» រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6948 នាក់

ម្សិលមិញ 9682 នាក់

សរុប 20666858 នាក់

សភា​គាំទ្រ​ជំហរ​រដ្ឋាភិបាល​ក្នុង​បញ្ហា​សង្គ្រាម​រវាង​ក្រុម​ហា​ម៉ាស​ប៉ា​ឡេ​ស្ទី​ន​និង​អ៊ីស្រាអែល​

ភ្នំពេញ​៖ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ចំណាត់ការ​របស់​រាជរ​ដ្ឋា​ភិ​បាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដឹកនាំ​ដោយ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ចាត់ វិធានការ​បន្ទាន់ ដើម្បី​ជួយ​ដល់​ពលរដ្ឋ និង​និស្សិត​កម្ពុជា ដែល​កំពុង​រស់នៅ និង​សិក្សា​នៅ​ប្រទេស​អ៊ីស្រាអែល​បន្ទាប់ពី​មានការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​អ៊ីស្រាអែល និង​ក្រុម​មហា​ម៉ាស់​នៅ​តំបន់​ហ្កា​ហ្សា ដែល​បាន​ផ្ទុះឡើង កាលពី​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២៣ បាន​បណ្តាលឱ្យមាន​អ្នករងរបួស និង​ស្លាប់​ទាំង​សង​ក្នុងនោះ​មាន​និស្សិត​ខ្មែរ​មួយរូប​។​a hama1 

​ទាក់ទង​បញ្ហា​នេះ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បានចេញ​សេចក្តីថ្លែងការណ៍​អំពី​ការវិវត្ត​សភាពការណ៍​ពាក់ព័ន្ធ​នឹង​និស្សិត​និង​ពលរដ្ឋ​កម្ពុជា នៅ​ប្រទេស​អ៊ីស្រាអែល ដូចតទៅ​៖
១. នៅ​ប្រទេស​អ៊ីស្រាអែល មាន​ពលរដ្ឋ​កម្ពុជា ដែល​ភាគច្រើន​ជា​និស្សិត កំពុងស្នាក់នៅ​និង​សិក្សា ចំនួន​ប្រមាណ ៤៥០ រូប ក្រសួងការបរទេស​សូម​សម្តែង​នូវ​ការសោកស្តាយ​ជា​ពន់ពេក ចំពោះ​សេចក្តីរាយការណ៍​អំពី​ការបាត់​បង់ជីវិត​និស្សិត​កម្ពុជា​ចំនួន​០១​រូប នៅក្នុង​ហេតុការណ៍ ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​អ៊ីស្រាអែល​និង​ក្រុម​ហា​ម៉ាស់ និង​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ បំផុត​ជាមួយ​គ្រួសារ​សព​ជនរងគ្រោះ​។​

២. តាមរយៈ​កិច្ច​អន្តរាគមន៍​ដោយផ្ទាល់​និង​យកចិត្តទុកដាក់​បំផុត​របស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និស្សិត​កម្ពុជា​ចំនួន​០៣​រូប​ត្រូវបាន រំដោះ​ចេញពី​តំបន់​ប្រយុទ្ធ​គ្នា និង​បានមក​ដល់ទី​តាំង​មាន​សុវត្ថិភាព នៅ​ទីក្រុង​តែ​ល​អា​វីវ រួច ហើយ​។ សុវត្ថិភាព​របស់​ពល​រដ្ឋ​កម្ពុជា គឺជា​អាទិភាព​ចម្បង​បំផុត​របស់​រាជរដ្ឋាភិបាល​។​៣. ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ ប្រទេស​តួ​ក​គី និង ប្រចាំ​ប្រទេស​អេ​ហ្ស៊ី​ប បាននិងកំពុង​បន្ត​ទំនាក់ទំនង​ដោយផ្ទាល់​ជាមួយ និស្សិត​និង​ពលរដ្ឋ​កម្ពុជា​នៅ​ទីនោះ ព្រមទាំង​បន្ត​ទំនាក់ទំនង​ដោយផ្ទាល់​និង​ជិតស្និទ្ធ​ជាមួយ អាជ្ញាធរ​អ៊ីស្រាអែល ដើម្បី​ស្នើសុំ​កិច្ចសហប្រតិបត្តិការ​ផ្ដល់​កិច្ចការពារ​សុវត្ថិភាព​ជូន​និស្សិត និង​ពលរដ្ឋ​កម្ពុជា​ទាំងអស់​។​៤. ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ សូម​បន្ត​អំពាវនាវ​និស្សិត​និង​ពលរដ្ឋ​កម្ពុជា ដែល​កំពុងស្នាក់នៅ​ប្រទេស​អ៊ីស្រាអែល គោរព​និង​អនុវត្ត​ដាច់ខាត​តាម​ការណែនាំ​របស់ អាជ្ញាធរ​អ៊ីស្រាអែល ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន​។​៥. ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ សូម​ថ្កោលទោស​គ្រប់​ទម្រង់​នៃ​អំពើហិង្សា និង​សកម្មភាព​ភេរវកម្ម​។​

​សូ​ម‌​បញ្ជាក់ថា​នៅក្នុង​ហេតុការណ៍​ប្រយុទ្ធ​គ្នា​រវាង​ប្រទេស​អ៉ី​ស្រា​អែល និង​ក្រុម​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន​ធ្វើ​ឲ្យ​មាន​មនុស្ស​រាប់រយ​នាក់​បាន​ស្លាប់​និង​របួស​។​ក្នុងនោះ​មាន​​និស្សិត​ខ្មែរ​ឈ្មោះ ចាន់ ឧ​ត្ត​ម ជា​និស្សិត​ឆ្នាំ​ទី​៣ មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​សត្វ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ដែល​បានទទួល​មរ​ណះ​ភាព​នៅក្នុង​ហេតុការណ៍​ប្រយុទ្ធ​គ្នា​ផងដែរ​។ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុ​បាន​ទូរស័ព្ទ​បង្ហាញ​ការសោកស្តាយ និង​ចូលរួម​រំលែក​ទុក្ខ​ផ្ទាល់​ជាមួយ​ក្រុមគ្រួសារ​នៃ​សព​និស្សិត​ដែល​បាត់​បង់ជីវិត​ក្នុងការ​វាយប្រហារ​រវាង​ក្រុម​ហា​ម៉ាស់ និង​ទ័ព​អ៊ីស្រាអែល​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នា​ថ្ងៃអាទិត្យ ទី​៨ ខែតុលា ឆ្នាំ​២០២៣ បាន​ទូរ​សព្ទ​ជួប​ផ្ទាល់​ជាមួយ​ក្រុមគ្រួសារ​នៃ​សព​និស្សិត​ដែល​បាត់​បង់ជីវិត ដើម្បី​បញ្ជាក់​ពី​ការសោកស្តាយ និង​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ព្រមទាំង​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ការបាត់បង់​កូនប្រុស ចៅប្រុស និង​ប្អូនប្រុស​ជាទី​ស្រលាញ់ និង​ជា​ធនធានមនុស្ស​បញ្ញវន្ត​ដ៏​មាន​សក្តានុពល​របស់​ក​ម្ពុ​ជា ដែល​បាន និង​កំពុង​បំពេញបេសកកម្ម​សិក្សា​ប​ង្កើ​ន​សមត្ថភាព ដើម្បី​យកមក​បម្រើ​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ សាសនា និង​ព្រះមហាក្សត្រ និង​ប្រជាជន​កម្ពុជា​។​

​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី បានឱ្យដឹង​តាមរយៈ​សារ​លើ​ឆា​ណែ​ល​តេ​លេ​ក្រាម​សម្តេច​ថា​៖«​ជាមួយនឹង​សេចក្តីសោកស្តាយ​ចំពោះ​ការបាត់បង់​ធនធានមនុស្ស​របស់​ក​ម្ពុ​ជា ដោយ​និស្សិត ចាន់ ឧ​ត្ត​ម និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម បាន​បាត់​បង់ជីវិត​ក្នុងការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​អ៉ី​ស្រា​អែល និង​ក្រុម​ហា​ម៉ាស់ សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី ចាត់តាំង​ឯកឧត្តម មែ ស៊ីថន តំណាង​ខុទ្ទកាល័យ​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី អ​ញ្ជេ​ី​ញ​ទៅ​សាកសួរ​សុខទុក្ខ នាំនូវ​សារលិខិត​មរ​ណ​ទុក្ខ និង​រំលែក​ទុក្ខ​របស់​សម្តេច​ធិបតី និង​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ជូន​ដល់​ក្រុមគ្រួសារ​នៃ​សព​»​។​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី សម្រេច​ទទួលបន្ទុក​លេ​ី​ការនាំ​សព​មាតុភូមិនិវត្តន៍ ព្រម​ជាមួយនឹង​ការចាត់ចែង​រៀបចំ​ពិធី​បុណ្យសព ដោយ​រ៉ាប់រង​ការចំណាយ​ទាំងអស់​៕a hama a hamas a hamas1 

​