» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5050 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695221 នាក់

គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល

 

 

ភ្នំពេញ៖ ឪពុកម្តាយខំវេចអង្ករនិងមាន់ស្រែទុកឲ្យកូនហូបពេលត្រលប់មកធ្វើការនៅភ្នំពេញវិញ អកុសលចេញពីស្រុកមកដល់ភ្នំពេញវិញហើយត្រូវរថយន្តធុនធំមួយគ្រឿងបុកកិនស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់ ចំណែកមាន់ស្រែនិងអង្ករខ្ចាយពេញផ្លូវនៅវេលាម៉ោង២និង០០នាទីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវមហាវិថីឈ្នះ-ឈ្នះ កែងនិងផ្លូវបេតុង ក្នុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។a die trafic 

ជនរងគ្រោះដែលស្លាប់បាត់បង់ជិវិតខាងលើនេះមានឈ្មោះ ថេង សារូ ភេទស្រី អាយុ២៧ឆ្នាំ មុខរបរ កម្មកររោងចក្រ មានស្រុកកំណើតនៅភូមិបឹង ឃុំចើងដើង. ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ចំណែកអ្នករងគ្រោះម្នាក់ទៀតមានឈ្មោះជួន សុខឡែន ភេទស្រី អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រមានស្រុកកំណើតជាមួយគ្នា។

យោងតាមប្រភពព័ត៍មាននៅទីតាំងកើតហេតុខាងលើបានឲ្យដឹងថា មុនពេលកើតហេតុនារីរងគ្រោះទាំង២ នាក់ខាងលើបានជិះម៉ូតូមួយគ្រឿងម៉ាក់ហុងដាសេ ១២៥ព៍ណ ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ1IN-7579 ជីះឌុបគ្នាចេញពីស្រុកកំណើតឯខេត្តកំពង់ធំឆ្ពោះមកកាន់ទីក្រុងភ្នំពេញ ក្នុងទិសដៅពីជើងទៅត្បូង។ លុះដល់ចំនុចកើតហេតុក៏មានរថយន្តធុនធំសណ្តោងរ៉ឺម៉កមួយគ្រឿង ពាក់ផ្លាកលេខ. កំពង់ស្ពឺ 3A-1742 បើកបរដោយបុរសម្នាក់ក្នុងទិសដៅស្របគ្នា ខណៈរថយន្តបត់ ឆ្វេងចូលមកផ្លូវបេតុងក៏បានបុកកិនម៉ូតូនិងជនរងគ្រោះបណ្តាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្តង។

បន្ទាប់ពីកើតហេតុភ្លាមៗអ្នកបើកបររថយន្តបង្កបានបើកទ្វាររថយន្តបម្រុងនិងចុះរត់គេចខ្លួនតែត្រូវបានអ្នកដំណើរដែលបានឃើញហេតុការណ៍ខាងលើនាំគ្នាជួយចាប់ឃាត់ប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមនិតិវិធី។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយកម្លាំងជំនាញនគរបាលចរាចរណ៍ខណ្ឌពោធិសែនជ័យនិងកម្លាំងការិយាល័យនគរបាលចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកពិនិត្យនិងវាស់វែងនៅទីតាំងកើតហេតុខាងលើ និងបានធ្វើកឱណត់ហេតុប្រគល់សពជនរងគ្រោះទៅឲ្យក្រុមគ្រួសារសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕a die trafic2 a die trafice a die cara