» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5659 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695830 នាក់

តុលាការខេត្ត​កំពង់ចាម​ដោះលែង​កូន​មេ​ប៉ែ​អឹម​ខេត្តក្រចេះ​ដែលមាន​ទោស​!

​កំពង់ចាម ៖ កូនប្រុស​លោក​ឧត្ដមសេនីយ៍ត្រី សាន្ត ប៊ុន​ថា​ន មេ​ប៉េអឹម​ខេត្តក្រចេះ គឺ លោក​ប៉េអឹម​ស័ក្តិ​៤ សាន្ត សុខុម ដែល​បាន​ប្រើ​អំពើហិង្សា ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​គំរាមកំហែង​នឹង​អាវុធ ប្រើប្រាស់​អាវុធ​គ្មាន​ការអនុញ្ញាត ត្រូវបាន​លោក នៅ យ៉ា​រ័ត្ន ប្រធាន​សាលាដំបូង​ខេត្តកំពង់ចាម និង​ជា​ចៅក្រម​ស៊ើបសួរ បានសម្រេច​ដោះលែង ឱ្យនៅ​ក្រៅ​ឃុំ ។ ក្រោយ​ដោះលែង​ភ្លាមៗ ជនសង្ស័យ ឈ្មោះ សាន្ត សុខុម បានគេច​ខ្លួន មក​រស់នៅ​ភ្នំពេញ​ស្ងាត់ៗ ដោយ​មិន​ហ៊ាន​នៅផ្ទះ​នា​ខេត្តកំពង់ចាម​នោះទេ ។​a pm krojes2 

​សូម​រំលឹកថា កាលពី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៩ លោក លោក​ប៉េអឹម​សក្តិ​៤ សាន្ត សុខុម បាន​បាន​ដក​កាំភ្លើង​ភ្ជង់ លើ​យុវជន​ពីររូប​ហើយ ប្រើ​អំពើហិង្សា ​ដោយ ដាល់ ទាត់​ធាក់ ទះកំផ្លៀង ឡើង​ជង្គង់ នៅ​កន្លែង​លេង​អ៉ី​ន​ធើ​ណេ​ត មួយកន្លែង​ក្នុង​ខេត្តកំពង់ចាម​បន្ទាប់មក​បាន គេចខ្លួនបាត់ ។

ក្រោយមក​ដោយសារ​រំជើបរំជួល​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ពេក នៅ​ថ្ងៃទី​២៥ មីនា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ផ្តាំផ្ញើ​ទៅកាន់​លោក​ឧត្ដមសេនីយ៍ត្រី សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ ត្រូវ​បញ្ចុះបញ្ចូល​កូន ឱ្យចូល​ខ្លួន​តាម​ការកោះហៅ របស់​ព្រះរាជអាជ្ញា​ខេត្តកំពង់ចាម វា​អត់​ទាន់​មានរឿង​អី​ទេ ។ ប៉ុន្តែ​បើ​ស្រលាញ់​កូន​ពេក អ្នកនឹង​អស់​សក្តិ ខ្ញុំ​នឹង​ដក​សក្តិ បណ្តាញ​ចោល​”​។ បន្ទាប់ លោក​សាន្ត ប៊ុន​ថា​ន មេ​ប៉េអឹម​ខេត្តក្រចេះ កាលពី​រសៀល​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៩ នាំ​កូនប្រុស ចូល​បង្ហាញខ្លួន​នៅ ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ចាម ដើម្បី​ទទួលទោស​កំហុស ។​

​លោក សាន្ត សុខុម ត្រូវបាន​តុលាការខេត្ត​កំពង់ចាម ចេញ​ដីកាឃុំខ្លួន​ដាក់ពន្ធនាគារ​បណ្តោះអាសន្ន កាលពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៩ ពីបទ​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស ដោយ​គំរាមកំហែង​នឹង​អាវុធ និង​ប្រើប្រាស់​អាវុធ​គ្មាន​ការអនុញ្ញាត ប្រព្រឹត្ត​នៅ​ចំណុច​ណេ​ត​យីហោ​៥០៧ ភូមិ​ទី​១ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ខេត្តកំពង់ចាម កាលពី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៩ តាម​មាត្រា​២១៨​នៃ​ក្រមព្រហ្មទណ្ឌ និង មាត្រា​២០ នៃ​ច្បាប់ ស្តីពី​ការគ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ​និង​គ្រាប់រំសេវ ។​អា​ឡូ​វ​លែង​វិញ​ហើយ​ក្រោមលេស​ថា​ដាក់​ក្រោម​ការត្រួត​ពី​និត្យ​របស់​តុលាការ​!​។​a pm kro re 

​