» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7281 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697452 នាក់

មេ​ប៉េអឹម​ខេត្ត​ព្រះសីហនុ​ចាប់​មន្ត្រី​គយ​ច​ល​ត័​កោះកុង​ផ្អើល​ពេញ​ខេត្ត​!

 

​ខេត្ត​ព្រះសីហនុ​៖​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ចាប់​មន្ត្រី​គយ​ម្នា​កដោយ​គ្រាន់តែ​គេ​ពាក់​ម៉ាស​ជិត​មុខ ជិះ​រថយន្ត​ពីក្រោយ រថយន្ត​ក្បួន​របស់ខ្លួន ក៏​បញ្ជា​ឲ្យ​កូនចៅ​ស្ទាក់​ឡាន​ឆែកឆេរ និង​ចាប់​មនុ​ស្សប​ញ្ជូ​ល​ក្នុង​រថយន្ត យកទៅ​វាស់កម្ពស់ សួរចម្លើយ​ភ្លាម ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​។a bunty

លោក សិទ្ធិ កូសាំងស៊ីន ដែលជា​មន្ត្រី​គយ​ចល័ត នៅ​ខេត្តកោះកុង បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក​គឺជា​ជនរងគ្រោះ ដោយសារ​ការប្រើ​អំណាច​ទាំង​បំពាន​ច្បាប់ ដែល​ប្រព្រឹត្ត​ដោយ​មេបញ្ជាការ កងរាជអាវុធហត្ថ​ខេ​តុ្ត​ព្រះសីហនុ​កាលពី​រសៀល​ម៉ោង​៣ ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២១ កន្លងទៅនេះ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៤ គីឡូ​លេខ​១០៨ ក្នុងភូមិ​ស្ទឹងច្រាល ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ​។

លោក ហេង ប៊ុន​ទី ដែលជា​មេញ្ជា​ការ​កង​រាជ​វុ​ធ​ហត្ថ​ខេត្ត​ព្រះសីហនុ បាន​បញ្ជា​ឲ្យ​កូនចៅ​របស់ខ្លួន មក​ស្ទាក់​ឡាន​របស់លោក និង​ឆែកឆេរ​ក្នុង​ឡាន ហើយ​ចាប់​គ្រៀក​លោ​កប​ញ្ជូ​ល​ក្នុង​រថយន្ត​សា​រ៉ែ​ន យកទៅ​វ៉ាស់​កម្ពស់ និង​សួរចម្លើយ គ្រា​ដែល​រូបលោក​កំពុងធ្វើដំណើរ​តាម​រថយន្ត ទើប​ចេញពីផ្ទះ និង​ចម្ការ ទាំង​លោក​គ្មាន​បានធ្វើ​អ្វី ឬ​ប្រព្រឹត្ត​កំហុស​អ្វី​សោះ​?​។ មន្ត្រី​គយ​ដដែល​បញ្ជាក់ថា គ្រា​ដែល​លោក​កំពុង​ជាប់​ក្នុង​បន្ទប់​សួរចម្លើយ​ជាង​៣​ម៉ោង មាន​បុគ្គល​២​រូប ដែល​កំពុង​ទំនាក់ទំនង​ការងារ​ជាមួយ​លោក និង​រកស៊ី​មាន​ហ៊ុន​ជាមួយគ្នា ទី​១.​ឈ្មោះ ពិសី និង​ម្នាក់ទៀត​ឈ្មោះ ឃាង វុ​ធ​ពៅ ជា​មន្ត្រី​បរិស្ថាន បាន​ប្រាប់​លោក​ថា ពួកគេ​បាន​ដកយក​លុយ​របស់លោក ចំនួន​៥០០០​ដុល្លារ ជា​ថ្នូ​នឹង​ការជួយ​សម្រួល​ឲ្យ​ដោះលែង​រូបលោក​ឲ្យ​មាន​សេរីភាព​វិញ ?។​

ឈ្មោះ ពិសី បាន​ប្រាក់​លោក​ថា ប្រាក់​៥០០០$​នោះ គឺ​ឈ្មោះ ឃាង វុ​ធ​ពៅ យកទៅ​ដោះស្រាយ​ជាមួយ​ព្រះរាជអាជ្ញា និង​ថ្លៃ​រត់ការ​ផ្សេងៗ​។ ករណីនេះ លោក​ចាត់ទុកថា ការឃាត់ខ្លួន​របស់លោក គឺធ្វើឡើង​ដោយ​ខុសច្បាប់ ក្នុង​បំណង​មិនល្អ ដើម្បី​ចង់បាន​ប្រាក់​របស់លោក ព្រោះ​រូបលោក​មិនមាន​កំហុស​អ្វី និង​មិនមាន​បទល្មើស​អ្វី ដែល​ត្រូវ​ចាយលុយ​ដើម្បី ធានា​ខ្លួន​នោះឡើយ បើសិន​លោក​មាន​កំហុស លោក​ព្រម​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ មិនគួរ​ធ្វើ​របៀប​នេះឡើយ​។ ទាក់ទង​និង លោក ឃាង វុ​ធ​ពៅ គេ​ស្គាល់​ថា​គឺជា​បងធម៌​ប្អូនធម៌ ជាមួយ​លោក ហេង ប៊ុន​ទី មេ​ប៉េអឹម​ខេត្ត​ព្រះសីហនុ​។ លោក សិទ្ធិ កូសាំងស៊ីន លើក​ជា​សំណួរ​ថា​លោក​ក៏បាន​បង្ហាញ​លិខិត​បេសកកម្ម ដឹងថា​លោក​ជា​មន្ត្រី​គយ​រួចហើយ ហេតុអ្វី​នៅតែ​ចាប់​លោក​ចូល​ឡាន ហាក់ដូច​លោក​ជា​ឧ​ក្រិដ​ជន​យ៉ាង​ដូច្នេះ​?​។

អង្គភាព​យើង​មិនអាច​សុំ​ការ បំភ្លឺ​បកស្រាយ ពី​លោក ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​នៅឡើយ​ទេ នៅ​រសៀល​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២១​។ ដោយឡែក លោក​ឧ​ត្ត​ម​សេនី​យ៌​ត្រី អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ប្រាប់​កាសែត​ថា តាម​ការបំភ្លឺ​របស់​មេ​បញ្ជា​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ការឃាត់ខ្លួន​មន្ត្រី​គយ​ខាងលើ គឺធ្វើឡើង​ដោយសារ​មន្ត្រី​គយ​រូបនោះ ជិះ​រថយន្ត​តាម​ក្រោយ​រថយន្ត របស់​កម្លាំង​កងរាជអាវុធហត្ថ ដោយមាន​ពាក់​ម៉ាស់​បិតមុខ​ជិត​ដូច​និ​ន​ចា ទើប​ធ្វើ​ឲ្យ​មេ​ប៉េអឹម​នាំខ្លួន​ទៅ​សួរនាំ​? ។

យ៉ាងណាក៏ដោយ លោក សិទ្ធិ កូសាំងស៊ីន ដែលជា​មន្ត្រី​គយ ត្រូវ​អាវុធហត្ថ​ចាប់ខ្លួន បានបញ្ជាក់​ប្រាប់​ចំពោះមុខ​អ្នកសារព័ត៌មាន​ជាច្រើន​ស្ថាប័ន​ថា ការពាក់​ម៉ាស​បិទមុខ​របស់លោក គឺ​ក្នុង​គោលបំណង​ការពារ​កម្តៅថ្ងៃ និង​ស្ថានភាព​កូ​វីដ​១៩ ព្រោះ​លោក​ទើបតែ​ចេញពី​ចម្ការ របស់ខ្លួន​នោះ​ក្បែរ​កន្លែង​នោះ ក៏​ជិះ​រថយន្ត​តាមផ្លូវ គាប់​ជួន​ជួបនឹង​ឡាន របស់​មេ​ប៉េអឹម​ខេត្ត ដែលមាន​ក្បួន​ឡាន​ល្បាត និង​មាន​កម្លាំងប្រដាប់អាវុធ​ជាច្រើន​នាក់​។ លោក​ថា លោក​មិន​មានបំណង តាម​ធ្វើ​ឃាត់​មេបញ្ជាការ​ប៉េអឹម ដូច​លោក ហេង ប៊ុន​ទី រាយការណ៍​ប្រាប់​គេឯង​ឡើយ ព្រោះ​ក្នុង​រថយន្ត​របស់លោក គឺ​គ្មាន​អាវុធ និង​សម្ភារៈ​អ្វី​គួរ​ឲ្យ​គ្រោះថ្នាក់​ឡើយ មានតែ​មនុស្ស​២​នាក់​តែប៉ុណ្ណោះ ហើយ​លោក​ក៏​ចាស់​មាន​ជំងឺ​ថែមទៀត ធ្វើ​យ៉ាង​មិច​ទើប​អាច​បង្ក​គ្រោះថ្នាក់​ដល់ មេបញ្ជាការ​ប៉េអឹម​បាន ព្រោះ​កម្លាំង​កូនចៅ​របស់គាត់ នៅ​ជាមួយ​មេ​ពេញ​ក្នុង​រថយន្ត​។

ម្យ៉ាងទៀត តើ​មាន​ហេតុផល​អ្វី​ទើប​ធ្វើ​ឲ្យ លោក ហេង ប៊ុន​ទី ដែលជា​មេញ្ជា​ការ ភ័យខ្លាច​ដល់​ថ្នាក់​នេះ បើសិនជា​រូបលោក​ជា​មនុស្ស​ល្អ​នោះ គ្មាន​នរណា​តាម​ព្យាបាទ​នោះទេ​។ លោក​បានបង្ហាញ​លិខិត​បេសកកម្ម ដែល​បញ្ជាក់ថា​លោក​ជា​មន្ត្រី​គយ ឲ្យ​មន្ត្រី​អាវុធហត្ថ​មើល​ហើយ តែ​នៅតែ​ចាប់​លោក​ចូល​ឡាន​ដដែល ជា​រឿង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិ​ត្ត​យស​លោក​ដែលជា​មន្ត្រី​គយ​។ ចាំមើល​មើលថា​មន្ត្រី​ថ្នាក់​ណា​លូកដៃ​ជួយ​សម្រួល​ក្នុង​រឿង​មួយ​នេះ​?៕a bunty1 
​