» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5647 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695818 នាក់

លោកហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា  លើកពីស្ថានភាពសារព័ត៌មាននៅកម្ពុជាបច្ចុប្បន្ននិងការអនុវត្តច្បាប់ស្តីពីរបបសារពត៍មានចំពោះអ្នកសារពត៍មាន

 

លោកហ៊ុយវណ្ណៈលោកហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា  លើកពីស្ថានភាពសារព័ត៌មាននៅកម្ពុជាបច្ចុប្បន្ននិងការអនុវត្តច្បាប់ស្តីពីរបបសារពត៍មានចំពោះអ្នកសារពត៍មានបានទាមទាឲ្យមានការកែលម្អចំពោះការអនុវត្តន៍ច្បាប់របបសារពត៍មានចំពោះអ្នកសារពត៍មាន៖a huy vannak1 

ទី១- សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមធ្វើការកត់សម្គាល់ជាមួយក្តីកង្វល់ ដោយសារសង្កេតឃើញថា អ្នកសារព័ត៌មាន ត្រូវបានកោះហៅ ឃាត់ខ្លួន ចាប់ខ្លួន និងឃុំខ្លួន បានកើតមានឡើងជាបន្តបន្ទាប់។ ការធ្វើបែបនេះគឺមិនអនុលោមតាមច្បាប់ស្តីពីរបបសារព័ត៌មាន ដែលមានជាធរមាន និងបង្កឱ្យប៉ះពាល់ដល់គោលនយោបាយ រាជរដ្ឋាភិបាល ដែលកំពុងខិតខំប្រឹងប្រែងកសាងសង្គមជាតិមួយប្រកបដោយ នីតិរដ្ឋ និងមានសុខដុមរមនា។ ផ្ទុយទៅវិញ ការអនុវត្តដូចខាងលើ បានបង្កើតជារូបភាពឱ្យទៅបរទេសចាប់យកជាមូលដ្ឋានធ្វើជារបាយការណ៍ និងវាយតម្លៃចោទប្រកាន់ដោយអយុត្តិធម៌មកលើរាជរដ្ឋាភិបាលកម្ពុជា ថាបំភិតបំភ័យ បំបាក់ស្មារតី និងធ្វើទុក្ខបុក ម្នេញលើសេរីភាពសារព័ត៌មាននិងសិទ្ធិបញ្ចេញមតិ។ ជាមួយគ្នា កម្មវិបាកដែលជះមកវិញនិងមិនគួរមើលរំលងគឺជាការធ្វើឱ្យរេចរឹលជំនឿលើការអនុវត្តច្បាប់ និងដាក់បន្ទុកបង្កការលំបាកដល់ រាជរដ្ឋាភិបាល ចំពោះសាធារណមតិទាំងក្នុងប្រទេស និងមុខមាត់កម្ពុជា នៅលើឆាកអន្តរជាតិ។

ទី២- សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក៏កត់សម្គាល់ឃើញដែរថា នីតិវិធីនិងរបៀបរបបនៃការអនុវត្តលើករណីមួយចំនួន បានឃ្លាតឆ្ងាយពី «គោលការណ៍សច្ចធារណ៍នៃនិរទោស» ដែលជាគោលការណ៍ច្បាប់ជាមូលដ្ឋាន និងជាសិទ្ធិមួយ ដែលត្រូវបានការពារតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិផងដែរ ហើយដែលមិនគួរបន្តឱ្យកើតមានទៀតឡើយ។ ការមិនអនុលោមតាមគោលការណ៍ខាងលើ មិនមែនជាវិធីដោះស្រាយបញ្ហាដោយសន្តិវិធី ត្រឹមត្រូវ និងស្របតាមស្មារតីច្បាប់នោះទេ ប៉ុន្តែជាការបង្កើតសំណួរបន្ថែម និងជាការពង្រីកបញ្ហាបន្ថែម ព្រមទាំងបានធ្វើឱ្យ ប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់បុគ្គល, ប៉ះពាល់ដល់កិត្តិយសរបស់ក្រុមគ្រួសារសាច់ញាតិ, ប៉ះពាល់គោលការណ៍នីតិរដ្ឋ, និងសំខាន់ជាងនេះគឺប៉ះពាល់ដល់មុខមាត់រាជរដ្ឋាភិបាលនិងប្រទេសជាតិ។

ទី៣- សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធ រួមទាំងមន្ត្រីអនុវត្តច្បាប់ផងដែរ សូមពិចារណាឡើងវិញអំពីវិធីសាស្ត្រអនុវត្តនីតិវិធីសម្រាប់ការដោះស្រាយបញ្ហា។ ជាមួយគ្នា សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក៏សូមក្រើនរំលឹកដល់អ្នកសារព័ត៌មាន ឱ្យប្រកាន់ខ្ជាប់ជានិច្ចនូវក្រមសីលធម៌វិជ្ជាជីវៈ ដែលជាអាវក្រោះដ៏ចាំបាច់ និងជាស្នូលនៃជំនឿ។

ជាថ្មីម្តងទៀត សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមអំពាវនាវដ៏ទទូចដល់ផ្នែកពាក់ព័ន្ធ ឱ្យយកចិត្តទុកដាក់ និងងាកមកប្រើប្រាស់ «ច្បាប់ស្តីពីរបបសារព័ត៌មាន» សម្រាប់ជាមូលដ្ឋានចាត់ការលើវិវាទទាំងឡាយ ដែលពាក់ព័ន្ធសេរីភាពសារព័ត៌មាន ដោយមិនគួរមើលរំលងចំពោះច្បាប់នេះឡើយ។ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ត្រៀមខ្លួនផ្តល់ការពិគ្រោះយោបល់ជូនភាគីពាក់ព័ន្ធអំពីទិដ្ឋភាពច្បាប់និងវិស័យពាក់ព័ន្ធ ដើម្បីរួមគ្នាកែលម្អស្ថានភាពនេះ។ សូមចងចាំថា ពិន្ទុនិងតម្លៃសង្គមកម្ពុជា គឺជាតម្លៃរួមរបស់យើងទាំងអស់គ្នា៕a huy vannak a huy vannak2 a huy vannak3 a huy vannak4