» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6537 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696708 នាក់

លោក ជា ច័ន្ទប្រាកដ ចាងហ្វាងការផ្សាយ គេហទំព័រ មាតុភូមិ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កោះហៅអោយចូលខ្លួនទៅសាកសួរ,ស្តាប់ចម្លើយ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦

 

រាជធានីភ្នំពេញៈ លោក ជា ច័ន្ទប្រាកដ ចាង ហ្វាងការ ផ្សាយគេហទំពរ័ មាតុភូមិ បាននិយាយអោយដឹងថាៈ ខ្ញុំមានការភ្ញាក់ផ្អើលដែរ នៅព្រឹកថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២៦ ស្រាប់តែប្អូនប្រុសបង្កើតបានបាញ់ ឯកសារ ដីកាកោះ របស់តុលាការរាជធានីភ្នំពេញមកអោយតាមរយៈតេឡេក្រាម ។ លោកច័ន្ទប្រាកដបាន បន្តទៀតថាៈ មិនបានដឹងថា មានអ្នកណា ប្តឹងពីរឿងអ្វីទេ ហើយផ្សាយតាមគេហទំព័រ មាតុភូមិ ពីថ្ងៃខែឆ្នាំណាដែរ ? មិនយល់ពី ករណីដីកាកោះនេះទេ ? ។ព្រោះមិនដែលមានការតវាចំពោះការចុះផ្សាយអត្ថបទណាមួយឡើយតាមច្បាប់របបសារពទ៍មានដែលនៅមានសុពលភាពនិងអនុសាសន៍សម្តេចតេជោកាលនៅជានាយករដ្ឋមន្ត្រី។a meato1 

ម្យ៉ាងទៀត បើតាមដីកាកោះរបស់ចៅក្រមស៊ើបសួរ ក្នុងដំណាក់កាលពាក្យបណ្តឹងនាថ្ងៃទី២មិថុនាបន្ទាប់មក១ថ្ងៃគឺនៅថ្ងៃទី៣មិថុនាអយ្យការសាលាដំបូងរាជធានីភ្នំពេញបានចេញដិការអមបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរតែម្តង បានន័យថាៈ ពុំដែលបានទទួលដីកាកោះអោយ ចូលខ្លួនបំភ្លឺ ពីករណីអ្វី មួយ នៅដំណាក់ កាលស៊ើបសួរបស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញម្តងណាសោះ ។

លោក ជា ច័ន្ទប្រាកដ បញ្ជាក់ថាៈ ករណី នេះ កំពុងពិចារណា គិតគូរ ពិគ្រោះយោបល់ តើគួរត្រូវធ្វើបែបបទ វិធីបែបម៉េចមុននឹងចូលទៅកាន់តុលាការ ។ យោងតាម ឯកសារ ដីកាកោះ របស់សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៦ ចុះហត្ថលេខា ដោយលោក ហុក ពៅ ចៅក្រមស៊ើបសួរ អមដោយក្រឡាបញ្ជី លោក សេង តុលា មាន ខ្លឹមសារថាៈ អញ្ជើញឈ្មោះ ជា ច័ន្ទប្រាកដ មានអាសយដ្ឋាននៅផ្ទះលេខF៣៩ផ្លូវបេតុង ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ លេខទូរស័ព្ទៈ ០១១ ៩៥៨ ៦៨៦ ជាម្ចាស់គេហទំព័រឈ្មោះ មាតុភូមិ មានតំណភ្ជាប់ ៖ www.meatophoum.com អោយចូលមកកាន់សាលាដំបូងរាជធានីភ្នំពេញ ជាន់ទី៣ បន្ទប់ " ក១ " ដែលមានទីតាំងថ្មី នៅអគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូត៍លេខ B តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតា ក្រហម ក ភូមិព្រែកលៀប សង្កាត់ព្រែក លៀបខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ កាលបរិច្ឆេទ៖ ថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២៦ វេលាម៉ោង៨និង០០ នាទីព្រឹក ដើម្បី សាកសួរ ,ស្តាប់ចម្លើយ ។

ចំពោះ ករណី ដីកាកោះហៅ ចាងហ្វាង ការផ្សាយគេហទំព័រ មាតុភូមិ របស់សាលាដំបូងរាជ ធានីភ្នំពេញនេះ មានអ្នកសារព័ត៌មានជាច្រើនអង្គភាព កំពុងចាប់អារម្មណ៍ និងសាកសួរមកនិពន្ធនាយក មាតុភូមិ ថា៖ តើជាករណីអ្វី ? ពីណាគេជាដើមបណ្តឹង ? ។

អង្គភាព មាតុភូមិ ក៏មិនទាន់ដឹងដែរអំពី រឿងអ្វី អ្នកណាប្តឹង ? ដូច្នេះសូមសហភាតារៈ អ្នកសារព័ត៌មានទាំងឡាយ ជួយតាមដាននិងចូលរួមយកព័ត៌មាន ពិតប្រាកដជាក់ស្តែងនៅ ឯសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ ៕ សុផលa meato