» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8889 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699060 នាក់

សម្ដេច​តេ​ជោ​ហ៊ុនសែន​៖​សេចក្ដីព្រាង​ច្បាប់បោះឆ្នោត​ថ្មី នឹង​ផាកពិន័យ​ប្រាក់ ៥​លាន​រៀល ទៅ ២០ លាន​រៀល

ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ទី​១៤ ខែមិថុនា ឆ្នាំ​២០២៣​នេះ បាន​ថ្លែងថា​៖ សេចក្ដីព្រាង​ច្បាប់បោះឆ្នោត​ថ្មី មាត្រា ១៤២ ថ្មី ត្រូវ​ផាកពិន័យ​ជា​ប្រាក់ ៥ លាន​រៀល ទៅ ២០ លាន​រៀល ដោយ​ពុំទាន់​គិតដល់​ទោស​ព្រហ្មទណ្ឌ​ផ្សេងទៀត ចំពោះ​ជន​ណា ដែល​ប្រើ​តាម​គ្រប់​មធ្យោបាយ​ទុច្ចរិត រារាំង ឬ​ញុះញង់​ប្រជាពលរដ្ឋ ដែលមាន​សិទ្ធិ បោះឆ្នោត មិន​ឱ្យទៅ​ចុះឈ្មោះ​បោះឆ្នោត​។a chin ma1 

“​ម្សិលមិញ បាន​និយាយ​ហើយ គឺ​យើង​នឹងមាន​ការកែទម្រង់​ច្បាប់បោះឆ្នោត​ដែល​ទាក់ទង​ទៅនឹង​អ្នកមាន​សិទ្ធិ​ឈរឈ្មោះ​ឱ្យគេ​បោះឆ្នោត ដើម្បី​ពង្រឹង​ការទទួលខុសត្រូវ របស់​មន្ត្រី​នយោបាយ “​។ សម្តេច​តេ​ជោ ថ្លែង​បន្ថែមថា អញ្ចឹង​បើ​អ្នកឯង មិន​ទៅ​បោះឆ្នោត​ទេ គេ​ឃើញ​ការមិន​ទទួល ខុសត្រូវ គឺ​មិនមាន​ការទទួលខុសត្រូវ​។ អញ្ចឹង​បានជា​នៅក្នុង​នេះ គេ​មិន​ដាក់​ក្នុង​កត្តា ខណ្ឌ ហាមឃាត់​ដូច ដែល​ខ្ញុំ​បាន​និយាយ កាលពី​ម្សិល​នោះទេ​។ ព្រោះ​ពី​ម្សិលមិញ កថាខណ្ឌ​ទាក់ទង​នឹង​ការ​ឈរឈ្មោះ និង​កថាខណ្ឌ​ហាមឃាត់​។​

​សម្តេច​តេ​ជោ បាន​គូស​បញ្ជាក់ទៀតថា​៖ “​សេចក្ដីព្រាង​នៅទីនេះ គឺ​ចំណុច​ទាក់ទង​ជាមួយនឹង​អ្នក​ដែល មាន​សិទ្ធិ​ឈរឈ្មោះ ក្នុង​នោះគេ​បានចែង​ការអនុវត្តន៍​សិទ្ធិ​បោះឆ្នោត​, ដោយបាន​បោះ ឆ្នោត សម្រាប់​ការបោះឆ្នោត​ជាស​កល ចំនួន​ពីរដង លើកចុងក្រោយ​ជាប់​គ្នា ដែល​រៀបចំ ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បោះឆ្នោត លើកលែងតែ ករណី​មិនអាច​អនុវត្តន៍ សិទ្ធិ​បោះឆ្នោត ដែលមាន​ករណី​សមស្រប ។ អញ្ចឹង​នៅទីនេះ ចង់​សំដៅ​ឱ្យ​លោក​ឯង បានដឹងថា បោះឆ្នោត​សកល បោះឆ្នោត​ថ្ងៃទី ២៣ ខែកក្កដា ២០២៣​ម្ដង ហើយ​បោះឆ្នោត​សកល វា​ក៏​នឹង​កើតឡើង នៅ​ឆ្នាំ​២០២៧ ម្ដងទៀត​។ “​ដូច្នេះ​ចង​ពី​ឥឡូវ ហើយ កុំ​ឈ្លើយ​”​។ …​ប៉ុន្តែ​នៅពេល​បោះ ឆ្នោត​ថ្នាក់ឃុំ គឺជា​ការបោះឆ្នោត​សកល​ចុងក្រោយ គឺ​អ្នកឯង​មាន​សិទ្ធិ​ឈរ ប៉ុន្តែ​ការបោះឆ្នោត​ស្អីៗ ទៀត គឺ​មិនអាច​ទេ​។​

​សម្ដេច​តេ​ជោ ថ្លែងបន្តថា ទាក់ទង​ចំណុច​នេះ សម្ដេច​ក្រឡាហោម ស ខេង បាន​ណែនាំ​លោក កើត រិ​ទ្ធ ឱ្យ​រឹតបន្តឹង​ចំណុច​នេះ ហើយ​សម្តេច​គាំទ្រ​ចំណុច​នេះ ហើយ​ល្ងាច​នេះ សម្ដេច​ក្រឡាហោម ស ខេង នឹង​ដឹកនាំ​ប្រជុំ​។ លេង​ឱ្យដល់​ថ្នាក់​ផាកពិន័យ​។​​សេចក្ដីព្រាង​ច្បាប់បោះឆ្នោត​ថ្មី​ចែងថា​៖ “​មាត្រា ១៤២ ថ្មី ត្រូវ​ផាកពិន័យ​ជា​ប្រាក់ ៥ លាន​រៀល ទៅ ២០ លាន​រៀល ដោយ​គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត ដោយ​ពុំទាន់​គិតដល់ ទោស​ព្រហ្មទណ្ឌ​ផ្សេងទៀត ចំពោះ​ជន​ណា ដែល​ប្រើ​តាម​គ្រប់​មធ្យោបាយ​ទុច្ចរិត​រារាំង ឬ​ញុះញង់​ប្រជាពលរដ្ឋ ដែលមាន​សិទ្ធិ​បោះឆ្នោត មិន​ឱ្យទៅ​ចុះឈ្មោះ​បោះឆ្នោត​ឬ​រារាំង​មិនឱ្យ​ចុះឈ្មោះ​ប្រជាពលរដ្ឋ ដែលមាន​សិទ្ធិ បោះឆ្នោត ក្នុង​បញ្ជី​បោះឆ្នោត និង​សៀវភៅបញ្ជី​បោះឆ្នោត ។ បង្ក​ការអុកឡុក ឬ​សកម្មភាព​រារាំង ជា​ប្រក្រតី​នៅ​ទីកន្លែង សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ បោះឆ្នោត នៅក្នុង​អំ​ឡុ ង​ពេល នៃ​ការពិនិត្យ​បញ្ជី និង​ចុះឈ្មោះ​បោះឆ្នោត​។

ឱ្យ​អ្នកគាំទ្រ ឬ​អ្នក​បោះ​ឆ្នោ ត​ប្រព្រឹត្ត​អំពើរ​រំលោភបំពាន អំពើ​គំរាមកំហែង អំពើហិង្សា​ទៅលើ​បេក្ខជន ឬ​ទៅ លើ​គណបក្សនយោបាយ​ដទៃ រារាំង​ឬ​ញុះញង់​ប្រជាពលរដ្ឋ​ដែលមាន​សិទ្ធិ​បោះ ឆ្នោត មិន​ឱ្យទៅ​បោះឆ្នោត​។ រារាំង​បេក្ខជន ឬ​អ្នកគាំទ្រ​គណបក្សនយោបាយ មិនឱ្យ​ឃោសនាបោះឆ្នោត តាម​ការកំណត់​។ ធ្វើឱ្យ​បាត់​ទំនុកចិត្ត​លើ​ការសម្ងាត់​នៃ ការបោះឆ្នោត និង​ធ្វើឱ្យមាន​ការភាន់ច្រឡំ នាំឱ្យ​បាត់​ទំនុកចិត្ត នៃ​ការបោះឆ្នោត​។ បង្ក​ការរំខាន​មិនឱ្យ​ដំណើរការ​បោះឆ្នោត​បាន បង្ក​ការរំខាន​មិនឱ្យ​រាប់​សន្លឹកឆ្នោត​បាន ធ្វើឱ្យ​ខូច​របៀបរៀបរយ ក្នុងការ​បោះឆ្នោត​។ ទិញ​សន្លឹកឆ្នោត​ដោយ​សម្ភារ ឬ​ដោយ ប្រាក់កាស ត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត ឬ​លុប​បេក្ខភាព​របស់​សមី​ខ្លួន ឬ​ដកសិទ្ធិ​ឈរឈ្មោះ ឱ្យគេ​បោះឆ្នោត​របស់​សាមី ខ្លួន​សម្រាប់​រយៈពេល ៥ ឆ្នាំ​យ៉ាងតិច ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ បោះឆ្នោត បន្ថែម​លើ​ទណ្ឌកម្ម ដែល​បានចែង ក្នុង​កថាខណ្ឌ​១ ខាងលើ ចំពោះ​ជន​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ណាមួយ ដូច​មានចែង ក្នុង​កថាខណ្ឌ​ទី​១ ខាងលើ ។​

​មាត្រា ១៤៣ ថ្មី ត្រូវ​លុប​បេក្ខភាព​ឈរឈ្មោះ​បោះឆ្នោត របស់​គណបក្សនយោបាយ ឬ​ត្រូវ​ផាកពិន័យ​ជា​ប្រាក់​ពី ១០ លាន​រៀល ទៅ ៣០ លាន​រៀល ដោយ​គណៈកម្មាធិការ ជាតិ​រៀបចំ​ការបោះឆ្នោត ដោយ​ពុំទាន់​គិតដល់​ទោស​ព្រហ្មទណ្ឌ​ដទៃទៀត ចំពោះ គណបក្សនយោបាយ ដែល​បាន​ប្រព្រឹត្តល្មើស​ដូច​មានចែង​ក្នុង​មាត្រា​១៤២ ថ្មី​ខាងលើ “​។​​សម្ដេច​តេ​ជោ បាន​ថ្លែង​បន្តទៀតថា​៖ “​ឥឡូវ វា​ព្រហើន វា​ស្រែក​តម​ក​ទៀតថា ឱ្យ​ចូលទៅ​បោះឆ្នោត​ទៅ ហើយ​គូស​បំផ្លាញ​សន្លឹកឆ្នោត​។ អញ្ចឹង​ហ្អែ​ង​ចាំ​មើលទៅ ចាំមើល​ជាប់គុក​ប៉ុន្មាន ហើយ​ចាំមើល​បង់​ផាក​ប៉ុន្មាន សាក​បង្ក​អុកឡុក​សាកមើល ។ ហើយ​អា​ពួក នៅ​ខាងក្រៅ ពួក​អា​ក្រុម​នេះ កំពុង​រុញ ច្រាន​ឱ្យ​យើង​ឈាន​ឆ្ពោះទៅ​រំលាយ​គណបក្ស ដែល​បញ្ជា​ពី​ខាងក្រៅ ។

សុំ​ផ្ដាំផ្ញើ​ទៅ ក្រែង​ពួក​អ្នក​ខាងក្នុង គេ​មិន​យល់ស្រប​ជាមួយ​អ្នកឯង​ទេ​។ ប៉ុន្តែ​ពួក​អ្នក​នៅ​ខាងក្នុង បើ​ហ៊ាន​ធ្វើ​សកម្មភាព តាម​ពួក​ខាងក្រៅ គឺ​ច្បាស់​ណាស់ នឹងរង​នូវ​ទណ្ឌកម្ម ដូច្នេះ​អ្នកឯង​សាកល​មើលទៅ ។ ច្បាប់​អត់​ទាន់​នេះ​ទេ តែ​រិត​បន្តឹង​ជា មួយ​នឹង​សកម្មភាព​បំផ្លាញ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​, កន្លងទៅ គណៈកម្មាធិការ​ជាតិ រៀបចំ​បោះឆ្នោត​ប្រតិកម្ម ជាមួយនឹង​យុទ្ធនាការ wifi របស់​ពួកគេ​នោះ ដែលថា “​ខ្ញុំ​មិន​ទៅ​បោះឆ្នោត ដោយសារ​គ្មាន​ឈ្មោះ​គណបក្ស ដែល​ខ្ញុំ​ពេញចិត្ត​” ឥ​ឡូ វ បើ​អ្នកឯង​មក​អា​ធន់​ហ្នឹង​ទៀត ហើយ​ត្រូវបាន​គាំទ្រ ដោយ​អ្នក​នៅក្នុង​ស្រុក គឺ​ច្បាស់​ជាប់​ហើយ​។ ប៉ុន្តែ​អ្នកឯង​នៅក្រៅ​ស្រុក អាច​រួចខ្លួន ប៉ុន្តែ​អ្នកឯង​នៅក្រៅ​ស្រុក កុំភ្លេចថា បើ​អ្នកឯង​ភ្ជាប់​ទំនាក់ ទំនង​មកជា​មួយ​អ្នក​ក្នុងស្រុក គឺ​ត្រូវ​រលាយ​៕

​លោក ជិន ម៉ា​លីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​បញ្ជាក់ថា ការធ្វើ​វិសោធនកម្ម​ច្បាប់បោះឆ្នោត ដើម្បី​កែទម្រង់​សិទ្ធិ​ក្នុងការ​ឈរឈ្មោះ​ឱ្យគេ​បោះឆ្នោត​៖​ទី​១-​ការរៀបចំ​ធ្វើការ​កែទម្រង់ “​សិទ្ធិ​ឈរឈ្មោះ​ឱ្យគេ​បោះឆ្នោត​” គឺធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ពង្រឹង និង​លើកកម្ពស់​ការទទួលខុសត្រូវ​របស់​មេដឹកនាំ ទាំង​នៅ​ថ្នាក់ជាតិ ទាំង​នៅ​ថ្នាក់ក្រោម​ជាតិ​។ អ្នក​ដែលមាន​បំណង​ចង់​ឈរឈ្មោះ​ឱ្យគេ​បោះឆ្នោត ត្រូវមាន​ការទទួលខុសត្រូវ​ក្នុងនាម​ជា​ពលរដ្ឋ​ល្អ​របស់​ជាតិ ក្នុងសង្គម​ប្រជាធិបតេយ្យ ដោយ​ចាប់ផ្តើម​ពី​ការអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​សិទ្ធិ​បោះឆ្នោត​។ ក្នុងន័យនេះ អ្នក​ដែល​មិនបាន​ទៅ​បោះឆ្នោត ដោយ​គ្មាន​ហេតុផល​សមរម្យ​តាមផ្លូវ​ច្បាប់ នឹងត្រូវ​ចាត់ទុកថា បាន​បាត់បង់​នូវ​លក្ខខណ្ឌ​ក្នុងការ​ឈរឈ្មោះ​ឱ្យគេ​បោះឆ្នោត​។ ប៉ុន្តែ អ្នកនោះ​នៅតែមាន​សិទ្ធិ​ទៅ​បោះឆ្នោត ក្នុងនាម​ជា​ពលរដ្ឋ​ដដែល ដោយ​មិនមាន​ប៉ះពាល់​អ្វី​ទាំងអស់​។​

​ទី​២-​នេះ​ជា​ផ្នែក​មួយ​នៃ​ការកែទម្រង់ “​សិទ្ធិ​ក្នុងការ​ឈរឈ្មោះ​ឱ្យគេ​បោះឆ្នោត​” នៅក្នុង​ដំណើរការ​ប្រជាធិបតេយ្យ ដើម្បីឱ្យ​អនាគត​មេដឹកនាំ ដែល​ត្រូវ​ជ្រើសរើស​តាម​របប​បោះឆ្នោត ទាំង​នៅ​ថ្នាក់ជាតិ ទាំង​នៅ​ថ្នាក់ក្រោម​ជាតិ មានការ​ទទួលខុសត្រូវ​ជាង​មុន​ក្នុងនាម​ជា​ពលរដ្ឋ​ល្អ​របស់​ជាតិ​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ ហើយ​ការកែទម្រង់​នេះ គឺ មិន​ប៉ះពាល់​ដល់ ”​សិទ្ធិ​បោះឆ្នោត​” ឡើយ ដោយសារ​ប្រជាពលរដ្ឋ​នៅតែ​រក្សា​សិទ្ធិ​របស់ខ្លួន ក្នុងការ​ទៅ​បោះឆ្នោត​ក៏បាន ឬ មិន​ទៅ​បោះឆ្នោត​ក៏បាន ដោយ​មិនត្រូវ​ទទួល​ទណ្ឌកម្ម​ពិន័យ​ជា​ប្រាក់ ដូច​ប្រទេស​ប្រជាធិបតេយ្យ​មួយចំនួន​ឡើយ​។​

​ទី​៣-​ការកែទម្រង់​ចំណុច “​សិទ្ធិ​ឈរឈ្មោះ​ឱ្យគេ​បោះឆ្នោត​” ខាងលើ នឹងត្រូវ​ធ្វើតាម​រយៈ​ការ​វិសោធនកម្ម​ច្បាប់បោះឆ្នោត​ទាំងឡាយ ដែលមាន​ការពាក់ព័ន្ធ ហើយ​ការធ្វើ​វិសោធន​កម្មនេះ គឺ ស្របតាម​ការកំណត់​នៃ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពិសេស មាត្រា​៣៤​ថ្មី (​មួយ​) ដែល​ចែង​ក្នុង​កថាខណ្ឌ​ចុងក្រោយ​ថា “​បទ​ប្បញ្ញត្តិ​ដកសិទ្ធិ​បោះឆ្នោត និង​សិទ្ធិ​ឈរឈ្មោះ​ឱ្យគេ​បោះឆ្នោត ត្រូវ​ចែង​ក្នុង​ច្បាប់​”៕a chin ma 
​