» សម្រាប់កម្មវិធីនគរសង្ក្រាន៣ថ្ងៃលោកហ៊ុនម៉ានីជាតួអង្គលេចធ្លោ! » រន្ទះបាញ់សម្លាប់ជាងថតរូបក្នុងវត្តម្នាក់និងរបួសសង្សារដែលកំពុងលេងកម្សាន្ដថ្ងៃចូលឆ្នាំ » វាយជនរងគ្រោះចង់ស្លាប់ គ្រួសារជនដៃដល់បោះសម្តីសំណង 1000$ បញ្ចប់រឿង » ខឹងម្តាយក្មេងប្រុសរងគ្រោះ ទម្លាយរឿងសម្ងាត់ផ្ទាល់ខ្លួនប្រាប់ប្រពន្ធ ជនដៃដល់សម្លាប់ក្មេងប្រុសជាកូន » ខឹង​ប្រពន្ធទើបកូនខ្ចីចូល​រាំ​លេង​ហើយ​ប្ដី​ទប់​កំហឹង​មិន​បាន​វាយ​៣​ដៃ​និង​ទាត់​ចំនួន​១០​ជើង » ពិបាកបំផុតប៉ូលិសចាប់ប៉ូលិសដាក់គុក » សន្លឹកបៀរបើកច្រកព្រុំដែននៅលើដៃថៃដដែល! » អារ៉ាប៊ីសាអ៊ូឌីតផ្តល់សារទៅប៉ាគីស្ថាន «កុំបារម្ភអី ! អារ៉ាប៊ីសាអ៊ូឌីតនឹងគាំទ្រសេដ្ឋកិច្ចប៉ាគីស្ថានយ៉ាងពេញទំហឹងជាមួយនូវការវិនិយោគ» » បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 328 នាក់

ម្សិលមិញ 10494 នាក់

សរុប 19006109 នាក់

នាយករដ្ឋមន្ត្រី ប្រកាស​លុបចោល «​មជ្ឈមណ្ឌល​សិក្សា​ទំនើប​» បន្ទាប់ពី​ឲ្យ​បើក​បាន​៤​ឆ្នាំ​តែមិនដឹងដាក់កម្មវិធីអីជំនួស


​ភ្នំពេញ​៖ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​២៦​កុម្ភៈ បានប្រកាស​ពី​ការសម្រេច​សម្រេច​លុបចោល «​មជ្ឈមណ្ឌល​សិក្សា​ទំនើប​» ដែល​រៀបចំ​ក្រោម​កិច្ចសហការ​រវាង​រដ្ឋ និង​ឯកជន ដោយសារតែ​កម្មវិធី​នេះ មិនអាច​ទៅរួច​ឡើយ ហើយ​ធ្វើឱ្យ​រដ្ឋ​បាត់​ភាពម្ចាស់ការ​ក្នុងការ​គ្រប់គ្រង​។​a manet obolishe2 

​នៅក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​សិក្សា​ចាស់​ឆ្នាំ​២០២៣-២០២៤ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​សិក្សា​ថ្មី​ឆ្នាំ​២០២៤-២០២៥ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​សម្តេច​បានបញ្ជាក់​ដូច្នេះ​ថា​៖ «​រឿង​មជ្ឈមណ្ឌល​សិក្សា​ទំនើប ថ្ងៃមុន​ខ្ញុំ​ឱ្យ​លុប​វិញ កិច្ចការងារ​នេះ​គឺជា​ការខិតខំ​រៀបចំ​ក្នុង​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន ដើម្បី​ដោះស្រាយ​បញ្ហា ប៉ុន្តែ​ការរៀប​ចំនេះ​ដំណើរការ​មិនអាច​ទៅរួច​ទេ​»​។​
​ការប្រកាស​បិទ​កម្មវិធី​សិក្សា​ទំនើប ដែល​មាននៅ​សាលាបឋមសិក្សា​ចំនួន​១៨ ដោយ​បិទ​ចំនួន ១២​សាលា​ចោល​ទាំងស្រុង និង​៦​ទៀត បន្ត​ដល់​ចប់​ឆ្នាំ​សិក្សា​។ ការបិទ​មជ្ឈមណ្ឌល​សិក្សា​ទំនើប​នេះ ដោយសារ​សម្ដេចនាយក​រដ្ឋមន្ត្រី​កម្ពុជា មិន​ចង់ឃើញ​សាលារៀន​មាន​ស្ដង់ដា​ពីរ​។​

​សូមបញ្ជាក់ថា មជ្ឈមណ្ឌល​សិក្សា​ទំនើប បានចាប់ផ្ដើម​ដំណើរការ​នៅក្នុង​ឆ្នាំ​២០២០ ដែល​បច្ចុប្បន្ន​មាន​ក្នុង​សាលាបឋមសិក្សា​ចំនួន​១៨ នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​មួយចំនួន​។ មជ្ឈមណ្ឌល​សិក្សា​ទំនើប ជា​កម្មវិធី​ដែល​ផ្តល់​ការសិក្សា​ពេញ​មួយថ្ងៃ ចាប់ពី​កម្រិត​ម​ត្តេ​យ្យ​។​គម្រោង​ការដែល​រដ្ឋ​ម​ន្ត្រិ​ក្រសួង​អប់រុំ​ដាក់ចេញ​នេះ​មជ្ឈមណ្ឌល​សិក្សា​ទំនើប កន្លងមក​បានទទួល​សិទ្ធិ​ក្នុងការ​សហការ​ជាមួយ​សាលា​សាធារណៈ​មួយចំនួន​ពី​កម្រិត​ម​ត្តេ​យ្យ​រហូតដល់​មធ្យមសិក្សា​ទូទាំងប្រទេស ដោយ​ផ្តល់​កម្មវិធីសិក្សា​ពេញ​មួយថ្ងៃ​នៅ​សាលាបឋមសិក្សា​សាធារណៈ ដែលជា​ដៃគូ ពោលគឺ​កម្មវិធី​ជាតិ​មួយ​វេន​មាន​៤​ម៉ោង និង​កម្មវិធីសិក្សា​ទំនើប​មួយ​វេន​មាន ៣​ម៉ោង និង​សិក្សា​៥​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ​។​កាល​មុន​មានការ​វា​តម្លៃ​ថា​៖​មជ្ឈមណ្ឌល​សិក្សា​ទំនើប ជា​គ្រឹះស្ថានសិក្សា​សំខាន់​មួយ​ដែល​កំពុង​ចូលរួម​បណ្ដុះ​ឱ្យ​កុមារ​កម្ពុជា​លើ​ចំណេះដឹង​លើ​មុខវិជ្ជា STEM និង​ចំណេះដឹង​ភាសា​អន្តរជាតិ រួមមាន​ទាំង​ភាសា​អង់គ្លេស និង​ភាសា​ចិន​។ មុខវិជ្ជា​ទាំងនេះ​ត្រូវ​សិក្សា​ពេញ​១​វេន ខណៈ​ការ​សិស្ស​ត្រូវ​សិក្សា​តាម​កម្មវិធីសិក្សា​ជាតិ​១​វេន​ផងដែរ​។​

​ឈានចូល​មកដល់​ឆ្នាំ​សិក្សា​ថ្មី ២០២៣-២០២៤​នេះ មជ្ឈមណ្ឌល​សិក្សា​ទំនើប ត្រូវបាន​ក្រសួង​អប់រំ យុវជន និង​កីឡា អនុញ្ញាតឱ្យ​បើក​ដំណើរការ​ចំនួន ៧​ទីតាំង​រួចមកហើយ​។ មជ្ឈមណ្ឌល​សិក្សា​ទំនើប​នេះ ស្ថិតក្នុង​រាជធានី​ភ្នំពេញ​ចំនួន ៦ ទីតាំង និង​ស្ថិតនៅ​ខេត្តកំពង់ឆ្នាំង ១​ទីតាំង​ផងដែរ​។​​លក្ខណៈពិសេស​របស់​ម​ជ្ឈ​មណ្ឌល​សិក្សា​ទំនើប​នេះ គឺមាន​ទីតាំង​ស្ថិតនៅក្នុង​បរិវេណ​ជាមួយ​សាលាបឋមសិក្សា ដោយមាន​កម្មវិធីសិក្សា​រយៈពេល​ពេញ​មួយថ្ងៃ​។ ជាក់ស្ដែង​គឺ​បង្រៀន​តាម​កម្មវិធីសិក្សា​របស់​ជាតិ​មួយពេល និង​បង្រៀន​តាម​កម្មវិធីសិក្សា​អន្តរជាតិ​មួយពេល​។

​លោក អូន ស៊ីថន ជានា​យក មជ្ឈមណ្ឌល​សិក្សា​ទំនើប សាខា​បាក់​ទូក​បាន​ប្រាប់​កាសែត​ថា ការសិក្សា​កម្មវិធីសិក្សា​អន្តរជាតិ គឺ​ផ្តោត​សំខាន់​លើ​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា STEM ដោយមាន​ទាំង​កម្មវិធី រ៉ូ​បូ​ស៊ី​ង រ៉ូ​បូ​ទិ​ក ជា​កម្មវិធី​អប់រំ​បែប​ស្ទែ​ម កម្រិត​ពិភពលោក បូក​រួមទាំង​ចំណេះដឹង​លើ​ភាសា​អន្តរជាតិ ទាំង​ភាសា​អង់គ្លេស និង​ភាសា​ចិន​។

​មជ្ឈមណ្ឌល​សិក្សា​ទំនើប ក្នុងពេល​បច្ចុប្បន្ននេះ មាន ៦​ទីតាំងនៅ​រាជធានី​ភ្នំពេញ ក្នុងនោះ​រួមមាន ទីតាំង​បឋមសិក្សា​ព្រះ​នរោត្តម ជាទី​តាំង​គោល បឋមសិក្សា​ចតុមុខ បឋមសិក្សា​កូ​លាប​១ បឋមសិក្សា​ទួលគោក បឋមសិក្សា​បឹង​សាឡាង បឋមសិក្សា​បាក់​ទូក រីឯ ១​ទីតាំង​ផ្សេងទៀត​ស្ថិតនៅ​បឋមសិក្សា​គំរូ​ក្រុង ខេត្តកំពង់ឆ្នាំង​។ ការចុះឈ្មោះ​សិក្សា​នៅ​មជ្ឈមណ្ឌល​សិក្សា​ទំនើប គឺ​ពុំ​ទាមទារ​ឱ្យ​សិស្ស​ប្រឡង​ចូល​នោះទេ​។ សិស្ស​ដែល​គ្រប់​អាយុ​ចូលរៀន គឺអាច​ដាក់ពាក្យ​សិក្សា​បានជា​ធម្មតា​។ ចំពោះ​ការសិក្សា​នៅ​មជ្ឈមណ្ឌល​សិក្សា​ទំនើប ជាការ​សិក្សា​បង់ថ្លៃ​។ សិស្ស​ត្រូវ​បង់ថ្លៃ​សិក្សា ប្រមាណ​ជិត ៤០០​ដុល្លារ​ក្នុង​រយៈពេល​មួយឆ្នាំ​។​

​ជា​ថ្នូរ​និង​ការប្រកាស​លុបចោល​កម្ម​វិធី​ដែល​អះអាងថា​មិន​ដំណោះ​រការ​និង​ការ​លូកដៃ​ពី​វិស័យ​ឯកជន​ក្នុង​ពិធី​ដដែល​នេះ សម្តេចនាយក​រដ្ឋមន្ត្រី បាន​ណែនាំ​បន្ថែម​ទៅ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ដាក់ចេញ​នូវ​យន្តការ​អ្វី​ក៏ដោយ ត្រូវតែ​ធានា​ភាពម្ចាស់ការ​របស់​រដ្ឋ​ក្នុងការ​គ្រប់គ្រង​មូលដ្ឋាន​របស់ខ្លួន​១០០​ភាគរយ ដោយ​មិន​ត្រូវឱ្យ​ឯកជន​ចូលរួម​ដឹកនាំ​នោះឡើយ​។ ជាមួយគ្នានេះ សម្តេច​បាន​ណែនាំ មិនឱ្យ​មានការ​បង្កើត​ប្រព័ន្ធ​ពីរ ក្នុង​សាលា​តែមួយ​នោះឡើយ​។​
​សម្តេច​បានបញ្ជាក់​បន្ថែម​ថា ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន ក៏​មិនអាច​យក​រូបមន្ត​ណា ដែល​ធ្វើឱ្យ​បាត់​ម្ចាស់ការ​របស់​រដ្ឋ នៅក្នុង​មូលដ្ឋាន​បានឡើយ​។​«​ធ្វើ​អ្វី​ក៏ដោយ កុំឱ្យ​បាត់​ម្ចាស់ការ ធ្វើការ​ជាមួយ​ដៃគូ​ឯកជន​ណាក៏ដោយ​មិនអាច​ឱ្យដៃ​គូ​ដឹកមុខ​ទេ យើង​ជា​ខ្មែរ​ត្រូវ​ម្ចាស់ការ​គ្រប់គ្រង ទៅលើ​ផែនការ​គម្រោង​របស់​យើង ហើយ​ដៃគូ​មកជួយ​យើង​តាម​ផែនការ​របស់​យើង​វិញ​»​។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៕a manet obolish4 a manet obolishe1 a manet obolishe3 a manet obolishe5