
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5628 នាក់
ម្សិលមិញ 5404 នាក់
សរុប 19790993 នាក់
ភ្នំពេញ៖សង្រាម៥ថ្ងៃដែលថែបង្កឡើងមកលើប្រទេសកម្ពុជាបានបិទសហរដ្ឋត្រឹមរយៈពេល៥ថ្ងៃក្រោមការជម្រុញពីសហរដ្ឋអាមេរិកនិងសម្របសំរួលដោយប្រទេសម៉ាឡែស៊ី។សង្គ្រាមឈ្លានពាននេះបង្កឲ្យមានមនុស្សស្លាប់និងរបួសទាំងសងខាងបើទោះបីមិនមានការបញ្ចេញពត៍មានជាផ្លូវការក៏ដោយ។
ជាក់ស្តែងនៅថ្ងៃទី៣១កក្កដាក្រៅពីការគោរពសពលោកឧត្តមសេនីយ៍ទោដួងសំនៀងមេកងពលតូចអន្តរាគមន៍លេខ៧គេឃើញសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ អញ្ជេីញគោរពវិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍ទោ តែម សុខជា ជាមន្ត្រីយោធាបម្រើការងារនៅកងឯកភាព កងពលធំអន្តរាគមន៍លេខ៣ ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធខេត្តព្រះវិហារកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៤៣ឆ្នាំ ដែលពិធីបុណ្យ បានប្រារព្ធធ្វេីនៅគេហដ្ឋានក្នុងភូមិទួលស្តី ឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
លោកហ៊ុនម៉ានីឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈក៏បានអញ្ជើញទៅនៅឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាមគោរពសពលោកវរសេនីយ៍ត្រី សៀង សាតមេបញ្ជាការរងវរសេនាតូចអន្តរាគមន៍ លេខ៣៩៤ នៃកងយោធពលខេមភូមិន្ទ ដែលបានពលីក្នុងសមរភូមិ។ និងលោកវរសេនីយ៍ត្រី លៀម សំពៅមាស មន្ដ្រីនគរបាល នៃវរសេនាតូចនគរបាលការពារព្រំដែន ៧៩៣ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងសពលោកអនុសេនីយ៍ឯក ពោ វៃ យោធិន នៃកងពលតូចអន្តរាគមន៍លេខ៨ ចំណុះកងពលធំអន្តរាគមន៍លេខ៣ កងទ័ពជើងគោក នៃកងយោធពលខេមភូមិន្ទ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីចំនួន ៣រូប ក្នុងខេត្តកំពង់ធំ មានដូចជា៖ ១/. នាយចំណង់ ឌី សេង, ២/. អនុសេនីយ៍ត្រី ញាត ឈីន, ៣/. អនុសេនីយ៍ត្រី ពេជ ង៉ោល ដែលបានពលីជីវិតក្នុងការការពារបូរណភាពជាតិ និងអធិបតេយ្យជាតិ ។
លោកជំទាវបណ្ឌិត ក៏បានសម្តែងនូវការរំលែកទុក្ខជូនដល់គ្រួសារយុទ្ធជនពលី ដែលនេះគឺជាការបាត់បង់យុទ្ធជនដ៏អង់អាចក្លាហាន កូនជាទីស្រឡាញ់ បងប្អូនជាទីគោរព ឪពុកដ៏មានព្រហ្មវិហារធម៌ និងស្វាមីដែលមានភក្តីភាព សម្រាប់ជាតិ ព្រមទាំងក្រុមគ្រួសារ។លោកជំទាវបណ្ឌិត ក៏បានពាំនាំនូវការរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ក្រុមគ្រួសារសពនៃយុទ្ធជនពលី ជាមួយនឹងការគិតគូររបស់រាជរដ្ឋាភិបាល ព្រមទាំងគោលនយោបាយផ្សេងៗ ដើម្បីជាការសម្រាលនូវបន្ទុកគ្រួសារយុទ្ធជនពលីផងដែរ។
សូមបញ្ជាក់ដែរថាសម្រាប់ការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ បានបណ្តាលឱ្យយោធា និងប្រជាពលរដ្ឋជាច្រើនរងគ្រោះ ដោយមានអ្នកពលីជីវិត របួស ឬពិការ ព្រមទាំងប្រជាពលរដ្ឋរាប់ម៉ឺននាក់ត្រូវភៀសខ្លួនពីតំបន់ជម្លោះ ធ្វើឱ្យជីវភាពរបស់ពួកគេធ្លាក់ចុះយ៉ាងធ្ងន់ធ្ងក្នុងប៉ុន្មានថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញគោលនយោបាយជាបន្ទាន់ដើម្បីគាំទ្រដល់យោធិន និងក្រុមគ្រួសាររបស់ពួកគេ។តាមរយៈបណ្តាញសង្គម សម្តេចធិបតីបានដាក់ចេញនូវគោលនយោបាយដូចខាងក្រោម ៖
១. សម្រាប់យោធិននិងនគរបាលជាតិដែលកំពុងបំពេញប្រតិបត្តិការក្នុងសមរភូមិ គ្រួសារយោធិនពលី របួស ពិការ ៖. រាជរដ្ឋាភិបាលបានរៀបចំនិងកំពុងអនុវត្តនូវកញ្ចប់គោលនយោបាយសម្រាប់គ្រួសារយោធិនពលី យោធិនរងរបួស ពិការ។ សម្តេចនាយករដ្ឋមន្ត្រីបានចេញបទបញ្ជាឲ្យក្រសួងការពារជាតិ និងក្រសួងស្ថាប័នពាក់ព័ន្ធ សិក្សារៀបចំនូវគោលនយោបាយលើកទឹកចិត្តពិសេសសម្រាប់កងកម្លាំងប្រដាប់អាវុធទាំងយោធា ទាំងនគរបាលជាតិ ដែលបានចូលរួមដោយផ្ទាល់នៅក្នុងសមរភូមិការពារបូរណភាពទឹកដីនៅពេលនេះ។ ចំពោះយោធិន និងកងនគរបាលជាតិដែលបានពលី ឬធ្លាក់ខ្លួនពីការមិនអាចបំពេញភារកិច្ចបន្តបាន រាជរដ្ឋាភិបាលនឹងផ្ដល់ក្របខ័ណ្ឌឲ្យសាច់ញាតិបង្កើតរបស់គាត់មួយរូបបានចូលបម្រើប្រទេសជាតិនៅអង្គភាពដែលគាត់បំពេញភារកិច្ចមុនពលីឬធ្លាក់ខ្លួនពិការ។
២. សម្រាប់យោធិននិងនគរបាលជាតិដែលកំពុងបំពេញប្រតិបត្តិការក្នុងសមរភូមិ គ្រួសារយោធិនពលី យោធិនរបួស ពិការ និងប្រជាពលរដ្ឋដែលជាជនភៀសសឹក ៖. រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ផ្ដល់កិច្ចអន្តរាគមន៍គាំទ្រដល់បងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹក។ ដើម្បីចលនាការចូលរួមបន្ថែម សម្តេចនាយករដ្ឋមន្ត្រីអំពាវនាវឲ្យសមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់កងកម្លាំងប្រដាប់អាវុធរបស់យើងដែលកំពុងធ្វើប្រតិបត្តិការយ៉ាងសកម្មនៅក្នុងបុព្វហេតុការពារបូរណភាពទឹកដីនៅក្នុងសមរភូមិប្រយុទ្ធ ក៏ដូចជាគ្រួសារយោធិនពលី យោធិនរងរបួស ពិការ និងប្រជាពលរដ្ឋជាជនភៀសសឹកដោយសារការប្រយុទ្ធគ្នានៅពេលនេះ។ជាលទ្ធផលតាមការអំពាវនាវនេះខាងមីក្រូហិរញ្ញវត្ថុនិងធនាគារបានចេញប្រកាសលុបចោលបំណុលពីយោធិនពលីក្នុងសមរភូមិផងដែរ។
សូមបញ្ជាក់ថាក្នុងសង្គ្រាម៥ថ្ងៃនេះតាមសេចក្តីរាយការណ៍មានជនភៀសសឹកជាង១៧ម៉ឺននាក់គេចចេញពីផ្ទះសម្បែងនិងសង្ក្រាម។ក្នុងនោះគេបានឃើញមានសប្បុរសជនជាច្រើនបានបរិច្ចាគធនធានជួយឧបត្ថម្ភតែគេមិនទាន់បានឃើញខាងកាកបាទក្រហមកម្ពុជាចេញធ្វើសកម្មភាពនៅឡើយទេ៕