» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6254 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696425 នាក់

រកឃើញ​អ្នក​ផ្ទុកមេរោគ​កូ​វិដ​១៩​មួយ​គរ​ណី​យ៍​ទៀត​នៅ​លើក​កប៉ាល់​ទេសចរ​ណី​មកពី​ស្រុក​យួន​

 

​ភ្នំពេញ​៖ រកឃើញ​នូវ​ករណី​វីរុស​កូ​វីដ​១៩ មួយ​ករណី​ទៀត លើ​ខ្លួន​ស្ត្រី​ជនជាតិ​អង់គ្លេស​ម្នាក់ អាយុ​៦៥​ឆ្នាំ ដែល​ចេញពី​កំពង់ផែ​ហូ​ជី​មីង ប្រទេស​វៀតណាម​មកដល់​ខេត្តកំពង់ចាម ប្រទេស​កម្ពុជា តាម​ទូក​ទេស​រណ៍​ដែល​ផ្ទុក​មនុស្ស​ជាង​៦០​នាក់ ។​a covid GB2 

សេចក្តីប្រកាស​ព័ត៌មាន​បាន​រៀបរាប់​ឲ្យ​ដឹងថា នៅ​រសៀល​ម៉ោង​៤៖៣០​នាទី ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២០​នេះ លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ា​ស័​រ​កម្ពុជា បាន​បញ្ជាក់ថា ស្ត្រី​ជនជាតិ​អង់គ្លេស​ម្នាក់ អាយុ​៦៥​ឆ្នាំ មាន​វិជ្ជមាន​វីរុស Covid-19​។​នេះ​បើតាម​ការប្រកាស​ដោយ​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​កម្ពុជា​នៅក្នុង​សន្និសីទ​សារព័ត៌មាន នា​ព្រលប់​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២០​នេះ នៅ​ទីស្តីការ​ក្រសួងសុខាភិបាល​។

ស្ត្រី​ទេសចរណ៍​ជនជាតិ​អង់គ្លេស​មាន​វីរុស Covid-19 នេះ​គាត់ បានធ្វើ​ដំណើរ​តាម​យន្តហោះ ចេញពី​ទីក្រុង​ឡុង​នៃ​ប្រទេស​អង់គ្លេស មកដល់​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម នៅ​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០២០ ដែលមាន​គ្នា​៥​នាក់ (​ជនជាតិ​អង់គ្លេស​ទាំងអស់​តែ​ពេល ធ្វើតេស្ត​អវិជ្ជមាន​ចំនួន​៤​នាក់​)​។ បន្ទាប់មក​ពួកគាត់​បាន​បន្តដំណើរ​ចាកចេញ​តាម​នាវា​ខា​លើ ពី​ទីក្រុង​ហូជីមិញ​សំដៅ​មក​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០២០ និង​បាន​ដល់​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០២០​។​

​នៅ​ថ្ងៃ​ដដែល​មុននឹង​មកដល់​រាជធានី​ភ្នំពេញ អ្នកទទួលខុសត្រូវ​អ្នកទេសចរ​នៃ​នាវា​នេះ បានទទួល​ដំណឹង​ថា យន្តហោះ​ដែល​ស្ត្រី​ជនជាតិ​អង់គ្លេស​បាន​ជិះ នៅ​ថ្ងៃទី​០២ មីនា ឆ្នាំ​២០២០​នោះ មាន​ជនជាតិ​វៀតណាម​ម្នាក់ ដែល​អង្គុយ​ជិត​ស្ត្រី​ជនជាតិ​អង់គ្លេស​អាយុ ៦៥​ឆ្នាំ​ខាងលើនេះ ត្រូវបាន​រកឃើញ​វិជ្ជមាន​វីរុស Covid-19 នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។​

​ពេលមកដល់​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០២០ ជនជាតិ​អង់គ្លេស​ទាំង​៥​រូប ត្រូវបាន​បញ្ជូនទៅ​ពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត ហើយ​បាន​យក​សំណាក​វត្ថុ​វិភាគ​ចំនួន​៣​នាក់ (​ដោយ​២​នាក់ ប្រកែក​មិន​ព្រម​ឲ្យ​យក​ជាដាច់ខាត ដោយ​គាត់​សំអាងថា មិនមាន​បញ្ហា​សុខភាព ឬ​រោគសញ្ញា​អ្វី​ទាំងអស់​»​។ ជា​លទ្ធផល​អ្នក​ទាំង​៣​នាក់​នេះ មាន​អវិជ្ជមាន​វីរុស Covid-19​។ បន្ទាប់មក​នាវា​បាន​បន្តដំណើរ​ទៅកាន់​ខេត្តកំពង់ចាម​។​

​ដើម្បី​ឲ្យ​មាន​ភាពច្បាស់លាស់ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បាន​ផ្តល់ព័ត៌មាន ទៅកាន់​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម ដើម្បី​ឲ្យ​រង់ចាំ​យក​វត្ថុ​សំណាក​ទាំង​២​នាក់ ដែល​មិនទាន់​ធ្វើតេស្ត​នោះ ដោយមាន​ការសម្របសម្រួល​ពី​អ្នកគ្រប់គ្រង​នាវា នៅពេល​ចូល​ចត​នៅ​ចំណត​នៃ​ខេត្តកំពង់ចាម ហើយ​ត្រូវបាន​ក្រុមគ្រូពេទ្យ​ពិនិត្យ និង​បញ្ជូន​សំណាក​វត្ថុ​វិភាគ​មក វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នៅ​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០២០​។ នៅ​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២០ វេលា​ម៉ោង​៤៖៣០​នាទី​រសៀល​នេះ ក៏​ទទួលបាន​លទ្ធផល​វិជ្ជមាន Covid-19 លើ​ស្ត្រី​ជនជាតិ​អង់គ្លេស​អាយុ​៦៥​ឆ្នាំ​។​

​គួរ​បញ្ជាក់ថា បុគ្គល​ដែល​សង្ស័យ​ទាំង​៥​រូប​ខាងលើនេះ ត្រូវបាន​ឲ្យ​នៅក្នុង​បន្ទប់​ដាច់ដោយឡែក​លើ​នាវា​ភ្លាមៗ ដោយ​មិន​ឲ្យ​ចាក​ចេញមក​លើគោក នៅ​រាជធានី​ភ្នំពេញ​ឡើយ នៅពេល​រង់ចាំ​លទ្ធផល​។ លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បានបញ្ជាក់ មន្ត្រី​សុខាភិបាល​កំពុង​តាមដាន​រឿង​លើ​នេះ​យ៉ាង​យកចិត្តទុកដាក់​ជាទីបំផុត​។​

សូមបញ្ជាក់ថា​នេះ​គឺជា​ករណី​ទី​៣ នៅ​កម្ពុជា បន្ទាប់ពី​រកឃើញ​ករ​ណី​ទី​១ នៅលើ​ខ្លួន​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះសីហនុ​ដែល​ត្រូវបាន​ព្យាបាល​ជាសះស្បើយ ហើយ​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ និង​ករណី​ទី​២ នៅលើ​ខ្លួន​ជនជាតិខ្មែរ​អាយុ​៣៨​ឆ្នាំ នៅ​ខេត្តសៀមរាប​ដែល​សេពគប់​ជាមួយ​ជនជាតិ​ជប៉ុន​ដែលមាន​វិ​រុស​កូ​វិត​១៩​ប​ច្ច​ប្បន្ន​នៅ​ប្រទេស​ជប៉ុន​។​

ក្នុងពេល​ឱកាស​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត​នៃ​វិទ្យាស្ថាន​វ៉ាន់ដា ចំនួន​៣,៤៥៨​នាក់ នៅ​កោះ​ពេជ្រ ព្រឹក​ថ្ងៃទី​១០ ខែមីនា ឆ្នាំ ២០២០​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជាក់ថា កម្ពុជា​បាន​ត្រៀម​ថវិកាបម្រុង​ប្រមាណ​ពី ៨០០ ទៅ ២,០០០​លាន​ដុល្លារ​អាមេរិក សម្រាប់​ទុក​ដោះស្រាយ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វិ​ឌ​-១៩ នៅក្នុង​ប្រទេស​កម្ពុជា​។​
​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​សុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​កុំ​មានការ​ភ័យខ្លាច​ជ្រុល​ខ្លាំងពេក​រហូតដល់​បាត់បង់​ស្មារតី​ម្ចាស់ការ​ខ្លួនឯង​ដោយសារ​ជឿ​ទៅលើ​ការបំពុល​ព័ត៌មាន​មិន​ពិត​ពី​ក្រុម​ជន​អគតិ​មួយចំនួន​។ បងប្អូន​ត្រូវមាន​សេចក្តីក្លាហាន និង​មានការ​ពិចារណា​អោយបាន​ល្អិតល្អន់​ត្រឹមត្រូវ​ក្នុងការ​ដោះស្រាយ​បញ្ហា​នានា​រួមទាំង​បញ្ហា​ជំងឺឆ្លង​កូ​វី​ឌ​-១៩ នេះ​ផងដែរ​។​a covid GB a covid GB3 a covid GB (1) a covid GB1 

 

​