» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7984 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698155 នាក់

សម្តេច​តេ​ជោ​បញ្ជារ​ឲ្យ​ស្រាវ​ដក​មេ​យោធា​​និង​អភិបាលរង​ខេត្ត​ព្រះសីហនុ​ពីរ​នាក់​និង​ដកហូតយក​ដីភ្នំ​ដោះ​ក្រមុំ​នៅ​ខេត្ត​រតនៈគីរី​ដែ​ល​គេ​រំលោភ​មក​វិញ​

 

​ភ្នំពេញ​៖​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​រសៀល​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ បាន​បញ្ជា​ឲ្យ​សិក្សា​ពី​មេបញ្ជាការ​យោធា​ខេត្ត​ព្រះសីហនុ និង​អភិបាលរង​ខេត្ត​២​រូប​ទៀត​ដើម្បី​ដក ចេញពី​តំណែង ពាក់ព័ន្ធ​ករណី​ប្រើ​អំពើ​ហឹ​ង្សា​បង្ក្រាប​ពលរដ្ឋ​តវ៉ា​រឿង​ដីធ្លី នៅ​ខេត្ត​ព្រះសីហនុ កាលពីពេល​កន្លងទៅ​។​a land si phay 

​មន្ត្រី​ដែល​បាន​ចូលរួម ក្នុង​កិច្ចប្រជុំ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​នៅ​វិមាន​សន្តិភាព បាន​បង្ហើបប្រាប់​បណ្តាញ​ព័ត៌មាន ថា «​ក្នុង​កិច្ចប្រជុំ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជា​ឲ្យ​ធ្វើការ​សិក្សា ដើម្បី​ឈានដល់​ការដក​មេ​យោធា​ខេត្ត​ព្រះសីហនុ លោក សា​វិ​ន វិបុល និង​អភិបាលរង​ខេត្ត​២​នាក់​ទៀត ដែល​ពាក់ព័ន្ធ​នឹង​ការបង្ក្រាប​ករណី​ពលរដ្ឋ​តវ៉ា​រឿង​ដីធ្លី កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​»​។​a army sihnau san vibol 

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​បញ្ជា​យ៉ាង​ដាច់​ណាត់​ថា មិន​អនុញ្ញាត​ឲ្យ​យក​កងទ័ព ដែល​មិនមែនជា​មន្ត្រី​អនុវត្ត​ច្បាប់ ទៅ​អនុវត្ត​សាលដីការ​ឡើយ បើ​មាន គឺ​ដក​មេ​ចោល​តែម្តង​។​សូម​បញ្ជាក់ដែរថា​សម្តេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​ក៏បាន​ណែនាំ​ចឹ​ង​ដែរ​ចំពោះ​អាជ្ញាធរ​ក្រោម​ឱវាទ​ក្រសួងមហាផ្ទៃ​។​

​ក្រៅពី​ការណែនាំ​ខាងលើ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បញ្ជា​ដាច់​ណាត់​ឲ្យ លោក ស្វាយ សំ​អៀង​អភិបាលខេត្ត​មណ្ឌលគិរី​ដកហូត យក​ភ្នំ​ដោះ​ក្រមុំ​មក​គ្រប់គ្រង​វិញ ដោយ​មិនត្រូវ​ឲ្យ​មាន​នរណា​បំពាន ឬ​រំលោភ​យក​ធ្វើ​កម្មសិទ្ធិ​នោះឡើយ​។ a hun consult1 

 

ប្រធានគណបក្សទាំង១៦ បានធ្វើសេចក្តីរាយការណ៍យ៉ាងច្បាស់លាស់នូវបញ្ហានីមួយៗ និងភាគីពាក់ព័ន្ធ (ឈ្មោះមន្រ្តី) និងសំណូមពរក្នុងលក្ខណៈសហការ និងរួមដោះស្រាយបញ្ហាទាំងនោះ។ នៅក្នុងកិច្ចប្រជុំនេះ បញ្ហាដែលឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ដាក់ជូនមកសម្តេចតេជោនាយករដ្ឋមន្ត្រីមានដូចជា បញ្ហាទំនាស់ដីធ្លី ដែលក្នុងនោះប្រភេទទំនាស់ដីធ្លីនោះគឺទំនាស់ដីធ្លីរវាងពលរដ្ឋ និងពលរដ្ឋ ទំនាស់ដីធ្លីរវាងពលរដ្ឋ និងសមាគម ពលរដ្ឋជាមួយក្រុមហ៊ុន ការទន្ទ្រានយកដីរដ្ឋដែលជាដីកម្មសិទ្ធិជាដើម។ រឿងរ៉ាវទាំងអស់នោះភាគច្រើនកើតនៅតំបន់ដែលមានការអភិវឌ្ឍខ្លាំងដូចជា នៅខេត្តព្រះសីហនុ ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យជាដើម។

ក្រៅពីទំនាស់ដីធ្លីព័ត៌មានពាក់ព័ន្ធបទល្មើសជលផល និងបទល្មើសព្រៃឈើ ផងដែរ ដែលទាំងអស់នេះក៏មានការពាក់ព័ន្ធទៅនឹងការលើកឡើងពីភាពមិនប្រក្រតីអំពើពុករលួយជាប្រព័ន្ធដែលបង្កឡើងជាបុគ្គលក៏ដូចជារឿងមិនរគោរពអនុវត្តលិខិតបទដ្ឋានគតិយុត្តិរបស់ថ្នាក់ជាតិដើម្បីឲ្យថ្នាក់ក្រោមជាតិអនុវត្តផ្ដល់សេវាដល់ប្រជាពលរដ្ឋ និងបញ្ហាអសកម្មផ្សេងៗមួយចំនួនទៀតដែលកើតចេញពីបុគ្គលដែលជាអាជ្ញាធរ។a hun consultan  

សម្ដេចតេជោនាយករដ្ឋមន្ត្រីរីករាយដែលបានជួបជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលទទួលបាននូវព័ត៌មានទាំងអស់នោះ ។ សម្តេចបានចាត់ទុកអង្គប្រជុំនេះមានតម្លៃស្មើនឹងការសម្រេចរបស់សម្ដេចក្នុងអង្គប្រជុំគណៈរដ្ឋមន្ត្រីផងដែរ។ការលើកឡើងរបស់ប្រតិភូគណបក្សទាំង១៦នោះ សម្ដេចតេជោនឹងផ្ដល់នូវការណែនាំ និងបញ្ជាឲ្យអាជ្ញាធរជំនាញដែលសំដៅទៅលើក្រសួងជំនាញនិងអាជ្ញាធរថ្នាក់ក្រោមជាតិដើម្បីចូលរួមដោះស្រាយជាបន្ទាន់ដូចជាករណីបញ្ហាទំនាស់ដីធ្លី រឿងពាក់ព័ន្ធនឹងគំរបព្រៃឈើជាដើម ដោយសម្តេចបានប្រកាន់ខ្ជាប់នូវគោលការណ៍ទប់ស្កាត់កុំឲ្យមានទំនាស់ដីធ្លីថ្មីកើតមាន ហើយនឹងព្យាយាមរួមគ្នាដោះស្រាយទំនាស់ដីធ្លីដែលនៅសេសសល់ដែលក្នុងនោះមានវិធានជាច្រើនដែលសម្ដេចតេជោបញ្ជា និងណែនាំទៅក្រសួងពាក់ព័ន្ធជាពិសេសក្រសួងរៀបចំដែនដីនិងរដ្ឋបាលថ្នាក់ខេត្ត ស្រុក ខណ្ឌ។

​សម្ដេច​តេ​ជោ ក៏បាន​ប្រាប់​ប្រតិភូ​គណបក្សនយោបាយ​ទាំង​១៦​ដែល ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​ថា រាជរដ្ឋាភិបាល​មាន​ថវិកា​គ្រប់គ្រាន់ ក្នុងការ​ឆ្លើយតប​នឹង​ប្រាក់​បៀរ​វត្ស​មន្ដ្រីរាជការ ក៏ដូចជា​កិច្ច​ថែរក្សា​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព ដែល​កម្ពុជា​ជា​ម្ចាស់​កម្មសិទ្ធិ​។​

​សម្ដេច​តេ​ជោ​ក៏បាន​បង្ហាញ​នូវ​គោលជំហរ​ម៉ឺងម៉ាត់ ក្នុង​កិច្ច​ថែរក្សា​សន្ដិភាព “​មិន​អនុញ្ញាតឱ្យ​ជន​ណាមួយ មានឱកាស​បំផ្លាញ​សន្ដិភាព និង​ស្ថិរភាព​កម្ពុជា​បានឡើយ ហើយក៏​មិនឱ្យ​ឱកាស​ដល់​ជន​ណា អង្គការ​ណា ឬ​បរ​ទេសណា ជ្រៀតជ្រែក​ក្នុង​ភាព​កំរោល​ណាមួយ​បានឡើយ​។a hun consult1 a land siha pm 


​