» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9057 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699228 នាក់

អគ្គិភ័យ បាន​បំផ្លាញ​តូប​លក់ដូរ​ផ្សា​របឹង​ឈូក ក្រុង​បាត់ដំបង ជាន់​ខាងលើ​ហ្ម៉​ត់​តែ​មិនដឹង​អស់​ប៉ុន្មាន​?

​បាត់ដំបង​៖ នៅវេលា​ម៉ោងជាង​៨ នា​ព្រឹក​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២៤ ផ្សា​របឹង​ឈូក​ត្រូវបាន​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​រដ្ឋបាលខេត្ត ក្រុង រួមជាមួយ​កម្លាំង​ទាំង​៤​ប្រភេទ មាន​ស្នងការដ្ឋាន​នគរបាល​ខេត្ត កងរាជអាវុធហត្ថ​ខេត្ត​យោធភូមិភាគ​ទី​៥ តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង និង​អាជ្ញាធរ​គ្រប់ផ្នែក​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​បាន​។​a fire bemg chhouk 

លោក សឿ​ម ប៊ុន​រិ​ទ្ធ អភិបាលរង​ខេត្ត និង​ជា​អ្នកនាំពាក្យ សាលាខេត្ត​បាត់ដំបង បាន​ដឹកនាំ​កម្លាំង​ជំនាញ ចូលធ្វើការ​ត្រួតពិនិត្យ​ដោយ​ផ្ទល់​នៅ​ខាងក្នុង​ផ្សា​របឹង​ឈូក ធ្វើ​កោសល្យវិច័យ ដើម្បី​បង្ហាញ​ពី​មូលហេតុ ដែល​បណ្តាលឱ្យ​អគ្គិភ័យ​ឆាបឆេះ និង​ទំហំ​នៃ​ការខូចខាត ។ លោក សឿ​ម ប៊ុន​រិ​ទ្ធិ បានផ្តល់​ព័ត៌មាន​មក​ក្រុមការងារ​ប្រចាំខេត្ត​បាត់ដំបង ដឹងថា កម្លាំង​ជំនាញ​ដែល​បាន​ចូលទៅ​ត្រួតពិនិត្យ​នោះ មាន​តំណាង​អាជ្ញាធរខេត្ត មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត អង្គភាព​អគ្គីសនី ខេត្ត រដ្ឋាករទឹក​ខេត្ត ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​ផ្សេងទៀត ។

​តែ​លោក សឿ​ម ប៊ុន​រិ​ទ្ធិ បាន​បញ្ជាក់ថា ការចុះពិនិត្យ​វាយតម្លៃ​ពី​ផលប៉ះពាល់ និង​ទំហំ​នៃ​ការខូចខាត​នេះ​មិនទាន់​អាចធ្វើ​ទៅបាន​នោះទេ ដោយសារតែ​ក្រុមការងារ​បច្ចេកទេស​ចូលទៅ​ដល់ទី​តាំង​ហើយ តែមាន​ភាយ​កម្តៅ​ខ្លាំង​នៅឡើយ គឺ​នៅ​ជាន់​ខាងលើ​ដំបូល​មិនទាន់​ដឹង​ស្ថានភាព​យ៉ាងណាទេ ព្រោះ​ដែក​ក្តៅ​ទន់​ខ្លាំង ហើយ​បេតុង ក៏​ភាយ​កម្តៅ​នៅឡើយ អាច​បាក់ស្រុត​អគារ​មក​មាន​គ្រោះថ្នាក់ និង​នៅ​រង់ចាំ​ឱ្យ​សរសៃដែក និង​បេតុង​ដែល​ឆេះ​អស់​រយៈពេល ៣​ម៉ោងជាង​នោះ ឱ្យ​ត្រជាក់​រឹង​ឡើងវិញ​សិន​ទើប​អាចធ្វើ​កោសល្យវិច័យ នាពេល​ល្ងាច​នេះ​បន្តទៀត​បាន ។

​សូមបញ្ជាក់ថា អគ្គីភ័យ​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​រាលដាល​យ៉ាង​លឿន​នៅ​ជាន់​ខាងលើ​នៃ​អគារ​ផ្សា​របឹង​ឈូក ខេត្តបាត់ដំបង ចាប់ពី​វេលា​ម៉ោង​១០​និង​៣០​នាទី នា​យប់​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២៤ ដែល​បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ និង​ក្រុមអាជីវករ​លក់ដូរ​ផ្សា​របឹង​ឈូក និង​សមត្ថកិច្ច បាននាំគ្នា​សម្រុក​មក​ជញ្ជូន​ឥ​វ៉ាន់​ចេញពី​ក្នុង​ផ្សារ​ទាំងយប់ និង​ជួយ​អន្តរាគមន៍​ពន្លត់ភ្លើង ។

​កម្លាំង​អន្តរាគមន៍​បាន​ប្រើប្រាស់​កម្លាំង​សរុប​ទាំងអស់​ជិត​៨០០​នាក់ និង ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​រដ្ឋ ចំនួន​១១​គ្រឿង ក្នុងនោះ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ចំនួន​៤​គ្រឿង និង អធិការដ្ឋាន​នគរបាល​ក្រុង ស្រុក ចំនួន​៧​គ្រឿង និង​រថយន្ត​អគ្គិភ័យ​ក្រុមហ៊ុន​ឯកជន​ចំនួន​២​គ្រឿង សរុប​១៣​គ្រឿង ព្រមទាំង​ប្រើប្រាស់​ទឹក​អស់​ជាង​៥០​រថយន្ត​ទើប​កម្លាំង​សមត្ថកិច្ច​គ្រប់គ្រង និង​ពន្លត់ភ្លើង​បាន​ទាំងស្រុង នៅ​ព្រឹក​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២៤ ។​សមត្ថកិច្ច​បាន​ចងខ្សែ​លឿង​ព័ទ្ធជុំវិញ​ផ្សា​របឹង​ឈូក ហាមឃាត់​មិនឱ្យ​អាជីវករ ឬ​ប្រជាពលរដ្ឋ​ចូលទៅក្នុង​ទីតាំង​ផ្សារ​នៅឡើយ​ទេ រង់ចាំ​ធ្វើការ​ត្រួតពិនិត្យ និង​កោសល្យ​បច្ច័យ​រួចរាល់ និង​ដើម្បី​ការពារ​ទ្រព្យសម្បត្តិ ជូន​អាជីវករ​ក្រែង​មាន​ជនខិលខូច​ចូលមក​បន្លំ​លួច ក៏ដូចជា​ការពារ​សុវត្ថិភាព​របស់​អាជីវ​ករ ក្រែង​មានការ​រងគ្រោះថ្នាក់​ផ្សេងៗ​ផងដែរ ។a fire  beng chhouk2 a fire beng chhouk1 a fire beng chhouk2 a fire beng chhouk3 

 

​