» ដេញ​វៀតណាម​ឆបោក​ពី​ខ្មែរ​២៥៨​នាក់​ក្នុងពេល​កម្ពុជា​ផ្អើល​រឿង​ជនជាតិ​វៀតណាម​១០​ម៉ឺន​បាន​សញ្ជាតិ​ » យន្តហោះ​ចម្បាំង Su-35 អមដំណើរ​លោក​ប្រធានាធិបតី ពូ​ទីន ទៅកាន់ប្រទេសអារ៉ាបរួម » មន្ត្រីនគរបាល​ខណ្ឌ​កំបូល​ចំនួន​៤៩​នាក់ ផ្តិតមេដៃ​បណ្តេញ​មេ​! » លោក ហ្ងូ​វ ឆេង​លុយ លើក​ស្លាក​សញ្ញា​ប្រកាស​លក់​ដី​ឡូ​តិ៍ ១ កន្លែង​នៅ​សង្កាត់​ទឹកថ្លា ជា​លើក​ទី​២ » ថៃ​ដេញ​មន្ត្រី​ពន្ធដា​៤​នាក់​ពី​ការងារ​បន្ទាប់ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករ​លួ​ថៃ​រកឃើញ​លុយ​មិន​ប្រក្រតី​ក្នុង​ធនាគា​ » កម្ពុជា ទទួលបាន​គម្រោង​វិនិយោគ​លើ​វិស័យ​សំណង់ ក្នុងតម្លៃ ៥,១​ពាន់​លាន​ដុល្លារ​គិត​ត្រឹម​១០​ខែ​ឆ្នាំ ២០២៣ » រថយន្ត​១​គ្រឿង​ចត​ក្បែរផ្លូវ ត្រូវ​រថភ្លើង​បើក​កៀរ រង​ខូចខាត​ហើយ​សង​រថភ្លើង​ទៀត​ » បុរស​ឡុង​ចន្ថា​បួស​ឡើងវិញ​ហើយ​មិនមែនក្នុងស្រុកទេនៅ​កម្ពុជា​ក្រោម​! » គោ​ស្គាល់​សម្លេង​ម៉ូតូ​ម្ចាស់​ចោរ​អស់​ល​ក្ខ័​ត្រូវ​ពលរដ្ឋ​និង​សមត្ថកិច្ច ព័ទ្ធ​ចាប់បាន​កាលពី​ថ្ងៃ​ទី​៤​ធ្នូ​! » ពេល​ការបោះឆ្នោត​ខិតជិត​មកដល់​មេដឹកនាំ​កោះ​តៃវ៉ាន់​ជំ​រុញឱ្យ​ពលរដ្ឋ​យក​ស្ថានការណ៍​នៅ​ហុងកុង​ជា​គំរូ​ » រកឃើញ​សាច់​បង្ក​កឥត​ច្បាប់​ជិត សែ​ម៉ឺន​គីឡូក្រាម នៅ នៅក្នុង​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​ » ដី​រដ្ឋ​រាប់រយ​ហិកតា​នៅ​ស្រុក​កូន​មុំ ត្រូវគេ​លួច​កាប់​ទន្ទ្រាន​ដាំ​កូន​កៅស៊ូ​ធ្វើជា​កម្មសិទ្ធិ អាជ្ញាធរខេត្ត​មិនដឹង​? » មេដឹកនាំ​ចិន​មក ពង្រឹង​កិច្ច​សហប្រតិបត្តិ​និង​ការ​ការអនុវត្ត​ច្បាប់ ប្រឆាំង​ល្បែងស៊ីសង​តាម​អន​ឡាញ និង​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ស្រុក​ខ្មែរ​ » ស្ត្រី​ម្នាក់​ស្រវឹងស្រា បើករថយន្ត​ស៊េរី​ទំនើប​បុក​បុរស​ជិះ​ម៉ូតូ​អាគុយ ស្លាប់​នៅមុខ​ព្រលាន​តុលាការ​កំពុង​ចាត់ការ​! » ក្រុមហ៊ុន​វី​តា​ល់ និង​មី​ជាតិ​របស់​ឧកញ៉ា​ជឹ​ង សុគន្ធា​វី ទទួលបាន​សិទ្ធ​គ្រប់​គ្រង់​ដី​ក្នុង​ឧទ្យាន​ជាតិ​ជា​បន្តបន្ទាប់​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2207 នាក់

ម្សិលមិញ 2184 នាក់

សរុប 13422081 នាក់

រដ្ឋមន្ត្រីក្រសួង​ព័​ត៌​៖​បើ​គ្មាន​សារព័ត៌មាន​មួយ​សេរី​ឯករាជ្យ​គឺ​មិន​អាចមាន​សង្គម​ប្រជាធិបតេយ្យ​បានទេ​


​ភ្នំពេញ​៖​ឯកឧត្ដម​ខៀវ កាញារីទ្ធ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បានលើកឡើង​ថា​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​ដើរតួនាទី​សំខាន់​ណាស់​បើ​គ្មាន​សារព័ត៌មាន​មួយ​សេរី ឯករាជ្យ គឺ​មិន​អាចមាន​សង្គម​ប្រជាធិបតេយ្យ​បានទេ​។​a kanha2 

ការលើកឡើង​របស់​ឯក​ឧត្ដម​រដ្ឋមន្ដ្រី​នេះ ក្នុងឱកាស​អញ្ជើញ​ចូលរួម​បើក​សិក្ខាសាលា​ស្ដីពី “​ការអនុវត្ត​វិជ្ជាជីវៈ និង​សេរីភាព​សារព័ត៌មាន​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​” នា​ព្រឹក​ថ្ងៃ​អង្គារ ១២​កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​សណ្ឋាគារ​រ៉េស៊ីដង់ សុខា​ភ្នំពេញ​។​​ឯកឧត្តម ខៀវ កាញារីទ្ធ បាន​មានប្រសាសន៍ថា សិទ្ធិ​សារព័ត៌មាន​ត្រូវបាន​ប្រគល់ជូន​ប្រជាជន​កម្ពុជា​គ្រប់រូប ព្រោះ​នាពេល​កន្លងមក មានការ​ច្រឡំ​ថា ច្បាប់​ស្តីពី​របប​សារព័ត៌មាន​គឺជា​ច្បាប់​សម្រាប់​អ្នកកាសែត ប៉ុន្តែ​មិនមែន​នោះទេ ច្បាប់​នោះ​គឺ​សម្រាប់​គ្រប់គ្នា​។

ឯកឧត្ដម​បាន​គូសបញ្ជាក់ថា អ្នកណា​ក៏​អាចធ្វើ​កាសែត​បានដែរ ព្រោះ​វិជ្ជាជីវៈ​សារព័ត៌មាន​គឺជា​វិជ្ជាជីវ​:​សេរី ឥត​កំណត់​លក្ខខណ្ឌ សញ្ញាបត្រ​ឡើយ ប៉ុន្តែ​ត្រូវតែមាន​ក្រឹត្យក្រម​ដែល​ត្រូវ​អនុវត្តន៍​។ ជាមួយគ្នានេះដែរ ឯកឧត្តម​រដ្ឋមន្ត្រី​បានចាត់ទុក​សិក្ខាសាលា​នា​ថ្ងៃនេះ​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដែល​អ្នកកាសែត អាជ្ញាធរ និង​ក្រសួងយុត្តិធម៌ ឈ្វេងយល់​ពីគ្នា និង​ដឹង​អំពី​ផ្លូវ​ដែល​ត្រូវ​ដើរ​។ ទន្ទឹមនេះ ឯកឧត្តម​រដ្ឋមន្ត្រី​បានលើកឡើង​អំពី​ការយកចិត្តទុកដាក់រ​បស់​ប្រមុខ​រាជរដ្ឋាភិបាល សម្ដេចនាយក​រដ្ឋមន្ត្រី​តេ​ជោ ហ៊ុន សែន ក្នុងការ​ធានា​ឱ្យ​សារព័ត៌មាន​កម្ពុ​ជាមាន​សេរីភាព មាន​វិជ្ជាជីវៈ និង​បម្រើ​ការងារ ឱ្យ​សង្គម​ពិតប្រាកដ​។​

​សូម​ជម្រាបជូន​ថា សិក្ខាសាលា​នេះ ត្រូវបាន​រៀបចំឡើង​ដោយ​ក្រសួង​ព័ត៌មាន ក្នុង​គោលបំណង​ឱ្យ​សិក្ខាកាម​ទាំងអស់​យល់ដឹង​កាន់តែច្បាស់​ថា អ្វី​ទៅជា​ការអនុវត្ត​វិជ្ជាជីវៈ​សារព័ត៌មាន​ពិតប្រាកដ និង​ចង់បង្ហាញ​បញ្ជាក់​អំពី​កម្រិត​សេរីភាព​សារព័ត៌មាន​ដែល​ពាក់ព័ន្ធ​ជាមួយ​ក្របខ័ណ្ឌ​ច្បាប់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ លើសពីនេះ​ទៀត សិក្ខាសាលា​នេះ​មាន​លក្ខណៈ​ប្រវត្តិសាស្ត្រ​មួយ​ដែលមាន​ការពន្យល់​ច្បាស់លាស់​អំពី​របៀបរបប​ធ្វើការ និង​ការអនុវត្ត​វិជ្ជាជីវ​:​សារព័ត៌មាន​ដែល​ត្រឹមត្រូវ មាន​ក្រមសីលធម៌​ខ្ពស់ ដែល​ស្របតាម​ច្បាប់​ពាក់ព័ន្ធ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​ទីភ្នាក់ងារ​អាកា​ប៉េ​