» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11594 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701765 នាក់

ប្រធានាធិបតី​ហ្វី​លី​ពី​ប្រកាសថា​មិន​ខ្ចី​និយាយ​ជាមួយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC​ឡើយ​រឿង​ចោទថា​គាត់​សម្លាប់​មនុស្ស​!

 

​ប្រទេស​ហ្វីលីពីន​៖ លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ​ប្រធានាធិបតី​ហ្វីលីពីន​​ប្រកាសថា លោក​នឹងមិន ឆ្លើយ​នឹង​សំណួរ​បស់ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC ជាដាច់ខាត ទោះជា​ត្រូវគេ​ចាប់​ដាក់គុក ឬ​ព្យួរ​ក ដោយសារតែ​ការចោទប្រកាន់ ពីបទ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធតុលាការ នៅក្នុង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​ក្នុង​ប្រ​ទស​លោក​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​រាប់ពាន់នាក់​ត្រូវ​សម្លាប់​នោះទេ ។a dutater2

ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​រសៀល​ថ្ងៃ​ចន្ទ ទី​២៣ ខែធ្នូ ឆ្នាំ​២០១៩​បាន​ផ្សាយ​ឲ្យ​ដឹងថា​៖​លោក ឌូ​តឺ​តេ ធ្វើការ​កត់សម្គាល់​កំឡុង​ពេល​ថ្លែង​សុន្ទរកថា ក្នុង​ពិធី​មួយ​នៅ​ចំពោះ​យោធា​ជាច្រើន​នាក់ កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​។ លោ​កថា​លោក​គឺជា​មនុស្ស​តែ​ម្នាក់​គត់​ជា​អ្នកទទួលខុសត្រូវ ចំពោះ​ប្រជាជន​ហ្វីលីពីន ហើយ​មានតែ​ប្រជាជន​ហ្វីលីពីន​ទេ​ដែល​អាច​វិនិច្ឆ័យ ឬ​កាត់ទោស​រូបលោក​បាន​។ ស្ថិតក្នុង​ឱកាស​នោះ ។

«​អ្នក​មិនអាច​ធ្វើឱ្យ​ខ្ញុំ ភ័យខ្លាច​ឡើយ​... ហើយ​បើទោះជា​ខ្ញុំ​ត្រូវគេ​ចាប់​ដាក់គុក​នៅ ICC ឬក៏​ត្រូវគេ​ព្យួរ​ក​ក៏ដោយ ក៏​ខ្ញុំ​នឹងមិន​ឆ្លើយ​សំណួ​របស់​ពួក​ស្បែក​សទាំង​នេះដែរ​។ ដ្បិត​ខ្ញុំ​គឺជា​មនុស្ស​ម្នាក់​គត់​ដែល​ទទួលខុសត្រូវ​ចំពោះ​មុខ​ប្រជាជន​ហ្វីលីពីន ហើយ​មានតែ​ប្រជាជន​ហ្វីលីពីន​តែ ដែល​អាច​វិនិច្ឆ័យ ឬ​កាត់ទោស​ខ្ញុំ​»​។​

​បើតាម ICC ការស៊ើបអង្កេត​បឋម​នឹងត្រូវ​បានបញ្ចប់​នៅ​ឆ្នាំ​២០២០ ហើយ​បន្ទាប់​ពីនេះ​ពួកគេ​នឹង​សម្រេចចិត្តថា គួរតែ​បើក​ការស៊ើបអង្កេត​ពេញលេញ ឬ​ជា​ផ្លូវការ​ដែរ​ឬមួយ​ក៏​អត់ នៅក្នុង​សំណុំរឿង​ចោទប្រកាន់​លោក ឌូ​តឺ​តេ​តេ ពីបទ​សម្លាប់​មនុស្ស​ជា​លក្ខណៈ​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធតុលាការ ក្នុង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​របស់លោក ដែល​ត្រូវបាន​ក្រុម​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​ខ្លះ​អះអាងថា មាន​មនុស្ស​ជិត ២៧,០០០​នាក់​ត្រូវបាន​សម្លាប់​។ តែ​ប៉ូលិស​ហ្វីលីពីន​បានប្រកែក ដោយ​បញ្ជាក់ថា មានតែ​មនុស្ស ៥,៥០០​នាក់​ប៉ុណ្ណោះ​ដែល​ត្រូវបាន​សម្លាប់ ហើយ​អ្នក​ទាំងនេះ​ទៀតសោត គឺ​សុទ្ធតែជា​ជនសង្ស័យ​ឧក្រិដ្ឋជន​គ្រឿងញៀន ដែល​តដៃ​ជាមួយ​កងកម្លាំង​ប៉ូលិស​៕a dutater a dutater1 a dutatera 

​