» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6910 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697081 នាក់

ថៃ​ចោទ​មន្ត្រី​យោធា​ខ្មែរ ដែល​បើកឡាន​ចូល​ទឹកដី​ថៃ និង​មាន​អាវុធ​នោះ ចំនួន​៤​បទល្មើស​

 

​ថៃ​៖ មន្ត្រី​យោធា​កម្ពុជា​ម្នាក់ ឈ្មោះ សុខ បាន​ផល មាន​តួនាទី​ជា​វរសេនីយឯក​ចំណុះ​អគ្គលេខាធិការដ្ឋាន​ក្រសួងការពារជាតិ ដែល​បើករថយន្ត​ទំនើប​សម្រុកចូល​ទឹកដី​ថៃ ព្រមទាំង​មាន​កាន់​កាំភ្លើង​ច្រ​ង៉េ​ង​ច្រ​ង៉ាង​ផង​នោះ ត្រូវបាន​ប៉ូលីស​ថៃ​ឡោមព័ទ្ធ​ចាប់ខ្លួន កាលពី​រសៀល​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២២​។a army thai cath

យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន​ថៃ ក្រោយ​ការចាប់ខ្លួន សមត្ថកិច្ច​ថៃ​បាន​បញ្ជូន​យោធា​រូបនេះ​ទៅពិនិត្យ​សុខភាព​រាងកាយ និង​បានដាក់​បទចោទប្រកាន់​ចំនួន ៤​បទ​ចោទ​គឺ លួច​ចូល​ទឹកដី​ថៃ​ដោយ​ខុសច្បាប់​, នាំ​យានពាហនៈ ឬ​ទំនិញ​ចូល​ប្រទេស​ដោយ​មិន​ឆ្លង​នីតិវិធី​គយ​ថៃ​, រារាំង ឬ​តតាំង​នឹង​ប្រតិបត្តិការ​របស់​សមត្ថ​កិ​ច្ហ​ពេល​ចុះ​ចាប់ និង​បទ​កាន់​អាវុធ​នៅ​ទីសាធារណៈ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​។

​ករណី​យ៍​នេះ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុ​ជា លោក ឈុំ សុជាតិ មានប្រសាសន៍ប្រាប់​កាសែត​ថា បើតាម​ព័ត៌មាន​បឋម​ដែល​លោក​ទទួលបាន មាន​មន្ត្រី​យោធា​កម្ពុជា​មួយរូប​ឈ្មោះ សុខ បាន​ផល មាន​ឋានន្តរសក្ដិ​វរសេនីយ៍ឯក នៃ​អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ ត្រូវបាន​កម្លាំងយោធា​ថៃ​ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២២ បន្ទាប់ពី​មន្ត្រី​យោធា​រូបនោះ បាន​បើករថយន្ត​ចូល​ដី​ថៃ ដោយ​គ្មាន​ការអនុញ្ញាត ហើយ​ថែមទាំង​បាន​ដក​កាំភ្លើងខ្លី​ដើរ​រេរា​នៅក្នុង​ទឹកដី​ថៃ​។​

​បើតាម លោក ឈុំ សុជាតិ ក្រុមការងារ​ជំនាញ​កម្ពុជា កំពុង​សហការ​ជាមួយ​ភាគី​ថៃ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។​លោក​មានប្រសាសន៍ថា​៖ «​គេ​ចោទ​ម៉េច​ចោទ​ទៅ ខ្ញុំ​ទាក់ទង​ទៅខាង​អគ្គលេខាធិការដ្ឋាន​នៃ​ក្រសួងការពារជាតិ​[​ធ្វើ​ការងារ​]​ហ្នឹងហើយ​»​។​​សារព័ត៌មាន​ក្នុងស្រុក ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា​នេះ ឱ្យដឹងថា កាលពី​ព្រលប់​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២២ មាន​រថយន្ត​ម៉ាក​ហ្ស៊ី​ប ព៌​ណ​ខ្មៅ​មួយគ្រឿង ពាក់​ស្លាក​លេខ កម្ពុជា PICH NIK បាន​បើកបរ​ឆ្លង​ព្រំដែន​តាម​ច្រក​អន្តរជាតិ​ភ្នំ​ដី ហើយ​បាន​បំពាន​នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​របស់​ភាគី​ថៃ ដោយ​បន្ថែម​ល្បឿន​ចូលទៅក្នុង​ទឹកដី​ថៃ ទាំង​គ្មាន​ច្បាប់​អនុញ្ញាត​។​a army thai catch a army thai catch1 a army thai catch3 a army thai catcha 

​