» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5730 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695901 នាក់

តើ​លោក​ផែង​វណ្ណៈ​ជា​អ្ន​កាសែត​ឬ​ជា​អ្វី​?​បើជា​អ្ន​កាសែត​ហេតុ​អី​ស្ងាត់ឈឹង​ចឹ​ង​?

 

​ភ្នំពេញ​៖​ចម្ងល់​ពី​ក្រុម​អ្នកសារព័ត៌មាន គេហទំព័រ និង ម្ចាស់​អាជីវកម្ម​លើ​ប្រព័ន្ធ T V អន​ឡាញ​នានា ជុំវិញ​ព្រឹត្តិការណ៍ នៃ​ការ អនុវត្ត​ច្បាប់​តាមផ្លូវ​តុលាការ​ចំពោះ លោក ផែង វណ្ណៈ ចាងហ្វាង​គេហទំព័រ Pheng Vanak News ថា​តើ​លោក​ផែង​វណ្ណៈ​ជា​អ្វី​ជា​អ្នកកាសែត​ឬ​ជា​សម​ត្ត​កិច្ច ?​។​បើជា​អ្នកកាសែត​ហេតុអ្វី បានជា​មកដល់ពេលនេះ ពុំមាន​សមាគម​អ្នកសារព័ត៌មាន ឬ អង្គការ​សង្គម​ស៊ីវិល​ណាមួយ ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិសេរីភាព នៃ​ការបញ្ចេញមតិ ចេញ​សេចក្តីថ្លែងការណ៍​អ្វី​បន្តិច សោះ​ចឹ​ង ?​។​a pheng 

​ទាក់ទិន​នឹង​ចម្ងល់​ក្រុម​អ្នកសារព័ត៌មាន​ខាងលើ​នេះ នៅ ព្រឹក​ថ្ងៃ​ទៅ ៤ ខែមីនា ២០១៩ ការិយាល័យ​និពន្ធ​សារព័ត៌មាន និង គេហទំព័រ មាតុភូមិ បាន​ខិតខំ​ស្វែងរក​ប្រតិកម្ម​ពី​មេៗ​ដឹក នាំ​សមាគម និង​ក្លឹប​ការពារ​អ្នកកាសែត ដើម្បី​បញ្ជាក់​ជំហរ អំពី ករណី លោក ផែង វណ្ណៈ ។ ក្នុងនោះ លោក ហ៊ុយ វណ្ណៈ ប្រធាន សហភាព សហព័ន្ធ អ្នកសារព័ត៌មាន​កម្ពុ​ជា លោក​បានបញ្ជាក់​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម ថា​: លោក​បាន​បង្ហោះ​សារ ជូនដំណឹង​ក៏ដូចជា​ការ​ដាស់តឿន​ដល់​អ្នកលេង Facebook និង​អ្នកសារព័ត៌មាន ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម​នេះ​ថា​៖a pheng3 (1)

។ ឯ​លោក ប៉ែន ប៊ុន​ណា ប្រធាន​ក្លឹប​ការពារ​អ្នកកាសែត​កម្ពុជា ក៏ លោក​បាន​ប្រាប់​តាម​តេ​ឡេ​ក្រាម​ថា លោក ផែង វណ្ណ​: គាត់​មិនមែនជា​អ្នកកាសែត​ទេ​?! ។ គាត់​ជា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​(​ស៊ិ​ក​) ។ សូម​មើល​ខ្លឹមសារ​តាម​តេ​ឡេ​ក្រាម​បន្ថែម ។​a pheng2  

ផ្ទុយទៅវិញ​ចំពោះ គេហទំព័រ Pheng Vanak News ត្រូវបាន​លោក ផុស សុវណ្ណ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន ព័ត៌មាន និង សោតទស្សន៍ នៃ ក្រសួង​ព័ត៌មាន បញ្ជាក់​ប្រាប់ថា​៖​គេហទំព័រ Pheng Vanak News ពិតជា​មានច្បាប់​អនុញ្ញាតិ ចុះបញ្ជី​ត្រឹមត្រូវ​នៅ​ក្រសួង​ព័ត៌មាន ។ ដូច្នេះ​រឿង​គេចេញសេចក្តី ថ្លែងការណ៍​ការពារ​ចំពោះ​ករណី នៃ​ការសម្រេច​ឃុំខ្លួន​លោក ផែង វណ្ណ​: បណ្តោះអាសន្ន​នៅ​គុក​ព្រៃ​ស ពី​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ៣ មីនា ២០១៩ កន្លងមកនេះ គឺជា​សិទ្ធិ និង ជំហរ​របស់​សមាគម អ្នក កាសែត​នីមួយៗ​ជា​អ្នកសម្រេច​ចេញ​សេចក្តីថ្លែងការណ៍ ឬ មិន​ចេញ តែប៉ុណ្ណោះ ? ។a pheng van

សូមបញ្ជាក់ថា លោក ផែង វណ្ណ​: ត្រូវបាន​ចៅក្រម​ស៊ើបសួរ ចេញ​ដិ​កា​ឃុំខ្លួន ក្រោម​បទ​ចោទ " ញុះញង់​អោយ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទ៍ និង បទ​បរិហារកេរ្តិ៍ ជា​សាធារណ​: តាម​ពាក្យបណ្តឹង​របស់លោក​គី​តិច​មេធា​វិ​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​ដែល​អាច​ជាប់គុក​២​ឆ្នាំ​និង​ពិន័យ​លុយ​។​តែបើ​សម្រាប់​តួនាទី​ជា​អ្នកកាសែត​គេ​អាច​យក​ច្បាប់​សារ​ព​តិ​មានមក​ប្រើ​វា​មិន​ធ្ងន់ធ្ង​ដល់​ចាប់​បញ្ចូល​គុក​ចឹ​ង​ទេ​?​។​គិត​ម៉េច​វិញ​ចឹ​ង​អ្នកកាសែត​យើង​?៕ ដោយ : ស៊ុន សុផល​a pheng4 a court pheng2 a court pheng3 
​