» ស្ត្រី​ម្នាក់​ត្រូវ​បុរស​ម្នាក់ យក​កាំបិត​ចុង​ស្រួច​ចូលទៅ​ចាក់​សម្លាប់​ ​ដល់​ក្នុងផ្ទះ រួច​អារ​.​ក សម្លាប់​ខ្លួនឯង តែ​មិន​ស្លាប់​ » នាយករដ្ឋមន្ត្រី ណា​រិ​ន្ទ្រ មូ​ឌី និង​មេដឹកនាំ​បក្សប្រឆាំង​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ » ទាហាន​ឈុតខ្មៅ​ថៃ​ដើរល្បាត​តាម​ព្រំដែន​ក្នុង​ដី​ខ្មែរ​យ៉ាង​គឃ្លើន តែ​ទាហាន​ខ្មែរ​បែរជា​ហាម​ពលរដ្ឋ​ខ្មែរ​កុំ​បង្ហោះ​ព័ត៌មាន​ឬ Videos ស្តីពី​សកម្មភាព​របស់​ទាហាន​ថៃ​ទៅវិញ !? » ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជាមួយ​ទឹកប្រាក់​៦១៨,០០០ បាត​ » យុវជន​ពីរ​នាក់​បាន​ស្លា​.​ប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ដោយសារ​ជិះ​ម៉ូតូឌុប​គ្នា​ទៅបុក​រថយន្ដ​មួយគ្រឿង បើក​ដោយ​នារី​ម្នាក់​ » សំណុំរឿង​ក្រុមហ៊ុន​ប្រ៊ី​លាន​អតីត​ឧកញ៉ា​ឡេង ចាន់ណា តុលាកា​សម្រេច​បង្កក​គ​ណ​នី​ធនាគារ​ចំនួន​១៨៣ និង​ទ្រព្យសម្បត្តិ​មួយចំនួន​, » អធិការបតី​អាល្លឺម៉ង់​ទៅ​ចិន​លើក​ទី​២​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​និង​តាមដាន​ » សប្បាយ​និង​ទុក្ខ​កើតឡើង​ពេល​ចូលឆ្នាំ​ប្រពៃណី​យ៍​ជាតិខ្មែរ​ឆ្នាំរោង​ » អ៊ីរ៉ង់ ព្រមាន​អ៊ីស្រាអែល​ថា​នឹង «​រង​ការវាយប្រហារ​ខ្លាំង​ជាង​នេះ​» ប្រសិនបើ​ចាត់វិធានការ​ឆ្លើយតប​មកលើ​ខ្លួន​វិញ​ដែល​ជាការ​បង្ហាញថា​អ៊ីរ៉ង​ចង់​ចប់​ត្រឹមហ្នឹង​?! » នៅ​ខេត្ត​ព្រះសីហនុ​អ្នក​រៀប​កម្មវិធី Miss Grand Cambodia 2024​ធ្វើ​សន្និសីទកាសែត​ប្រាប់​ពី​កម្មវិធី​បន្ត​ » អភិបាលខេត្ត​កំពង់ស្ពឺ​ប្រគល់​ម៉ូតូ​៤​គ្រឿង​ជូន​ក្រុមការងារ​បរិស្ថាន​ដែល​រង​ការដុត​បំផ្លាញ​ » មហា​សេដ្ឋីនី​វៀតណាម​ត្រូវ​តុលាការ​កាត់ទោស​ប្រហារជីវិត​ក្នុង​សំណុំរឿង​ក្លែងបន្លំ​ហិរញ្ញវត្ថុ​តម្លៃ ១២,៥ ពាន់​លាន​ដុល្លារ​អាម៉េរិក​ » ហ៊ានណាសចូលចាប់ជំរិត និង​បាញ់សម្លាប់​ប្ដី​ម្ចាស់​ប្រេន Lakamo រួច​ដឹងថា​សម​ត្ត​កិ​ច្ចព​ទ្ធ័​ជន​ដៃ​បាញ់សម្លាប់​ខ្លួន​តាម​ក្រោយ​ » រដ្ឋាករទឹក​ទទួលបាន​គម្រោង​រោងចក្រ​ទឹកស្អាត​បាក់​ខែង​ជំហាន​ទី​៣ ដែលមាន​តម្លៃ​ជិត​២៥០​លាន​ដុល្លារ » សាលាឧទ្ធរណ៍​សម្រេច​ប្ដឹង​ឲ្យ​ពិនិត្យឡើងវិញ ចំពោះ​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​ដោះលែង​ចិនតៃវ៉ាន់ ៥​នាក់​ ​ក្នុង​សំណុំ​គ្រឿងញៀន ៨០០​គីឡូក្រាម

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1944 នាក់

ម្សិលមិញ 6359 នាក់

សរុប 14088577 នាក់

សមរង្ស៊ី​មកដល់​ប្រទេស​ម៉ាឡេស៊ី​ហើយ សម្តេច​ក្រឡា​ថា​គ្មាន​ប្រកា​សណា​ហាម​មិន​ឲ្យ​ចូល​ស្រុក​ទេ​តែ​រឿង​ដាក់​កម្លាំង​អាវុធ​គឺ​ធ្វើតាម​តុលាកា​តើ​!

 

​ម៉ាឡេស៊ី​៖ លោក សម រង្ស៊ី មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បានមក​ដល់​ប​ក្រ​ទេស​ម៉ាឡេស៊ី​ជា​កន្លែង​ដែល​សលោក​ស្រី​មូ​សុខ​ហួរ​កំពុងស្នាក់នៅ​ហើយ​នា​ថ្ងៃទី​៩​វិ​ច្ឆ​កា​តាម​យន្ត​ហោក​ចេញពី​ទីក្រុង​ប៉ារីស ។​នេះ​បើ​យោងតាម​សាក្សី​ភ្នាក់ងា​សារ​ពត៍​មាន រ៉​យ​ទ័​រ បាន​ឲ្យ​ដឹង​តាម​ប្រព​ន្ធ័​បណ្តាញ​សង្គម ។a cnrp coma4

អ្នកកាសែត​បាន​សួរ​សំណួរ​ទៅ​គាត់ តើ​លោក​គិតថា​លោក​នឹង​ត្រូវបាន​ស្វាគមន៍​យ៉ាងដូចម្តេច​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ នោះ​លោក​សមរង្ស៊ី​បាន​ប្រាប់​រ៉​យ​ទ័​រ​តាម​ជើងហោះហើរ​ថា​៖ “No idea! Something between the red carpet and the handcuffs.” “​គ្មាន យោបល់​! អ្វីមួយ​នៅ​ចន្លោះ​ព្រំ​ក្រហម​និង​ខ្នោះដៃ​” ។​

​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​បញ្ជាក់ប្រាប់​បណ្តា​ញ​ព័ត៌មាន ឱ្យដឹងថា លោក សម រ​ង្ស៉ី និង​មេដឹកនាំ​ឧទ្ទាម​សំខាន់ៗ មិនអាច​ស្តារ​បរាជ័យ​របស់ខ្លួន ដែល​សន្យាថា​មកដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​បានឡើយ ទោះបីជា​លោក​បាន​ទៅដល់​ម៉ាឡេស៊ី នៅ​ថ្ងៃ​សៅរ៍​នេះ ដោយ​ប្រើប្រាស់​លិខិតឆ្លងដែន​បរទេស និង​ទិដ្ឋាការ​ទេសចរ​ក៏ដោយ​។​«​ទោះបី សម រ​ង្ស៉ី និង​មេដឹកនាំ​សំខាន់ៗ បាន​មកដល់​ប្រទេស​ក្នុង​តំបន់​តាម​លិខិតឆ្លងដែន​បរទេស និង​ទិដ្ឋាការ​ទេសចរណ៍​ក៏ដោយ ក៏​មិនអាច​ស្តារ​បរាជ័យ​បានដែរ ព្រោះ​ខ្វះ​អ្នកគាំទ្រ​ទាំង​ក្នុង និង​ក្រៅប្រទេស​»​។​

​ប្រភព​និយាយថា​លោក សម រ​ង្ស៉ី បាន ដល់​ព្រលានយន្តហោះ​នាទី​ក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី នៅ​ម៉ោង​៣៖៥០​នាទី​រសៀល ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​។ លោក​ត្រូវបាន​សមត្ថកិច្ច​អន្តោប្រវេសន៍​ម៉ាឡេស៊ី​ឃាត់ខ្លួន និង​បានដាក់​បំរាម ឱ្យ​លោក​នៅ​ម៉ាឡេស៊ី​សម្រាប់តែ​ធ្វើដំណើរ​ទេសចរ​ប៉ុណ្ណោះ និង​បាន​ហាម​មិន​ឱ្យធ្វើ​សកម្មភាព​នយោបាយ​នៅ​ប្រទេស​ម៉ាឡេស៊ី​ជាដាច់ខាត​។​

​សម្រាប់​វិធានការណ៍​ទប់ស្កាត់​ការវិល​ចូល​ស្រុក​ខ្មែរ​វិញ​នោះ​នៅ​ប្រទេស​ថៃ​ឯណេះ​វិញ អាជ្ញាធរ​ថៃ​ទទួល​សំណើរ​ពី​អាជ្ញាធរ​កម្ពុជា បានធ្វើការ​រឹតបន្តឹង​សន្តិសុខ និង​ឆែកឆេរ​នៅតាម​សណ្ឋាគារ​ដើម្បី​ស្វែងរក​ចាប់ខ្លួន មេដឹកនាំ សកម្មជន និង​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។​នេះ​បើតាម​ការចុះផ្សាយ​ដោយ​កាសែត​បាងកក​ប៉ុស្តិ៍​ដដែល​លោក​វរសេនីយ៍ឯក រ៉ុង​សាក់ ប៊ូ​ដែង ( Ruangsak Buadaeng) អធិការនគរបាល​ស្រុក​ខ្លង​លូក​ប្រទេស​ថៃ​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ថា អាជ្ញាធរ​ថៃ​កំពុង​ឆែកឆេរ​នៅតាម​សណ្ឋាគារ និង​តាម​​ប៉ុស្តិ៍​ត្រួតពិនិត្យ​នៅតាម​ដងផ្លូវ​នៅតែ​មាននៅ​គ្រប់​ស្រុក​ទាំងអស់​ក្នុង​ខេត្ត​ស្រះកែវ ដើម្បី​តាមដាន​ចលនា​របស់​អ្នកគាំទ្រ​លោក សម រង្ស៊ី​ឆ្ពោះទៅ​ព្រំដែន​កម្ពុជា​-​ថៃ​។

នៅក្នុង​ប្រទេស​កម្ពុជា​វិញ តាំងពីព្រឹក​ព្រលឹម​នៅ​ព្រលានយន្តហោះ​ភ្នំពេញ​មាន​កងកម្លាំងប្រដាប់អាវុធ​ប្រចាំការ​ជុំវិញ​។​នៅ​ព្រុំដែន​ប៉ោយប៉ែត​ប័ណ្ណប្រកាស​មួយ​ដែល​ចេញ​ដោយ​ប៉ូលិស​ខេត្តបន្ទាយមានជ័យ​បានស្នើ​សុំឱ្យ​ប្រជាជន​ទាក់ទង​ទៅកាន់​អាជ្ញាធរ​ភ្លាមៗ​ប្រសិនបើ​ពួកគេ​បានឃើញ សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ណា​ម្នាក់​។​

​សម្រាប់​សម្តេច​ក្រឡាហោម​សខេង​វិញ​បាន​បញ្ចេញ​សា​របៀប​ការទូត​ការពារ​តាម​ហ្វេ​ស​ប៊ុ​កថា​៖«​នៅពេលនេះ​មិនមាន​ការប្រកាស​ណាមួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ហាមប្រាម​ទណ្ឌិត សម រង្ស៊ី និង​ក្រុម​របស់គាត់ មិន​ឲ្យ​ចូល​ប្រទេស​(​ក្នុងនាម​ប្រជាជន​ធម្មតា​)​ឡើយ​»​។

សម្តេច សខេង ថា​៖​ការប្រកាស​វិលត្រឡប់​ចូលមកក្នុង​ប្រទេស​វិញ លោក សម រង្ស៊ី បាន​បំផុសបំផុល​ដល់​ប្រជាពលរដ្ឋ នឹង​បង្កើត​ឡើងជា​ចលនា​មហាជន​ដ៏​ធំ​មួយ​ដើម្បី​នាំមក​នូវ​ការផ្លាស់ប្តូរ តាមរយៈ​ការផ្តួលរំលំ​រាជរដ្ឋាភិបាល ការចាប់ខ្លួន​នាយករដ្ឋមន្ត្រី ព្រមទាំង​បានប្រកាស​ញុះ​ញ​ង​បំបែកបំបាក់​កងទ័ព​ជាតិ ដោយ​បង្កើត​មូលនិធិ​ចិញ្ចឹម​កងទ័ព ហើយ​ហ៊ាន​រហូតដល់​ប្រមាថ​ព្រះ​ចេស្តា ព្រះមហាក្សត្រ​។​សកម្មភាព​ទាំងនេះហើយ ដែល​លោក សម រង្ស៊ី និង​បក្ខពួក​ត្រូវបាន​តុលាការ​ចោទ​ប្រកាប​ពីបទ​ល្មើស​ឧបឃាត និង​រួមគំនិត​ក្បត់ ព្រមទាំង​មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន ។


​សម្តេច​សខេង ៖ «​ការវិលត្រឡប់​ចូល​ប្រទេស​របស់​ទណ្ឌិត សម រង្ស៊ី និង បក្ខពួក ក្នុងនាម​ជា​ពលរដ្ឋ​ខ្មែរ​គឺ​ពុំមាន​អ្វី​រារាំង​ឡើយ ។ ប៉ុន្តែ​រាជរដ្ឋាភិបាល កម្ពុជា ក៏បាន​ប្រកាស​ផងដែរ​ពី​ការរក្សា​សិទ្ធិ​ក្នុងការ​ចាត់វិធានការ​ច្បាប់​ចំពោះ​សកម្មភាព​ទាំងឡាយ​ដែល​ប៉ុនប៉ង​បំផ្លិចបំផ្លាញ​សន្តិភាព ស្ថិរភាព​សង្គម និង​សន្តិសុខ​នៃ​រដ្ឋ​»​។​

មន្ដ្រីជាន់ខ្ពស់​អគ្គស្នងកា​រ​នគរបាលជាតិ បាន​ប្រាប់​កាសែត នៅ​រសៀល​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​ថា គិត​មក​ត្រឹម​ម៉ោង​៧៖៣០​នាទី​យប់​ថ្ងៃនេះ ស្ថានភាព​សន្ដិសុខ​នៅ​ប្រទេស​កម្ពុជា ពោល​ទាំង​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​នានា ពិសេស​នៅតាម​ខ្សែ​បន្ទាប់​ព្រំដែន គឺមាន​ស្ថាន​ភាពល្អ​ដូច​ធម្មតា ហើយ​ប្រជាពលរដ្ឋ​សប្បាយរីករាយ​ក្នុងការ​ទទួលទាន​អំបុក​។​«​ជារួម​សភាពការណ៍​រហូតមក​ដល់​រសៀល​ម៉ោង​៧៖៣០​នាទី​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​នៅ​ទូទាំងប្រទេស​កម្ពុជា ទាំង​ក្រុងភ្នំពេញ និង​តាម​បណ្ដាល​ខេត្ត គឺ​ស្ថានភាព​មាន​ភាពល្អប្រសើរ​ដូច​ធម្មតា ហើយ​យើង​ឃើញ​ប្រជាពលរដ្ឋ​នាំគ្នា សប្បាយរីករាយ​ជាមួយនឹង​ការ​អកអំបុក ការពារជាតិ សាសនា និង​ព្រះមហាក្សត្រ​»​។​

​សូមជម្រាបថា កំលាំង​សមត្ថកិច្ច​ត្រូវបាន​ដាក់ពង្រាយ​យ៉ាង​តឹងរឹង​បំផុត នៅតាម​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត ពិសេស​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​ថៃ ដើម្បី​ទប់ស្កាត់​ការវិលត្រឡប់​របស់​មេ​ក្លោង​ឧទ្ទាម​ក្រៅច្បាប់ សម រ​ង្ស៉ី ដែល​បានកំណត់​ផែនការ​ផ្ដួលរំលំ​រាជរដ្ឋាភិបាល និង​របបរាជានិយម​។ ប៉ុន្ដែ​បំណង​ដ៏​អាក្រក់​នេះ មិនបាន​សម្រេច​បំណង​ឡើយ​៕a cnrp coma1 a cnrp coma2 a cnrp coma3 a cnrp fly2