​បុគ្គលិក​ណាហ្គា​វើ​លដ៍​ចំនួន ៣៦០​នាក់ មាន​ចំនួន ១៣៦​នាក់​បានទទួល​ការទូទាត់​ពី​ក្រុមហ៊ុនហើយ។

​ក្នុង​រឿងនេះ​ដែរ​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា បាន​ជំរុញ​ទៅ​អាជ្ញាធរ​ឱ្យ​គោរព​សិទ្ធិសេរីភាព​ក្នុងការ​ជួបប្រជុំ​ដោយ​សន្តិវិធី និង​ចូលរួម​ពិភាក្សា​ដោះស្រាយ​ការទាមទារ​របស់​កូដ​ករ​ណាហ្គា​វើ​លដ៍​តាមផ្លូវ​ច្បាប់​។​​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ បន្ទាប់ពី​បិទ​បញ្ចប់​កិច្ចប្រជុំ​លើក​ទី​៤៩ របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស កាលពី​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០២២ ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស លោកស្រី មី​ឆែ​ល ប៉ា​ហ្សេ​លែ​ត បានបង្ហាញ​ក្ដីកង្វល់​អំពី​ការប្រើប្រាស់​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​ពី​សំណាក់​អាជ្ញាធរ ដើម្បី​បង្ក្រាប​កូដកម្ម​ស្របច្បាប់​របស់​ក្រុម​បុគ្គលិក​កាស៊ីណូ​ណាហ្គា​វើ​លដ៍​។​

​លោកស្រី​ចាក់​ទុក​ការបន្ត​បង្ក្រាប​ទៅលើ​កូដ​ករ​ណាហ្គា​វើ​លដ៍​ពី​សំណាក់​អាជ្ញាធរ ដោយ​យក​ហេតុផល​កូ​វីដ​-១៩ ថា​នឹង​ធ្វើឱ្យ​លំហ​ប្រជាធិបតេយ្យ និង​សង្គម​ស៊ីវិល​កាន់តែ​ធ្លាក់ចុះ ខណៈ​មន្ត្រី​ការិយាល័យ​អង្គការសហប្រជាជាតិ​បានឃើញ​ផ្ទាល់​នូវ​អំពើហិង្សា​ថ្មីៗ​នេះ​របស់​អាជ្ញាធរ ដែល​បាន​ចាប់បង្ខំ​ឱ្យ​កូដ​ករ​ជា​ស្ត្រី​ឡើងលើ​ឡានក្រុង​និង​ដឹក​ចេញពី​កន្លែង​ធ្វើ​កូដកម្ម​។​​លោកស្រី មី​ឆែ​ល ប៉ា​ហ្សេ​លែ​ត លើកឡើងថា ការការពារ​សេរីភាព​មូលដ្ឋាន​មាន​សារៈសំខាន់ ខណៈ​កម្ពុជា​ឈានឆ្ពោះ​ទៅកាន់​ការបោះឆ្នោត​ឃុំ​-​សង្កាត់​ខាងមុខ នៅ​គ្រា​ដែល​គណបក្សជំទាស់​ធំជាងគេ​របស់​ប្រទេស​នេះ​ពុំ​ត្រូវបាន​អនុញ្ញាតឱ្យ​ចូលរួម​ប្រកួតប្រជែង​នៅឡើយ​។​

«​ការការពារ​សេរីភាព​មូលដ្ឋាន​មាន​សារៈសំខាន់​ណាស់ ខណៈ​ប្រទេស​កម្ពុជា​ឈានឆ្ពោះ​ទៅកាន់​ការបោះឆ្នោត​ឃុំ​-​សង្កាត់​ខាងមុខ នៅ​គ្រា​ដែល​គណបក្សជំទាស់​ធំជាងគេ​របស់​ប្រទេស​នេះ​ពុំ​ត្រូវបាន​អនុញ្ញាតឱ្យ​ចូលរួម​ប្រកួតប្រជែង​។ ហើយ​ថ្នាក់ដឹកនាំ​និង​អ្នកគាំទ្រ​ជាច្រើន​របស់​គណបក្សជំទាស់ ត្រូវ​រស់នៅ​និរទេស​ខ្លួន​នៅក្រៅ​ស្រុក ជាប់ឃុំ និង​ប្រឈម​នឹង​ការ​ធ្វើទុក្ខបុកម្នេញ ដោយសារ​សកម្ម​ភាពស្រប​ច្បាប់​របស់ខ្លួន​ស្របតាម​ច្បាប់​អន្តរជាតិ​»​។​
​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស លោកស្រី មី​ឆែ​ល ប៉ា​ហ្សេ​លែ​ត អំពាវនាវ​ដល់​អាជ្ញាធរ​ឱ្យ​គោរព​សិទ្ធិសេរីភាព​ក្នុងការ​ជួបប្រជុំ​ដោយ​សន្តិវិធី និង​ចូលរួម​ពិភាក្សា ដើម្បី​ដោះស្រាយ​ទៅតាម​ការទាមទារ​រប​ស់​កូដ​ករ​ឱ្យស្រប​តាមផ្លូវ​ច្បាប់ ដោយ​ថា កូដ​ករ​ត្រូវបាន​ចាប់ឃុំខ្លួន​តាម​អំពើ​ចិត្ត និង​រង​ការបង្ខំ​ឱ្យធ្វើ​តេស្ត​ពិនិត្យ​ជំងឺ​កូ​វីដ​-១៩​ជាច្រើន​ដង ដែល​វិធានការ​នេះ​ផ្ទុយ​ពី​ការអនុវត្ត​លើ​សាធារណជន​ទូទៅ​។​

​តំណាង​កូដ​ករ​ណាហ្គា​វើ​លដ៍ អ្នកស្រី ណុប ទិ​ត្យ​បូរ៉ា​វី បាន​ប្រាប់​កាសែត ថា ពួកគាត់​នៅតែ​បន្តធ្វើ​កូដកម្ម​អហិង្សា បើសិនជា​ក្រុមហ៊ុន​និង​ភាគី​ពាក់ព័ន្ធ​នៅតែ​មិន​ដោះលែង​ថ្នាក់ដឹកនាំ​និង​សកម្មជន​ទាំង​១១​នាក់ រួមទាំង​ដោះស្រាយ​វិវាទ​ការងារ​មួយ​នេះ​ជូន​ពួកគាត់ «​ខ្ញុំ​សំណូមពរ​ចង់ឱ្យ​ខាង​តុលាការ​ច្រានចោល​បទ​ចោទ​ទាំងអស់​លើ​តំណាង​ពួក​ខ្ញុំ​ទាំង​១១​នាក់ ជាពិសេស​បើក​ឱ្យ​ពួកយើង​ចូល​សួរសុខទុក្ខ​ពួកគាត់​ផង​។ ហើយ​សូមឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​គោរព​តាម​ប្រសាសន៍​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កោះហៅ​ក្រុមហ៊ុន​មក​បញ្ចប់​វិវាទ​នេះ ហើយ​កុំ​លម្អៀង​ទៅលើ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ ពីព្រោះ​កូដ​ករ​ទាំងអស់ គាត់​ធ្វើ​ដើម្បី​ទាមទារ​សិទ្ធិ​របស់​ពួកគាត់​ត្រលប់​ចូលធ្វើការ​វិញ​ទេ​»​។​

រឿងនេះ​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ា​លីន មានប្រសាសន៍ថា ការអនុវត្ត​វិធាន​សុខាភិបាល​លើ​ក្រុម​កូដ​ករ​មិនមែន​ជាការ​រឹតត្បិត​និង​រំលោភបំពាន​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ​ឡើយ ប៉ុន្តែ​វា​ជាការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​កូ​វីដ​-១៩ ខណៈ​កម្ពុជា​ជា​ប្រទេសមួយ ដែល​បាន​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​បានល្អ​ជាងគេ​ក្នុងចំណោម​ប្រទេស​ដទៃទៀត​។​

​អ្នកគ្រប់គ្រង​កម្មវិធី​ការងារ នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (​សង់​ត្រា​ល់​) លោក ឃុន ថា​រ៉ូ ចាត់ទុក​សេចក្ដីថ្លែងការណ៍​របស់​អង្គការសហប្រជាជាតិ គឺ​ឆ្លុះបញ្ចាំង​ការពិត ដែល​អាជ្ញាធរ​បាន​រឹតត្បិត​ទៅលើ​កូដ​ករ​ណាហ្គា​វើ​លដ៍​។ មួយវិញទៀត ក៏បាន​បង្ហាញ​អំពី​កម្សោយ​ការអនុវត្ត​ច្បាប់ ក្នុងការ​ដោះស្រាយ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ ដែល​បង្កឱ្យមាន​ភាពអយុត្តិធម៌​នៅក្នុង​សង្គម ខណៈ​រដ្ឋាភិបាល​នៅតែ​ប្រើប្រាស់​ប្រព័ន្ធតុលាការ ដើម្បី​ដាក់បន្ទុក​និង​រារាំង​ការធ្វើ​កូដកម្ម​ស្របច្បាប់​របស់​កូដ​ករ​។​

​លោក​បន្តថា វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ល្បែង​មួយ​នេះ បើសិនជា​រដ្ឋាភិបាល​និង​ស្ថាប័ន​ពាក់ព័ន្ធ​នៅតែ​មិន​ព្យាយាម​ដោះស្រាយ​ទេ កម្ពុជា​នឹង​ប្រឈម​បញ្ហា​ជាច្រើន​ជាមួយ​សហគមន៍​អន្តរជាតិ ខណៈ​ចុងខែ​មីនា​នេះ អង្គការ​ពលកម្ម​អន្តរជាតិ នឹង​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​ស្វែងរក​ការពិត និង​ត្រួតពិនិត្យ រួមទាំង​តាមដាន​កាតព្វកិច្ច​របស់​រដ្ឋ​ក្នុងការ​អនុវត្ត​អនុសញ្ញា​ស្នូល​របស់ខ្លួន​ដែល​រដ្ឋាភិបាល​កម្ពុជា​បានផ្ដល់​សច្ចាប័ន​។​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា លោក Christian Berger បាន​អំពាវនាវ​ជាថ្មី​ឱ្យ​ភាគី​ពាក់ព័ន្ធ​វិល​ចូល​តុ​ចរចា ក្នុងការ​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​មួយ​នេះ​ផងដែរ​។​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ល្បែង​ដ៏​ធំ​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ​នេះ បានអូសបន្លាយ​រយៈពេល​ជិត​១​ឆ្នាំ​មកហើយ​។​ក្នុងនោះ​ថ្នាក់ដឹកនាំ​និង​សកម្មជន​សហជីព​១១​នាក់​ដាក់ពន្ធនាគារ​ជា​បន្តបន្ទាប់​ចាប់តាំងពី​យប់​ឆ្លង​ឆ្នាំ​សកល​មក ៕a naga pp1 a sar bb