» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតបញ្ចប់ការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ នៅកោះសេប៊ូ ប្រទេសហ្វីលីពីន » មនុស្សប្រុសស្រីជាច្រើនាក់រួមទាំងថៅកែហាង នគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីលួចបើក និងបំរើសេវាផ្លូវភេទខុសច្បាប់ » ស្រវឹងស្រាអត់ទៅផ្ទះមកដេកលើផ្លូវដែក ត្រូវរថភ្លើងកិនដាច់ពីរបីកំណាត់ » ប្តូវេនមេក្រុមអ្នកសង្កេតការណ៍អាស៊ានពីម៉ាឡេស៊ីទៅហ្វីលីពីននៅកម្ពុជាម្តង! » មេពន្ធនាគារចេញលិខិតបដិសេធថាគ្មានការបៀតបៀនផ្លីវភេទ នៅក្នុងគុគខេត្តព្រះសីហនុដូចការចោទប្រកាន់នោះទេតែមិនបើកឲ្យមានអ្នកចូលស៊ើបអង្កេត!.! » សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ពីគោលបំណងនិងលទ្ធផលកិច្ចប្រជុំត្រីភាគីនៅហ្វីលីពីនជាមួយអនុទីន » កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បំបែកករណីចាប់បង្ខាំង និងជំរិតទារប្រាក់ពីស្ត្រីជនជាតិចិនម្នាក់់ » បវរកញ្ញាកម្ពុជា ប៉ូគីមថេងសុធីតា និយាយវៀតណាម បានយ៉ាងល្អតែរងការរិះគន់! » ចិន រិះគន់ការបាញ់មីស៊ីលប្រយុទ្ធលើកដំបូងរបស់ជប៉ុនក្រោយសង្គ្រាមលោកលើកទីពីរ នៅក្រៅប្រទេស » ថៅកែហាងប្តូរលុយយីហោ «ហេង សម្បត្តិ» បើករថយន្តបិទផ្លូវ រារាំងមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃលំផាត់ដែល ឃាត់ត្រាក់ទ័រ ២គ្រឿង » នគរបាលជាតិ ជួយសង្គ្រោះជនជាតិថៃ២៨នាក់ ដែលត្រូវបានក្រុមជនល្មើសចាប់បង្ខាំងនៅក្រុងប៉ោយប៉ែតប៉េអឹមបង្ក្រាបាន១៣១នាក់ » លោកនុតសវនាមេគុកបកស្រាយរឿងលោកគ្រូមាលីសាម៉េចអ្នកទោសបទល្មើសសូកប៉ាន់ស្លាប់ » ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាង សម្តេចកតិ្តព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមកម្មវិធីកាកបាទក្រហម៨ឧសភាខួប១៦៣ឆ្នាំទទួលជំនួយ » សម្តេចតេជោ ផ្តាំទៅភាគីថៃថា កុំបបួលកម្ពុជារៀបចំយន្តការទ្វេភាគីថ្មីជំនួសយន្តការទ្វេភាគីចាស់ ដែលថៃលុបចោលជាឯកតោភាគីទៀតឱ្យសោះ » តើបងប្អូននៅចាំ​ក្មេងស្រី​ យ៉ុង ស្រីនីត ទេ! នាងបានលាចាកលោកនេះហើយទាំងវយ័ក្មេង!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5924 នាក់

ម្សិលមិញ 7702 នាក់

សរុប 19194808 នាក់

លោកស្រី រ៉ូ​ណា ស្មី​ត គឺ​អត់​មាន​លើកឡើង​អំពី​បញ្ហា​លោក​កឹម សុខា​តែ​សុំ​ឲ្យ​យកចិត្តទុកដាក់​លើ​សិទ្ធមនុស្ស​ពេល​ជួប​មេ​សិទ្ធមនុស្ស​រាជរដ្ឋាភិបាល​

 


​ភ្នំពេញ​៖ នៅក្នុង​ជំនួប​នៅ​ទីស្តីការ​សិទ្ធមនុស្ស​កម្ពុជា​ជាមួយ​លោកស្រី រ៉ូ​ណា ស្មី​ត គឺ​អត់​មាន​លើកឡើង​អំពី​បញ្ហា​លោក​កឹម សុខា នោះទេ​។​នេះ​ជាកា​លើកឡើង​របស់លោក​កែវ​រ៉េមី​ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស​កម្ពុជា​បន្ទាប់​ពី​ជំនួប​។​a keo 

លោក​កែវ​រ៉េមី​ឲ្យ​ដឹងថា​លោក​បាន​ជម្រាបជូន​អ្នករាយការណ៍​ពិសេស​ថា ករណី​លោក​កឹម សុខា មក​នៅ​ក្នុងផ្ទះ គឺជា​ការប្រសើរ​មែនទែន​។ ដោយសារ​សុខភាព​លោក​កឹម សុខា នៅក្នុង​ពន្ធនាគារ​មិនល្អ ហើយ​តាម​ការស្នើសុំ និង​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​អនុញ្ញាត​ឲ្យ​លោក​កឹម សុខា មក​នៅ​ក្នុងផ្ទះ វា​ជាការ​ប្រសើរ​ដែល​ទទួល​បានការ​ថែទាំ​ពី​ក្រុមគ្រួសារ​។​នេះ​គឺជា​ចំណុច​មួយ​សំខាន់​ក្នុង​ការគោរព​សិទ្ធិមនុស្ស​។​នៅក្នុង​ច្បាប់​របស់​កម្ពុជា​អត់​បាន​និយាយថា ឃុំ​នៅក្នុង​ផ្ទះ​ទេ​។​

​លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​ពី​កម្ពុជា​របស់​អង្គការសហប្រជាជាតិ​បាន​ស្នើសុំ​គណៈកម្មាការ​សិទ្ធិមនុស្ស​ចុះទៅ​កន្លែង​បន្សាប​គ្រឿងញៀន​និង​កន្លែង​អន្តោប្រវេសន៍​ពាក់ព័ន្ធ​ជនបរទេស​ចូលមក​កម្ពុជា​អត់​មាន​លិខិត​ឯកសារ​ត្រឹមត្រូវ និង​ចូលមក​ខុសច្បាប់​។ លោក​ទទួលយក​សំណើ​នេះ និង​ធ្វើ​កិច្ចការងារ​នេះ ពីព្រោះ​ជា​ភារកិច្ច​របស់​គណៈកម្មកា​រ​សិទ្ធិមនុស្ស​។​

ក្រៅពីនេះ អ្នករាយការណ៍​ពិសេស​បាន​ស្នើសុំ​ការធ្វើ​ច្បាប់ ទាក់ទង​សេចក្តីព្រាងច្បាប់​ផ្សេងៗ ដែល​រៀបចំតាក់តែង​ដោយ​ក្រសួង​នានា​នៅក្នុង​រាជរដ្ឋាភិបាល សូម​ឲ្យ​គណៈកម្មការ​សិទ្ធិមនុស្ស​យកចិត្តទុកដាក់ ដើម្បី​ពិនិត្យ​ទៅលើ​ច្បាប់​ទាំងនោះ កុំ​ឲ្យ​ប៉ះពាល់​ទៅលើ​ការរំលោភ​នៅ​ផ្នែក​សិទ្ធិមនុស្ស​ណាមួយ ពីព្រោះ​ក្រសួង​ផ្សេងៗ គាត់​ពុំបាន​ស៊ីជម្រៅ​ទៅលើ​បញ្ហា​ជំនាញ​សិទ្ធិមនុស្ស ដូចជា​គណៈកម្មការ​សិទ្ធិមនុស្ស​ទេ​។​

នៅក្នុង​ជំនួប​ដដែល​នេះ​លោកស្រី រ៉ូ​ណា​ស្មី​ត បាន​លើកឡើងថា ដោយសារតែ​គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះឆ្នោត​កៅអី​នៅក្នុង​រដ្ឋសភា ហើយ​គាត់​សុំ​ឲ្យ​គណៈកម្មាការ​សិទ្ធិមនុស្ស​ដើរតួនាទី​សំខាន់​។ ប៉ុន្តែ​លោក​បាន​ជម្រាបជូន​លោកស្រី រ៉ូ​ណា ស្មី​ត ថា ដោយ​ការ​វៃឆ្លាត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ​បាន​បង្កើត​ក្រុមប្រឹក្សា​ផ្តល់យោបល់ ដែល​គណបក្សនយោបាយ​ជាង​១០​បាន​ដើរតួនាទី​ជា​គណបក្សប្រឆាំង ក៏ប៉ុន្តែ​គាត់​មិនមាន​សិទ្ធិ​ទទួលបាន​អាសនៈ​នៅក្នុង​រដ្ឋសភា តែ​គាត់​អាច​ចូលរួម​ផ្តល់យោបល់​តាំងពី​សេច​ក្កី​ព្រាង ពិនិត្យមើល​សកម្មភាព​នៃ​ការអនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល​ដោយ​សេរី​។ ការបង្កើត​ក្រុមប្រឹក្សា​ផ្តល់យោបល់​នេះ ធ្វើ​ឲ្យ​មាន​ក្រុម​ចលនា​មួយ គេ​ហៅថា ក្រុមប្រឆាំង​តែ​មិន​ប្រឆាំង​នៅតាម​ថ្នល់​។​

សូមជម្រាបថា អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោកស្រី រ៉ូ​ណា ស្មី​ត អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី​២៩ ខែតុលា ដល់ ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ តាម​ការអញ្ជើញ​របស់​រាជរដ្ឋាភិបាល​។ ក្នុងអំឡុងពេល​ទស្សន​កិច្ច រយៈពេល ១១​ថ្ងៃ​នៅ​កម្ពុជា​ប្រទេស អ្នកជំនាញ​រូបនេះ​គ្រោង​ជួបប្រជុំ​ជាមួយ​មន្ត្រី ជាន់ខ្ពស់​របស់​រដ្ឋាភិបាល តំណាង​សង្គម​ស៊ីវិល និង​សមាជិក​សហគមន៍​ការទូត​នានា​។​a keo1