» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10647 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700818 នាក់

វិទ្យាស្ថាន​ស្រាវជ្រាវ​សុខាភិបាល​បារាំង​ថា​មេរោគ​កូ​រ៉ូ​ណា​មិន​ឆ្លងទៅ​ក្មេង​អាយុ​ក្រោម​១៥​ឆ្នាំ​!​ជម្ងឺ​នេះ​បើ​អូសបន្លាយ​នឹងធ្វើ​ឲ្យ​ពិភពលោក​ជួប​វិបត្តិ​សេដ្ឋកិច្ច​?

 

​បារាំង​៖​បើ​ផ្អែក​តាម​តួលេខ​ដែលមាន​នាពេលនេះ កម្រិត​គ្រោះថ្នាក់​ដល់​ស្លាប់ បង្កឡើង​ដោយ​មេរោគ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី គឺមាន​ត្រឹម​២%​។ ចំណែក​កម្រិត​ចម្លង​ពី​អ្នក​ផ្ទុកមេរោគ​ម្នាក់ ទៅកាន់​មនុស្ស​ផ្សេងទៀត គឺមាន​ចន្លោះ​ពី ២ ទៅ​៣​នាក់​ប៉ុណ្ណោះ​។ នេះ​បើ​ផ្អែក​តាម​ប្រសាសន៍ របស់លោក​សាស្ត្រាចារ្យ​វិ​ជ្ជ​បណ្ឌិត យ៉ា​ស​ដាន​ប៉ា​ណា អ្នកជំនាញ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​វិ​ជ្ជ​សាស្ត្រ​បារាំង​។ មួយវិញទៀត​នោះ តាម​ការសង្កេត គឺ​រហូត​មកទល់ពេលនេះ ពុំមាន​ក្មេង​អាយុ​ក្រោម​១៥​ឆ្នាំ មាន​ផ្ទុកមេរោគ​នេះ​ទេ​។a corona paster  

​លោក​សាស្ត្រាចារ្យ​វិ​ជ្ជ​បណ្ឌិត យ៉ា​ស​ដាន យ៉ា​ស​ដាន់​ប៉ា​ណា (Yazdan Yazdanpanah) អ្នកជំនាញ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​វិ​ជ្ជ​សាស្ត្រ​បារាំង​(Inserm) និង​ជា​ប្រធាន​ផ្នែក​ជម្ងឺឆ្លង នៅ​មន្ទីរពេទ្យ​Bichat ក្រុងប៉ារីស បាន​លើកឡើងថា គេ​អាចមាន​សង្ឃឹម​ខ្លះ ក្នុងការ​ស្រាវជ្រាវ​រក​ថ្នាំ​ព្យាបាល​អ្នកជំងឺ​ដែល​ផ្ទុកមេរោគ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី ដោយ​យក​គម្រូ​តាម ថ្នាំ​ដែល​គេ​ប្រើ​ក្នុងករណី​មេរោគ​អេដស៍ មេរោគ​អា​បូ​ឡា ឬ​មេរោគ​ផ្តាសាយ Mers​។​
​តែ​យ៉ាងណា លោក​អះអាងថា សម្រាប់​កាលៈទេសៈ​នេះ នៅ​មួយ​តួលេខ​ច្រើនណាស់ ដែល​គេ​ត្រូវការ ទាក់ទិន​នឹង​កូ​រ៉ូ​ណា​វីរុស​ប្រភេទ​ថ្មី ដូចជា​ទំហំ​គ្រោះថ្នាក់​ដល់​ជីវិត ឬ​កម្រិត​នៃ​ការចម្លង​ជាដើម​។ តែ​អ្វីដែល​ទំនង​អាចជា​ដំណឹង​ល្អ គឺ​គេ​សង្កេតឃើញថា មេរោគ​កូ​រ៉ូ​ណា​រី​រុស ប្រហែលជា​មិន​ឆ្លងទៅ​កាន់​ក្មេង​អាយុ​ក្រោម​១៥​ឆ្នាំ​ទេ​។​

​មួយថ្ងៃ​ក្រោយ​ការប្រកាសអាសន្ន ជា​លក្ខណៈ​អន្តរជាតិ​ដោយ​អង្គការ​សុខភាព​ពិភពលោក ទាក់ទិន​នឹង​មេរោគ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី មាន​ក្រុម​អ្នកស្រាវជ្រាវ​វិ​ជ្ជ​សាស្ត្រ​ខ្លះ បានចាប់ផ្តើម​ស្រាវជ្រាវ រក​ថ្នាំ​ព្យាបាល និង​ផលិត​វ៉ាក់សាំង​បង្ការ​មេរោគ​ផ្លូវដង្ហើម​នេះ​។ វិទ្យាស្ថាន​ប៉ាស្ទ័រ​របស់​បារាំង បានបញ្ជាក់​កាលពី​ថ្ងៃ​សុក្រ​ទី​៣១​មករា​ថា គេ​បាន​បង្កើត​ក្រុមការងារ​មួយ ដើម្បី​ស្រាវជ្រាវ​ធ្វើ​វ៉ាក់សាំង ឲ្យ​បាន​ក្នុង​រវាង​២០​ខែ​ទៀត​។​

​ពីមួយថ្ងៃ​ទៅមួយថ្ងៃ យើង​មាន​ដំណឹង​ថ្មី​រហូត តែ​នៅតែមាន​ចំណុច​ខ្លះ ដែល​យើង​មិនទាន់​ដឹង​ច្បាស់​។ ឧទាហរណ៍ យើង​មិនទាន់​ដឹង​ច្បាស់​ទេ ថា​ចាប់​ពីថ្ងៃ​ឆ្លង​មេរោគ តើ​ប៉ុន្មាន​ថ្ងៃ​ទើប​ចេញ​ជា​អាកា​រៈ​ជម្ងឺ​? យើង​ចាប់ផ្តើម​អាច​ស្មាន​បណ្តើរៗ ថា​ប្រហែលជា​ខ្ទង់​៥​ថ្ងៃ​។​ចុះ​ចំណែក​កម្រិត​គ្រោះ​ថា្នក់​ដល់​ស្លាប់ ដោយសារ​ជម្ងឺ​នេះ​វិញ មាន​ប៉ុន្មាន​ដែរ​? តួលេខ​នេះ​សំខាន់​ណាស់ ព្រោះ​វា​នឹង​អនុញ្ញាត​ឲ្យ​យើង ធ្វើការ​វាយបក​ទៅលើ​មេរោគ​វិញ ឲ្យ​ឆាប់រហ័ស​។ សម្រាប់​ពេលនេះ យោងទៅលើ​តួលេខ​ដែល​យើង​មាន គឺ​កម្រិត​គ្រោះថ្នាក់​ដល់​ស្លាប់ ខ្ទង់​ប្រហែលជា​២%​។

តែ​យើង​កំពុង​តាមដាន​ទៀត ដោយ​ប្រុងប្រយ័ត្ន ថា​តើ​វា​២%​មែនឬ​យ៉ាងណា​។ យើង​ត្រូវ​ស្វែងយល់ ដឹង​ត្រង់ចំណុច​នេះ​ឲ្យ​បាន​។​ទាក់ទិន​នឹង​កម្រិត​នៃ​ការឆ្លង​រាលដាល ពី​អ្នកជំងឺ​ម្នាក់ ទៅ​មនុស្ស​ផ្សេងៗ​ទៀត ក៏​យើង​ត្រូវ​តាមដាន​ដែរ ចង់ដឹងថា​មនុស្ស​ម្នាក់​ដែលមាន​ផ្ទុកមេរោគ អាច​ចម្លង​ទៅ​មនុស្ស​ប៉ុន្មាន​នាក់​។ ឧទាហរណ៍ ក្នុងករណី​ដែល​គ្មាន​វិធានការ​ទប់ស្កាត់​សោះ ក្នុងករណី​ជំងឺ​កញ្ជ្រឹល គឺ​អត្រា​ឆ្លង​មាន​ប្រហែល​ចន្លោះ ពី​១៥ ទៅ ២០​នាក់​។ ក្នុងករណី​មេរោគ​សារស៍ គឺមាន​កម្រិត​ឆ្លង​ត្រឹម​២​នាក់ ហើយ​ក្នុងករណី​មេរោគ​ផ្តាស​សាយ​ធម្មតា គឺមាន​កម្រិត ពី​១​នាក់ ទៅ​២​នាក់​។

ចំពោះ​មេរោគ​កូ​រ៉ូ​ណា​វីរុស​ប្រភេទ​ថ្មី​នេះ​វិញ តាម​ស្មាន​ប្រហែល​ចន្លោះ ពី​២​ទៅ​៣​នាក់​។ តួលេខ​ចុងក្រោយ​បង្ហាញថា​កម្រិត​ឆ្លង​ប្រហែល​២,២​។ មានន័យថា កម្រិត​ចម្លង​របស់​កូ​រ៉ូ​ណា​វីរុស​ប្រភេទ​ថ្មី​នេះ វា​ខ្លាំង​ជាង​មេរោគ​ជំងឺ​សារស៍ ឬ​មេរោគ​ផ្តាសាយ​ធម្មតា​បន្តិច​។ តើ​បើ​ប្រៀប​នឹង​មេរោគ កញ្ជ្រឹល គឺ​វា​ខ្សោយ​ជាង​មេរោគ​កញ្ជ្រឹល​ខ្លាំងណាស់​។​មាន​ចំណុច​មួយទៀត ដែល​អ្នកជំនាញ​យើង កំពុងតែ​តាមដាន​ដែរ ហើយ​ជា​ចំណុច​សំខាន់ ព្រោះ​យើង​បាន​សង្កេតឃើញ​ចំណុច​នេះ​រួចមកហើយ ក្នុងករណី​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​មុនៗ​។

ចំណុច​នោះ​គឺថា ផ្អែកលើ​ទិន្នន័យ​ដែល​យើង​មានមក​ត្រឹម​ពេលនេះ គឺ​ពុំមាន​ក្មេង​អាយុ​ក្រោម​១៥​ឆ្នាំ​ណា បាន​ឆ្លង​មេរោគ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី​នេះ​ទេ​។ មាន​ករណី​ដាច់ដោយឡែក​មួយៗ ដែលថា​មាន​ក្មេង​ឈឺ តែ​ជាទូទៅ គឺថា​យើង​សង្កេតឃើញថា ក្មេង​អាយុ​ក្រោម​១៥​ឆ្នាំ ប្រឈម​តិច​បំផុត​នឹង​មេរោគ​នេះ​។ មូលហេតុ​អី យើង​មិនទាន់​ដឹង​ច្បាស់​ទេ​។ វា​អាច​ថា​ក្មេង​ក្រោម​១៥​ឆ្នាំ មាន​អ្វី​ម្យ៉ាង​ក្នុង​ខ្លួន ដែល​អាច​ទប់​មេរោគ​នេះ ឬក៏​ធ្វើ​ឲ្យ​មិន​បញ្ចេញ នូវ​អាកា​រៈ​ជម្ងឺ​ក៏​ថា​បាន​។​កន្លងមក​យើង​បាន​សង្កេតឃើញ​ស្រដៀង​គ្នា​នេះ​រួចហើយ ក្នុងករណី​ជំងឺ​សារស៍ (Sars) និង​ជំងឺ​មឺ​ស (Mers) ដែល​មេរោគ​វា​មិន​ឆ្លងទៅ​កាន់​ក្មេងៗ​ទេ​។ ដូច្នេះ​តួលេខ​នេះ​សំខាន់​ណាស់ ហើយ​វា​ក៏​ធ្វើ​ឲ្យ​យើង​ទុកចិត្ត និង​មិនសូវ​ភ័យ​បារម្ភ​ពេក​ដែរ​។​

​កម្រិត​នៃ​ផលវិបាក​សេដ្ឋកិច្ច​អាស្រ័យ​លើ​រយៈពេល​នៃ​វត្តមាន​មេរោគ​កូ​រ៉ូ​ណា​ថ្មី​!
​សូម​បញ្ជាក់ដែរថា​៖​ទន្ទឹម​និង​ប្រទេស​អាមេរិក​បាន​រឹតបន្តឹង​ប្រ​យ​ត្ន័​ចំពោះ​ពលរដ្ឋ​ខ្លួន​ក៏ដូចជា​ជនបរទេស​ដែល​ត្រឡប់​មកពី​ក្រុង​វូ​ហាន គេ​ឃើញ​មាន​ប្រទេស​ជាច្រើន​ទៀត​ក៏បាន​ចាត់វិធានការ​ជម្លៀស​ព​ល​រដ្ឋ និង​បិទ​ជើងហោះហើរ​ទៅកាន់​ប្រទេស​ចិន​ក្រោយពី​មានការ​ប្រកាស​អ​សន្ន​របស់​អង្គការ​សុខភាព​ពិភពលោក​។ ផលវិបាក​សេដ្ឋកិច្ច​សកល​កើតចេញពី​មេរោគ​កូ​រ៉ូ​ណា​ថ្មី​ត្រូវបាន​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF បញ្ជាក់ថា គឺ​វា​អាស្រ័យ​លើ​វិបត្តិ​យូរ ឬ​ឆាប់​របស់​មេរោគ​កូ​រ៉ូ​ណា​ថ្មី​។ បើ​វិបត្តិ​មួយ​នេះ​នៅ​បន្ត​អូសបន្លាយ និង​បន្ត​កើនឡើង​ដូច​សព្វថ្ងៃ សេដ្ឋកិច្ច​ក្នុង​លោក​ក៏​នឹងមាន​ស្ថានភាព​ប្រែប្រួល​ដែរ​។ តាម IMF ស្ថានភាព​សេដ្ឋកិច្ច​ក្នុង​លោក​នៅ​ត្រីមាស​ទី​១ ឆ្នាំ ២០២០ ប្រហែល​នឹង​ទទួលផល​អវិជ្ជមាន​។

ចូរ​កុំភ្លេចថា ចិន​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី​២ ក្នុង​លោក ហើយ​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​លោក​ភាគច្រើន​មាននៅ​ក្នុង​ចិន​។ ចិន​ផ្អាក ឬ​បិទទ្វារ​មួយរយៈ​មានន័យថា សេដ្ឋកិច្ច​ក្នុង​លោក​ក៏ត្រូវ​ផ្អាក និង​បិទទ្វារ​មួយរយៈ​ដែរ​។​​វិស័យ​ដែល​កំពុង​រងគ្រោះ​ដោយ​មេរោគ​កូ​រ៉ូ​ណា​ថ្មី​មាន​វិស័យ​ទេសចរណ៍ ដឹកជញ្ជូន បច្ចេកវិទ្យា ឧស្សាហកម្ម​រថយន្ត ការចំណាយ​របស់​ពល​រដ្ឋ និង​វិស័យ​ជាច្រើន​ផ្សេងទៀត​។ តែ​នៅ​ចំពោះមុខ ទេសចរណ៍ និង​ដឹកជញ្ជូន​ជា​វិស័យ​ដែល​កំពុង​រងគ្រោះ​ខ្លាំងជាងគេ​។ ចិន​បាន​បិទ​ទីក្រុង​ជាច្រើន និង​ហាម​មិន​ឲ្យ​មានការ​រៀបចំ​ដំណើរ​កំសាន្ត​របស់​ពល​រដ្ឋ​ខ្លួន​នៅក្នុង​ស្រុក និង​នៅ​បរទេស​។ ក្រុមហ៊ុន​អាកាសចរណ៍​បរទេស​ជាច្រើន​បាន​ព្យួរ​ការហោះហើរ​ទៅកាន់​ចិនដីគោក​។ ក្រុមហ៊ុន​ផ្លូវ​សមុទ្រ​បាន​លុបចោល​ដំណើរ​កំសាន្ត​ចេញពី​កំពង់ផែ​ចិន និង​មិន​ទទួល​អ្នកដំណើរ​ដែល​បាន​ស្នាក់នៅ​ចិន​ក្នុង​ចន្លោះ​ពី ២ ទៅ ៤​សប្តាហ៍​កន្លងទៅ​។​

​កន្លែង​កំសាន្ត Disney នៅ​ទីក្រុង​សៀង​ហៃ និង​នៅ​ហុងកុង​បាន​បិទទ្វារ​មួយរយៈ​។ ឧស្សាហកម្ម​ផលិត​រថយន្ត​បរទេស​នៅក្នុង​ទីក្រុង​វូ​ហាន​បាន​បិទទ្វារ​មួយរយៈ ហើយ​ហាង​លក់ទំនិញ​បរទេស​ល្បីៗ​មួយចំនួន​នៅ​ចិន​ក៏បាន​ផ្អាក​សកម្មភាព​របស់ខ្លួន​មួយរយៈ​ដែរ​។ ក្រៅពី​ជះឥទ្ធិពល​អាក្រក់​ដល់​សេដ្ឋកិច្ច​ក្នុង​លោក មេរោគ​កូ​រ៉ូ​ណា​ថ្មី​ក៏​កំពុង​យាយី​ដល់​សេដ្ឋកិច្ច​ចិន​ដែលជា​មហាអំណាច​សេដ្ឋកិច្ច​ទី​២ ក្នុង​លោក​។ ចិន​ដែលជា​ប្រទេស​ត្រូវការ​ប្រេង​លំដាប់​ទី​២ ក្នុង​លោក​បាន​កាត់បន្ថយ​ការនាំ​ប្រេង​ចូល​មួយរយៈ​។ គ្រាន់តែ​ពីថ្ងៃ​ទី​១៥ ដល់​ថ្ងៃទី​២២ មករា ការនាំ​ប្រេង​ចូល​របស់​ចិន​បាន​ធ្លាក់​ជិត ២​លាន​បារី​ល បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០១៩​។​a die korona5 a dog corona 

(​ប្រភព​វិទ្យុ​បារាំង​)
​