» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5685 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695856 នាក់

ឃាត់ខ្លួនជនសង្ស័យ៥នាក់មានបទល្មើស៣ជួញដូរនិងប្រើប្រាស់សារធាតុញៀន ទទួលផលចោរកម្ម កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត

 

ខេត្តបាត់ដំបង÷ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បាត់ដំបង បានចុះប្រតិបត្តិការបំបែកសំបុកករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនយ៉ាងសកម្មមួយករណី មានទាំងទទួលផលចោរកម្ម កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងប្រឆាំងនឹងអ្នករាជការសាធារណៈដោយមានស្ថានទម្ងន់ទោសឃាត់មនុស្ស៥នាក់។a drug bb 

កិច្ចប្រតិបត្តិការ បានធ្វើឡើងកាលពី ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ នៅចំណុចទីលានចាក់សំរាម ស្ថិតក្នុងភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ។ជនសង្ស័យដែលឃាំត់ខ្លួនមានចំនួន ០៥នាក់÷

១.ឈ្មោះ ឡេង មែន ហៅ នី ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង (ជាមុខសញ្ញាជួញដូរ ទទួលផលចោរកម្ម កាន់កាប់អាវុធ និងប្រឆាំងនឹងអ្នករាជការសាធារណៈ).។២.ឈ្មោះ ធឿន ច្រឹប ហៅ តុម ភេទស្រី អាយុ ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិរហាសួង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង (ជួញដូរសារធាតុញៀន)។៣.ឈ្មោះ គង់ សិលា ហៅ សាន់ ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរគ្មាន រស់នៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង (ប្រើប្រាស់សារធាតុញៀន)

៤.ឈ្មោះ រ៉េន ឆ្លាត ហៅ ទុយ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរគ្មាន រស់នៅភូមិតាព្រួច សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង (ជួញដូរ និងកាន់កាប់អាវុធ)។៥.ឈ្មោះ រិទ្ធី រតនៈ ហៅ អាណាក់ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង (ជួញដូរ)និងមានដីកាចាប់ខ្លួន០២ដីកាផងដែរ។

វត្ថុតាងដកហូតរួមមាន ÷ម្សៅក្រាមពណ៌សថ្លាម៉ាទឹកកក (ice) ចំនួន ០៤កញ្ចប់ ទម្ងន់ ៤៨.៣២ក្រាម(ថ្លឹងទាំងសំបក) ,គ្រាប់ជំពាមកៅស៊ូមួយចំនួន , ស្នាប់ដៃចំនួន ០១ , កង់ចំនួន ០២គ្រឿង , ទូរស័ព្ទចំនួន ០២គ្រឿង , ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន០១ គ្រឿង , ជំពាមកៅស៊ូ០១ ,ម៉ូតូ០១គ្រឿង ,ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន ០២ ,ថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន ,កាំបិត ០៤ដើម ,ដាវ ០១ដើម , អាគុយ០ ២ ,ធុងបាស០១ , បំពង់សម្រាប់ជក់គ្រឿងញៀនមួយ ចំនួន ,ពូថៅ០១ដើម ,ដងសន្ទូច០៤។

សមត្ថកិច្ចបញ្ជាក់ថា ក្រុមជួញដូរគ្រឿង ញៀនខាងលើនេះតែងតែប្រមូលផ្តុំគ្នារង់ចាំវាយរំដោះយកបក្សពួករបស់ខ្លួនដែលធ្វើសកម្មភាពជួញដូរគ្រឿង ញៀននៅចំណុចទីតាំងបង្ក្រាបខាងលើ ដោយកន្លងមកពួកគេបានធ្វើសកម្មភាពយកជំពាមកៅស៊ូ,កាំបិត,ដំបង និងដាវ ដេញកាប់និងវាយសមត្ថកិច្ចនៅពេលដែលសមត្ថកិច្ចចុះទៅបង្ក្រាបនៅទីតាំងរបស់ពួកគេ ក្នុងនោះដែរជនសង្ស័យម្នាក់ឈ្មោះ រិទ្ធី រតន: ជាមុខសញ្ញា លួច និង ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស មានដីកាចាប់ខ្លួន ចំនួន ០២ ដីកាផងដែរ។a drug bb1