វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 964 នាក់
ម្សិលមិញ 2951 នាក់
សរុប 12608519 នាក់
ភ្នំពេញ ៖ បុរសម្នាក់ត្រូវជនដៃដល់ម្នាក់ដកកាំភ្លើងខ្លីបាញ់ដោយមិនខ្លាចអ្នកណាចំនួន៣គ្រាប់រងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីបានជិះម៉ូតូឌុបប្រពន្ធកូន២នាក់អកហ្សឺនិងម៉ូតូមួយគ្រឿងទៀតរបស់ជនល្មើសតែមិនទាន់ប៉ះគ្នាផង នៅវេលាម៉ោង១០យប់ថ្ងៃទី១៦ខែធ្នូឆ្នាំ២០២១ ចំណុចស្តុបអតីតស្ពានដែកចំការដូង តាមបណ្ដោយផ្លូវ៣៧១ កែងផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ឡាយ សៀកឡេង អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៥៧ ផ្លូវជាតិលេខ៥ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។ រីឯប្រពន្ធនិងកូន២នាក់ទៀតមិនស្គាល់អត្តសញ្ញាណនោះទេ ។ប្រភពព័ត៌ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាស្គូពី ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 1IV-5692 ដឹកប្រពន្ធនិងកូន២នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ៣៧១ ទិសដៅពីកើតមកលិច។
មកដល់ស្តុបត្រង់ចំណុចកើតហេតុស្រាប់តែមានបុរសម្នាក់ជាជនដៃដល់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាស្គូពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GU-9897 ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីជើងមកត្បូងនិងបំណងបត់ទៅផ្លូវ៣៧១វិញ ក៏ស្រាប់តែអកហ្សឺរគ្នាបន្តិច តែមិនបានបុក ឬប៉ះគ្នានោះទេ ។ ក្នុងអំឡុងពេលនោះក៏មានការប៉ះសម្ដីគ្នាបន្តិចបន្តួចផងដែរ ទើបធ្វេីឲ្យជនដៃដល់ដកកាំភ្លើងខ្លីបាញ់ទៅលើបុរសម្នាក់ទាំងប្រពន្ធកូននៅក្បែរចំនួន៣គ្រាប់ចំ ពោះ និងដៃ រងរបួសយ៉ាងធ្ងន់ធ្ងរហើយជនដៃដល់បានជិះម៉ូតូគេចចេញពីកន្លែងកើតហេតុដល់ផ្លូវបេតុង ក្នុងបុរីលឹមឈាងហាក់ នៃសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ទើបទុកម៉ូតូចោលគេចខ្លួនបាត់ស្រមោល ។
ជនរងគ្រោះដែលត្រូវគ្រាប់កាំភ្លើង ត្រូវបានរថយន្តសាមុយដឹងយកទៅសង្គ្រោះអាយុជីវិតភ្លាមៗផងដែរ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន និងផ្នែកជំនាញបានចុះមកប្រមូលវត្ថុតាងដែលពាក់ព័ន្ធយកទៅរក្សាទុក ដើម្បីធ្វើការស្រាវជ្រាវតាមចាប់ជនដៃដល់យកមកផ្ដន្ទាទោសតាមច្បាប់ ។សន្តិសុខស្រុកយើងចឹងកុំប្រហេសងាប់អត់អំពើ៕