» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7436 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697607 នាក់

៦​ថ្ងៃ ពលក​ខ្មែរ​មកពី​ថៃ​ចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ជិត​១​ម៉ឺន​នាក់


​ខេត្តបន្ទាយមានជ័យ ៖ រយៈពេល​៦​ថ្ងៃ គិត​ត្រឹម​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២៤ នៅ​ច្រក​ព្រុះ​ដែន​អន្តរជាតិ​ប៉ោយ​បែ​ត​មាន​ពលករ​ខ្មែរ​ត្រឡប់​មកពី​ថៃ​ចូល​មកលេង​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​មាន​ជាង​១​ម៉ឺន​នាក់​ហើយ​មិន​គិត​ច្រក​ផ្សេងៗ​ទេ​។a khmer from thai pet2

​លោក វ៉ាន់ ដា​រ៉ា​ន់ ប្រធាន​ស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បានឱ្យដឹងថា ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ឆ្នាំ​២០២៤ គេ​សង្កេតឃើញ​ពលករ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ​បាន​សម្រុក​ចូលមក​កម្ពុ​ជា​វិញ​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ ដែល​ឈម​ច្រកទ្វារ​ខ្លង​លឹក ខេត្ត​ស្រះកែវ ប្រទេស​ថៃ រយៈពេល​៦​ថ្ងៃ​មាន​ចំនួន​៩,៧២៩​នាក់ ស្រី​៤,៤៤៩​នាក់ និង​កុមារ​១៩៩​នាក់ ។​
​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ពលករ​កម្ពុជា​ដែល​សម្រុកចូល​ម​លេង​ស្រុកកំណើត​ថ្ងៃ​ចូលឆ្នាំ​នៅ​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០២៤ មាន​ចំនួន​១,៩៣៨​នាក់ ស្រី​៩១៤​នាក់ និង​កុមារ​៥៣​នាក់​។​

​ក្នុងឱកាស​ស្វាគមន៍ និង​សម្របសម្រួល​ពលករ​ខ្មែរ​ត្រឡប់​ពី​ប្រទេស​ថៃ​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​លើកដំបូង​គេ ឃើញ​វត្តមាន​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍​នគរបាល​អ​ន្តោ​ប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត និង​អភិបាលរង​ខេត្ត និង​ក្រុង​។​​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ី ចំរើន បាន​បញ្ជាក់ថា ក្រោយ​ពលករ​ខ្មែរ​សម្រុកចូល​កម្ពុជា​តា​ម​ច្រុ​ក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ រួមទាំង​កម្លាំង​នគរបាល​អន្តោប្រវេសន៍​បានធ្វើការ​សម្របសម្រួល និង​ស្វាគមន៍ និង​ជូន​អាហារសម្រន់​មាន​នំប៉័ង​១ ទឹក​សុទ្ធ​១​ដប ក្រ​ម៉ា​១ និង​កន្សែង​បង់ក​១ បើ​ប្រៀប​ទៅ​រៀងរាល់ឆ្នាំ​ពលករ​ខ្មែរ​ចូលមក​កម្ពុជា​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​មិនតិចជាង​១០​ម៉ឺន​នាក់​នោះទេ​។​

​លោក អ៊ុំ រាត្រី បាន​បញ្ជាក់ថា នៅពេល​ពលករ​ខ្មែរ​ត្រឡប់​ពី​ប្រទេស​ថៃ​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ឆ្នាំ​២០២៤​នេះ ក្នុងនាម​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ និង​មន្ត្រីនគរបាល​អន្តោរ​ប្រវេសន៍​បានធ្វើការ​សម្របសម្រួល​ជាមួយ​ភាគី​ថៃ​ច្រក​ខ្លង​ឡឹ​ក​ដើម្បីឱ្យ​ពលករ​ខ្មែរ​ចួ​លម​ក​កម្ពុជា​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​បាន​ងាយស្រួល និង​ឆាប់រហ័ស​។​លោក​បាន​បន្តថា ជាការ​ឆ្លើយតប​តាម​សំណូមពរ​របស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​សម្របសម្រួល​ដល់​ការវិលត្រឡប់ មក​ស្រុកកំណើត​របស់​ពលរដ្ឋ​កម្ពុជា​អំឡុងពេល​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​ខាងមុខនេះ រដ្ឋាភិបាល​ថៃ​តាមរយៈ​ក្រសួងមហាផ្ទៃ​ថៃ​បានអនុញ្ញាត​លើកលែង​តម្លៃ​សេវា​អនុញ្ញាតិ​ចេញ​-​ចូល (Re-Entry Pemit) សម្រាប់​បងប្អូន​ពលក​រ​កម្ពុជា ដែល​ធ្វើដំណើរ​ចេញ​-​ចូល​ប្រទេស​ថៃ​ចាប់ពី​ថ្ងៃទី​០១ ខែមេសា ដល់​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២៤​។​

​លោក អ៊ុំ រាត្រី បាន​បន្ថែមថា ការលើកលែង​តម្លៃ​សេវា​នេះ​គឺ​សម្រាប់​ពលករ​កម្ពុជា​ដែលមាន​លិខិតឆ្លងដែន និង​លិខិត​ធ្វើដំណើរ​ពលករ​កម្ពុជា​ទៅធ្វើ​ការ​នៅ​បរទេស​(TD) និង​មាន​ទិដ្ឋាការ​ការងារ (Nom-immigration L-A Visa ដែលមាន​សុពលភាព​ក្រោយ​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២៤ រួមទាំង​កូន​មាន​អាយុ​ក្រោម​១៨​ឆ្នាំ ដែល​ទទួល​បានការ​វាយ​ត្រា​ប្រភេទ​អ្នក​ក្នុងបន្ទុក និង​អនុញ្ញាតឱ្យ​ស្នាក់នៅ​ក្នុងប្រទេស​ថៃ​មាន​សុពលភាព​ក្រោយ​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២៤៕a khmer come a khmer come1 a khmer from thai pet a khmer from thai pet1