» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6447 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696618 នាក់

ប្រពល​រដ្ឋ​ក្រីក្រ​២​គ្រួសារ​យំ​អង្វរ សុំ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត មេត្តាជួយ​អន្តរាគមន៍​ដោះលែង​ប្តី​របស់​ពួកគាត់ ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​យកទៅ​ដាក់គុក ព្រោះ​កាប់​កូន ឈើ​០៣​ដើម​យកមក​ធ្វើ​សសរផ្ទះ​

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​: ពិតជា​គួរអោយ​អាណិតអាសូរ ជា​ពន់ ពេក នៅពេល​លោក ទឺ ពិ​ទូ អ្នកយកព័ត៌មាន​រប​ស់​អង្គភាព​សារព័ត៌មាន​គេហទំព័រ មាតុភូមិ www.meatophoum .com នៅ​ព្រឹក​ថ្ងៃទី​១០ ខែសីហា ឆ្នាំ ២០២៤ បាន​ចុះ​ទៅដល់​លំនៅដ្ឋាន​ផ្ទាល់ របស់​ប្រជា​ពល រដ្ឋ​ចំនួន​០២​គ្រួសារ រស់នៅ​ភូមិ​ថ្នល់​បត់ សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​បាន​ទាក់ទង មកសុំ​អោយជួយ​ចុះផ្សាយ​ព័ត៌មាន ស្តីអំពី​ករណី មន្ត្រី​បរិស្ថាន​ចាប់​ប្តី​របស់​ពួកគាត់​យកទៅដាក់​គុក យ៉ាង​អយុត្តិធម៌​បំផុត ។a peolpe2

ប្រពន្ធ​ជន​រង គ្រោះ​ទាំង​២​គ្រួសារ មានឈ្មោះ ទី​១-​អឹ​ល លាក់ ភេទ​ស្រី អាយុ ៣៨​ឆ្នាំ ទី​២-​សៅ សា​លួ​ន ភេទ ស្រី អាយុ ៣៣ ឆ្នាំ ពួកគាត់​ទាំងពីរ​នាក់​ជា​ប្រជាពលរដ្ឋ​ក្រីក្រ​តោកយ៉ាក​បំផុត បើ​ពិនិត្យមើល​ជាក់ស្តែង​អំពី​ស្ថានភាព និង​ជីវភាព រស់នៅ​សព្វថ្ងៃ ផ្ទះ​រខេក រខាក អត់​ជញ្ជាំង​ដំបូល​បែកបាក់​ធ្លុះធ្លាយ មានមុខរ​បរជាកសិក​រ ធ្វើ​ស្រែចំការ​បន្តិចបន្តួច ។​ពួកគាត់​បាន​រៀបរាប់​ព្រមទាំង​លើកដៃ​សំពះ​ស្រែកយំ​អង្វរក សុំ​ដល់​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ ជាពិសេស​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា មេត្តាជួយ​អន្តរាគមន៍​ដោះលែង​ប្តី​របស់​ពួកគាត់ ដែល ត្រួវបាន​កម្លាំង​សមត្ថកិច្ច​ចាប់​យកទៅ​ដាក់គុក​ជាច្រើន​ថ្ងៃ​កន្លងមកហើយ ។

ស្ត្រី​ទាំង ០២ នាក់ បាន​រៀបរាប់​ប្រាប់ថា : ប្តី​របស់​ពួកគាត់ ទី​១- ឈ្មោះ ឃុន ភ័ក្ត្រ ភេទ ប្រុស អាយុ ៤០ ឆ្នាំ ។ ទី​២- ឈ្មោះ ឃុន ធី ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ( បង ប្អូនបង្កើត ) ប្តី​របស់​ពួកគាត់ កាលពី​ថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២៤ ត្រូវបាន​កម្លាំង​សមត្ថកិច្ច នៃ​មន្ទីរ​បរ​ស្ថាន​ខេត្ត​ឧ​ត្ត​រ មានជ័យ ក្រោម​បញ្ជា​របស់លោក ផួ​ង លី​ណា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ធ្វើការ​ចាប់​ឃាត់ខ្លួន និង​បន្ត​និតិ​វ​ធី​ទៅ​តុលាការ​ឃុំខ្លួន រហូតមកដល់​ពេលនេះ ( ១០ សីហា ឆ្នាំ ២០២៤ ) នៅ​មិនទាន់​ដោះលែង​ទេ ក្រោម​បទ​ចោទប្រកាន់ថា : ប្តី​ពួកគាត់​ទាំងពីរ​នាក់ បាននាំគ្នា​ចូល​ព្រៃ​កាប់​ឈើ ក្នុង​ដែន​ព្រៃ​សហគមន៍​រតន​:​រុក្ខា ស្ថិតក្នុង​ភូមិសាស្ត្រ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយ​ខុសច្បាប់ ។

លោក ផាន យុន មេភូមិ ថ្នល់​បត់ បានបញ្ជាក់​ប្រាប់​ក្រុមការងារ​ចុះ​យក​ព័ត៌មាន​របស់​អង្គភាព គេហទំព័រ មាតុភូមិ ថា : ប្រជាពលរដ្ឋ​ទាំងពីរ​គ្រួសារ​នេះ​ពិតជា​ក្រីក្រ​ខ្វះខាត​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ខ្លាំង ណាស់ ពួកគាត់​មិនមែនជា​អ្នករក​សុ​ី​ជួញដូរ​ឈើ ឬ​សុ​ី​ឈ្នួល​ឡើង​ភ្នំ​កាប់​ឈើ​អ្វី​ដែរ ពួកគាត់​បាន​ចូល​ព្រៃ​ទៅ​កាប់​កូនឈើ​ចំនួន​០៣​ដើម យកមក​ទុក​ធ្វើ​សសរផ្ទះ​ពិតប្រាកដ​មែន ដូច្នេះ​មិនគួរ​ក្រុម​អស់លោក​បរិស្ថាន​ចាប់​ពួកគាត់ យកទៅ​ដាក់គុក​បែបនេះ​ទេ គួរតែ​ធ្វើការ​អប់រំ​ណែនាំ និង​អោយធ្វើ​កិច្ចសន្យា​បញ្ឈប់​ការកាប់​ឈើ​តទៅទៀតបាន​ហើយ ព្រោះ​បើសិនជា យក​ពួកគាត់​ទាំងពីរ​នាក់​ទៅ​ដាក់គុក​យ៉ាង​អយុត្តិធម៌​បែបនេះ គឺជា​ការកាត់ទោស​សត្វ​សេក ស្មើនឹង​ការកាត់ទោស​សត្វ​ខ្លា ព្រោះ​ពួកគាត់​ជា​ប្រជាជន​ក្រីក្រ ល្ងិតល្ងង់​មិន​យល់ដឹង​ពី​ច្បាប់ទម្លាប់​អ្វី​ប៉ុន្មាន​ទេ ទើប​មិនដឹងថា​:​តំបន់​ដែល​ពួកគាត់​ចូលទៅ​កាប់​កូនឈើ​ជា​តំបន់​ព្រៃ​អភិរក្ស​របស់​សហគម​ន៍​រតន​:​រុក្ខា ក្រោម​ការគ្រប់គ្រង​រប​ស់​មន្ទីរ​បរិស្ថាន​ខេត្ត​ឧ​ត្ត​រ មានជ័យ ។

តាមរយ​: សារព័ត៌មាន មាតុភូមិ ប្រជាពលរដ្ឋ​ក្រីក្រ​ទាំងពីរ​គ្រួសារ បាន​លើកដៃ​សំពះ និង​យំ​អង្វរក សុំ​ក្តីមេត្តា​ពី​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ដែនដី សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់លំដាប់​តាំងពី​មូលដ្ឋាន​រស់នៅ​ផ្ទាល់​រហូតដល់​ថ្នាក់​ខេត្ត ដែល មាន​ឯកឧត្តម មាន ចាន់​យ៉ា​ដា អភិបាល​ឧ​ត្ត​រ​មានជ័យ និង​ជា ពិសេស​គោរព​ស្នើសុំ​ដល់​សម្តេច មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា មេត្តាជួយ​អន្តរាគមន៍​ដោះលែង​គ្រួសារ​របស់​ពួកគាត់​អោយមាន​សេរីភាព បាន​វិលត្រឡប់​មកជួបជុំ​ប្រពន្ធ​កូន​វិញ​ផង​ទាន !!! ព្រោះ​ពួកគាត់​ក្រីក្រ ខ្លាំង​បំផុត​មើល​តាម Videos និង​ការបញ្ជាក់​ពី​លោក​មេភូមិ ជាក់ស្តែង​ចុះ ៕ រាយការណ៍ ព័ត៌មាន ដោយ​: ទឺ ពិ​ទូ​a peolpe a peolpe1 a peolpe3 a peolpe4 

​