» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9105 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699276 នាក់

ចាប់ពី​ថ្ងៃទី​១៨​មិនា​កម្ពុជា​វៀតណាម​បិទ​ព្រុំដែន​បណ្តោះអាសន្ន​តែ​សម្តេច​ក្រឡាហោម​សខេង​បន្ធូ​បន្ថយ​ខ្លះ​វិញ​

 

​ភ្នំពេញ​៖ កាលពី​ថ្ងៃ​ព្រឹក​ទី​១៩ ខែមីនា ឆ្នាំ​២០២០​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បានចេញ​លិខិត​មួយ​(​ចុះ​ថ្ងៃ​១៨ មីនា​) ដោយ​ផ្ញើជូន​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា​បញ្ជាក់​អំពី​ការបិទច្រក​ព្រំដែន​មួយរយៈ ដោយ​មិន​អនុញ្ញាតឱ្យ​ប្រជាជន​វៀតណាម​ឆ្លងកាត់​មក​កម្ពុ​ជាតា​មគ្រ​ប់​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវអាកាស​ឡើយ ពោលគឺ​ចាប់ពី​ថ្ងៃ​១៨ មីនា​តទៅ​។​a gate takeo 

​ក្នុង​លិខិត​ដដែល​ក៏បាន​បន្ថែមថា ចំពោះ​ពលរដ្ឋ​កម្ពុជា​វិញ​ក៏​មិន​ត្រូវបាន​អនុ​ញ្ញា​ត្តិ​ឲ្យ​ធ្វើដំណើរ​ទៅ​វៀតណាម​គ្រប់​ច្រក​ទាំងអស់​ជា​បណ្តោះអាសន្ន​ដូចគ្នា​។ ក្នុងករណីនេះ​ក្រសួងការបរទេស​បញ្ជាក់​ថា ទាំង​ពលរដ្ឋ​កម្ពុជា និង​ពលរដ្ឋ​វៀតណាម​នឹងត្រូវ​ផ្អាក​មួយរយៈ​នូវ​ការចេញចូល​ទៅវិញទៅមក​ចាប់ពី​ថ្ងៃ​២០​មីនា​តទៅ​។​ទោះជា​យ៉ាងណា​រឿង​បិទ​ព្រុំដែន​នេះដែរ​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​ណែនាំ​ផ្សេង​ខ្លះ​ទៅវិញ​។​

​យោងតាម​សេចក្ដីជូនដំណឹង របស់​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា ដោយសារ​ការរកឃើញ ករណី​វីរុស​កូ​វីដ​-១៩ មានការ​កើនឡើង​យ៉ាងគំហុក និង​ខណៈដែល​រដ្ឋាភិបាល​វៀតណាម បានដាក់​កម្រិត​លើ​ការធ្វើដំណើរ ដោយ​តម្រូវ​ឲ្យ​មាន​ការដាក់ ឲ្យ​នៅ​ដាច់ដោយឡែក​ពី​គេ រយៈពេល ១៤​ថ្ងៃ ចំពោះ​អ្នកដំណើរ​ពី​ប្រទេស​អាស៊ាន រួមទាំង​ជនជាតិ​វៀតណាម ដែល​វិលត្រឡប់ ចូល​ប្រទេស​កម្ពុជា​ផង​នោះ ក្រសួងមហាផ្ទៃ ធ្វើការ​ណែនាំ ដូចខាងក្រោម​៖

​ទី​១- ការធ្វើដំណើរ​ចូល​ប្រទេស​កម្ពុជា ដោយ​ប្រជាពលរដ្ឋ​វៀតណាម និង​ការធ្វើដំណើរ ចូល​ប្រទេស​វៀតណាម ដោយ​ពលរដ្ឋ​កម្ពុជា តាមផ្លូវ​គោក ផ្លូវទឹក និង​ផ្លូវអាកាស​ទាំងអស់ នឹងត្រូវ​ផ្អាក​ជា​បណ្ដោះអាសន្ន ចាប់ពី​ម៉ោង ២៣៖៥៩ នាទី​យប់​ថ្ងៃទី ២០ ខែមីនា ឆ្នាំ​២០២០​។ វិធានការ​នេះ មាន​គោលបំណង​បញ្ចៀស នូវ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។​​ទី​២- វិធានការ​ខាងលើនេះ មិន​ត្រូវបាន​អនុវត្ត ចំពោះ​ពលរដ្ឋ​វៀតណាម និង​ពលរដ្ឋ​កម្ពុជា ដែល​កាន់​លិខិតឆ្លងដែន​ការទូត និង​ផ្លូវការ​ទេ​។​

​ទី​៣- អាជ្ញាធរខេត្ត​ជាប់​ព្រំដែន ជាមួយ​សាធារណរដ្ឋ សង្គមនិយម​វៀតណាម ត្រូវធ្វើ​ការសម្របសម្រួល ជាមួយ​ភាគី​វៀតណាម ដើម្បី​ជួយ​សម្រួល ដល់​ការធ្វើ​មាតុភូមិនិវត្តន៍ មក​កម្ពុជា​វិញ នូវ​ពលរដ្ឋ​កម្ពុជា​ទាំងអស់ ដែល​កំពុង​ត្រូវ​បានដាក់​ឲ្យ​នៅ​ដាច់ ពី​គេ​ក្នុងប្រទេស​វៀតណាម ប្រសិនបើ​មាន​។​
​ទី​៤- អភិបាលខេត្ត​ជាប់​ព្រំដែន ជាមួយ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​កម្លាំង​មាន​សមត្ថកិច្ច តាម​ច្រកទ្វារព្រំដែន​ទាំងអស់ ត្រូវ​សហការ​សម្របសម្រួល ជាមួយ​ភាគី​វៀតណាម ដើម្បី​ធានាថា ការដឹក​ទំនិញ​ឆ្លងកាត់​ព្រំដែន​រួម អាចអនុវត្ត​ដោយ​គ្មាន​ការរាំងស្ទះ​ការ​។​

​សម្ដេច​ក្រឡាហោម ស ខេង​ក៏ លើកឡើង​ទៀតថា អាជ្ញាធរខេត្ត​ជាប់​ព្រំដែន ជាមួយ​សាធារណរដ្ឋ សង្គមនិយម​វៀតណាម ត្រូវ​ធ្វើការ​ជម្រាបជូន ភាគី​វៀតណាម អំពី​វិធានការ​ខាងលើនេះ និង​ស្នើសុំ​ការយោគយល់ ហើយ​ត្រូវ​បន្ត​ពង្រឹង កិច្ចសហប្រតិបត្តិការ និង​ការប្រឹងប្រែង​រួមគ្នា ក្នុងការ​បញ្ឈប់​ការឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩​នេះ​។

​វិធានការ​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​អាជ្ញាធរ​អះអាងថា ដើម្បី​ចៀសវាង​ការលំបាក​កើតឡើង​នៅ​ច្រកព្រំដែន​រួម​រវាង​ប្រទេស​ទាំងពីរ ក្រោយ​ករណី​មានការ​កើនឡើង​យ៉ាងគំហុក​នូវ​ការរកឃើញ​វីរុស​កូ​វីដ​១៩ ជា​បន្តបន្ទាប់​។​a gate takeo2 a gate takeo3 a gate takeo1 a gate kaom 

​