» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11044 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701215 នាក់

ពូ​ទីន​ដូ​មេ​ទ​ព័​សង្គ្រាម​ជាមួយ​អ៊ុយ​ក្រែ​ន​បន្ទាប់ពី​បរាជ័យ​ផ្ទួនៗ​

​រុស្ស៊ីៈ​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពុ​ទីន បានសម្រេច​ផ្លាស់ប្តូ​រលោក​ឧ​ត្ត​ម​សេនីយ៍ Sergei Surovikin ចេញពី​តំណែង​ជា​មេបញ្ជាការ​កំពូល​របស់​យោធា​រុស្ស៊ី​ក្នុង​ប្រតិបត្តិការ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន បន្ទាប់ពី​លោក​ទទួល​បរាជ័យ​ជា​បន្តបន្ទាប់​អំឡុង​ដឹកនាំ​ការប្រយុទ្ធ​ក្នុង​រយៈពេល​៣​ខែ​ចុងក្រោយ​មកនេះ ។a army putinz 


ឧ​ត្ត​ម​សេនីយ៍ Sergey Surovikin​ដែល​ត្រូវបាន តែងតាំង​ធ្វើជា​អគ្គមេបញ្ជាការ​កម្លាំង​ទាហាន​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​បន្ទាប់ពី​សង្គ្រាម​បាន​២​ខែ​ត្រូវបាន​ទម្លាក់​ចុះមក​ត្រឹម​អគ្គ​មេបញ្ជាការរង​វិញ ហើយ​ជំនួស​វិញ​ដោយ​អគ្គមេបញ្ជាការ​កងទ័ព​រុស្ស៊ី ឧ​ត្ត​ម​សេនីយ៍ Valery Gerasimov​ដែលជា​មនុស្ស​ជិតដិត​របស់​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​លោក​Sergei Shoigu ។​សារព័ត៌មាន AFP នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១២ ខែមករា ឆ្នាំ​២០២៣​បាន​ផ្សាយ​ថា រុ ក្រសួងការពារជាតិ​រុស្ស៊ី បាន​ឲ្យ​ដឹងថា រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក​Sergei Shoigu បានតែងតាំង​នាយអគ្គសេនាធិការ​យោធា​មួយរូប គឺ លោក Valery Gerasimov ជា​មេបញ្ជាការ​ថ្មី​នៃ​កងទ័ព​រុ​ស្ស៉ី​ទាំងអស់​ដែល​កំពុង​ធ្វើសង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ក្រោម​ស្លាក​ប្រតិបត្តិការ​យោធា​ពិសេស​។

សេចក្តីថ្លែងការណ៍​រប​ស់​ក្រសួងការពារជាតិ​រុ​ស្ស៉ី បាន​គូសបញ្ជាក់ថា «​ការកើនឡើង​នៃ​កម្រិត​នៃ​ភាពជា​អ្នកដឹកនាំ​នៃ​ប្រតិបត្តិការ​យោធា​ពិសេស គឺ​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង ការពង្រីក​ទំហំ​ភារកិច្ច​។ តម្រូវការ​នេះ​ត្រូវ​រៀបចំ​ឱ្យ​កាន់តែ​ដិតដល់​ក្នុងចំណោម​កងកម្លាំងប្រដាប់អាវុធ​ចម្រុះ និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​គុណភាព ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​របស់​រុស្ស៊ី​»​។​ចាប់ពីពេលនេះ​ទៅ​លោក ហ្គេ​រ៉ាស៊ី​ម៉ូ​វ ទទួលខុសត្រូវ​ដោយផ្ទាល់​ចំពោះ​ជោគវាសនា​នៃ​យុទ្ធនាការ​នៅ​អ៊ុយ​ក្រែ​ន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង បាន​សបញ្ជាក់​អំពី​ការទម្លាក់​ពី​តំណែង​ឧ​ត្ត​ម​សេនីយ៍ ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុ​ស្ស៉ី​ដាក់​រហស្សនាម​ថា​ជា​មេបញ្ជាការ​សង្គ្រាម​ប្រល័យ​លោក គឺ​លោក Sergey Surovikin ដែល​ត្រូវបាន​ទម្លាក់​តំណែង​មកជា​«​បញ្ជា​ការរង​» របស់លោក ហ្គេ​រ៉ាស៊ី​ម៉ូ​វ​(Gerasimov)​។​

​ការសម្រេចចិត្ត​ដូរ​មេ​ទ​ព័​របស់​ប្រមុខ​ដឹកនាំ​រុស្ស៊ី បាន​ធើ្វ​ឡើង​ស្រប​ពេលដែល​ក្រុម​ទាហាន​ស៊ីឈ្នួល (Wagner Group) បាន​អះអាងថា ខ្លួន​កំពុង​ទទួលបាន​ជ័យជំនះ​លើ​ទាហាន​អ៊ុយ​ក្រែ​ន​គួរឱ្យកត់សម្គាល់​នៅក្នុង​តំបន់​សមរភូមិ​នៃ​ទីប្រជុំជន Soleda និង​តំបន់ Bakhmut ស្ថិតក្នុង​តំបន់​ដុន​នេ​ត ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃកន្លងមកនេះ៕a army putin 
​