» កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9110 នាក់

ម្សិលមិញ 9961 នាក់

សរុប 20659617 នាក់

សហរដ្ឋអាមេរិក​នឹង​បើក ការស៊ើបអង្កេត​លើ​ករណី​លោក អ៊ុក ទូច ដែល​គប់ ស្បែកជើង​មកលើ នាយករដ្ឋមន្ត្រី​កម្ពុជា​

 

​ភ្នំពេញ ៖ អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​បាន​ប្រាប់​សារព័ត៌មាន​តាម​សារ​អេឡិចត្រូនិក នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៩ ខែឧសភា​នេះ ថា​, សហរដ្ឋអាមេរិក​កំពុងធ្វើការ​ស៊ើបអង្កេត​ទៅលើ​ករណី​ហេតុការណ៍​គប់​ស្បែកជើង​ដែល​ប្រព្រឹត្ត​ដោយ​លោក អ៊ុក ទូច តម្រង់​មកលើ​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២២ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​។​a hun many us1 

​អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក​ឆាត​រ៉ូ​ឌី​ម៉ី​អឺរ​( Chad Roedemeier)​បានឱ្យដឹងថា​៖​ទាក់ទង​ជាមួយនឹង​ឧប្បត្តិហេតុ​នៅ​ថ្ងៃទី​១១ ខែឧសភា សហរដ្ឋអាមេរិក​នឹង​បើក​ការស៊ើបអង្កេត​ដោយ​ហ្មត់ចត់​តាមច្បាប់​របស់ខ្លួន​។​​លោក Chad ឆ្លើយថា​៖ «​ទាក់ទង​ទៅនឹង​ហេតុការណ៍​ដែល​បាន​កើតឡើង​កាលពី​ថ្ងៃទី​១១ ខែឧសភា កន្លងទៅ ក្រុមការងារ​អនុវត្ត​ច្បាប់​របស់​សហរដ្ឋអាមេរិក​កំពុង​ស៊ើបអង្កេត​លើ​រឿងនេះ​។ វា​នឹងត្រូវ​តាមដាន​ដោយ​ហ្មត់ចត់​ស្របតាម​ផ្លូវច្បាប់​របស់​សហរដ្ឋអាមេរិក​»​។​​លោក Chad ក៏បាន​បន្ថែមថា សហរដ្ឋអាមេរិក​យកចិត្តទុកដាក់​លើ​សុវត្ថិភាព និង​សន្តិសុខ​របស់​អ្នកការទូត និង​ឥស្សរជន​ដែល​មក​ទស្សនកិច្ច​នៅ​អាមេរិក​យ៉ាង​យកចិត្តទុកដាក់​បំផុត​។​

​ថ្លែង​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ក្រុមគ្រូពេទ្យ​សម្តេច​តេ​ជោ​ប្រឆាំង​កូ​វីដ​-១៩ ធ្វើឡើង​នៅ​សាល​ពិ​ព័​ណ៍​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​១៧​ឧសភា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា​៖ «​បើសិនជា​អាមេរិក​ចាត់ទុកថា​រឿងនេះ​ជា​សិទ្ធិ​បញ្ចេញមតិ ចឹ​ង​រឿងនេះ​នឹង​កើត​នៅ​គ្រប់​ប្រទេស​ទាំងអស់​រាប់ទាំង​កម្ពុ​ជា ចឹ​ង​ក្រុមប្រឆាំង​ទាំងអស់ នឹងត្រូវ​ក្បាល​នឹង​ស្បែកជើង​។ នៅលើ​ពិភពលោក​នេះ​គ្មាន​ច្បាប់ទម្លាប់​ទៀត​ទេ​»​។​

​ក្រម​សហរដ្ឋអាមេរិក ក្នុង​គន្ថី​១៨ ផ្នែក​ទី​១១២ មានចែង​អំពី​ការការពារ​ជាពិសេស​ចំពោះ «​មន្ត្រី​បរទេស ភ្ញៀវ​ផ្លូវការ និង​ជន​ការពារ​ដោយ​អន្តរជាតិ​»​។ សាស្ត្រាចារ្យ​ផ្នែក​ច្បាប់​នៅ​សាកលវិទ្យាល័យ Columbia Law School លោក Daniel C. Richman បាន​លើកឡើងថា បុគ្គល​ណា​ដែល​ប្រព្រឹត្ត​អំពើ “​ហិង្សា (Assault), វាយ (Strike), បង្ក​របួសស្នាម (Wound), ឃុំឃាំង (Imprisoned) ឬ​បង្ក​ហិង្សា (Offer Violence)” ចំពោះ​មន្ត្រី​បរទេស​, ភ្ញៀវ​ផ្លូវការ និង​បុគ្គល​ដែល​ត្រូវបាន​ការពារ​ជា​អន្តរជាតិ អាច​ត្រូវបាន​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​រហូតដល់ ៣​ឆ្នាំ ឬ​ពិន័យ​ជា​ប្រាក់ ឬ​ត្រូវ​ទទួលទោស​ទាំងពីរ​នេះ​រួមគ្នា ទាំង​ទោសពិន័យ ទាំង​ទោស​ដាក់ពន្ធនាគារ​។ ប្រសិនបើ​ទង្វើ​នៃ​ការ​គប់​ស្បែកជើង (​ប៉ុន្តែ​គប់​មិនត្រូវ​) មិនទាន់​គ្រប់គ្រាន់​សម្រាប់​ការផ្តន្ទាទោស​ពីបទ​អំពើហិង្សា​ក៏ដោយចុះ​, ក៏​តុលាការ​នៅតែ​សម្រេច​ថា ជន​នោះ​អាច​នឹង​មានទោស​ពីបទ​បំពាន​ចំពោះ​មន្ត្រី​បរទេស ឬ​រំខាន​មិនឱ្យ​មន្ត្រី​នោះ​បំពេញការងារ​របស់ខ្លួន​បានដែរ ដែល​បទល្មើស​នេះ​អាច​ត្រូវបាន​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​មិន​លើសពី ៦​ខែ​ឬ​ពិន័យ​ជា​ប្រាក់​៕a hun shoe usa 

​