» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8341 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698512 នាក់

ទូតជប៉ុន​សន្យា​ជួយ​ជម្រុញ​ការវិនិយោគ​លើក​ការប្រមូល​សម្រាម​នៅ​រាជធានី​ភ្នំពេញ​

 

​ភ្នំពេញ​៖​លោក​អភិបាល​រាជធានី​ភ្នំពេញ​បានស្នើរ​សុំ​ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​នាំ​អ្នកវិនិយោគ​ជប៉ុន​មក​វិនិយោគ​នៅ​កម្ពុជា​បន្ថែមទៀត​ដើម្បី​ជំរុញ​ប្រទេស​កម្ពុជា​មានការ​អភិវឌ្ឍ​រីកចំរើន​មួយកម្រិត​ថែមទៀត​។​a japon sreng1 

ជាការ​ឆ្លើយតប​លោក​មិ​កា​មិ​ម៉ាស្សា​ហិ​រូ​(H.E.Mr.MIKAMIMasahiro)​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​លោក​ក៏​នឹង​ជួយ​ជំរុញឱ្យមាន​អ្នកវិនិយោគ​ជប៉ុន​មក​ធ្វើការ​វិនិយោគ​លើ​បញ្ហា​ការគ្រប់គ្រង​និង​ប្រមូល​សំរាម​ក្នុង​រាជធានី​ភ្នំពេញ​នេះ​ផងដែរ​។​

កាលពី​រសៀល ថ្ងៃទី​២០​ខែ​វិ​ចិ្ឆ​កា​ឆ្នាំ​២០១៩​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង លោក​មិ​កា​មិ​ម៉ាស្សា​ហិ​រូ​(H.E.Mr.MIKAMIMasahiro)​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​សាលា​រាជធានី​ភ្នំពេញ​បាន​ជួប​ពី​ភាក​ក្សា​គ្នា​ដើម្បី​ស្វែងយល់​អំពី​ការគ្រប់គ្រង​សំណល់​នៅក្នុង​រាជធានី​ភ្នំពេញ​ការទាញយក​ថាមពល​ពី​សំណល់​(Waste Energy) ។​

​លោក​អភិបាល​រាជធានី​បាន​ជម្រាប​ទូត​ថា​ទន្ទឹមនឹង​ការរីកចំរើន​នេះ​ភ្នំពេញ​ក៏បាន​លេចចេញ​ជា​បញ្ហា​ប្រឈម​ជាច្រើន​ផងដែរ​ដូចជា​បញ្ហា​កកស្ទះ​ចរាចរណ៍​ដែល​បញ្ហា​នេះ​ជប៉ុន​ក៏បាន​ជួយ​យ៉ាងច្រើន​ផងដែរ​មាន​ទាំង​ការជួយ​លើ​ការសិក្សា​លើ​បញ្ហា​លំហូរ​ចរាចរណ៍​ការ​ផ្តល់នូវ​រថយន្តក្រុង​និង​ការផ្តល់​ជា​បង្គោល​ភ្លើងស្តុប​ថ្មី​ចំនួន​១០០​ដើម្បី​តម្លើង​ក្នុង​រាជធានី​ភ្នំពេញ​។​​បញ្ហា​ការកកស្ទះ​សំរាម​និង​បញ្ហា​ស្ទះលូ​ជាដើម​ប៉ុន្តែ​បញ្ហា​នេះ​យើង​បានធ្វើការ​ដោះស្រាយ​ជា​បណ្តើរៗ​ហើយ​ហើយ​ជប៉ុន​ក៏បាន​ជួយ​ផងដែរ​ដោយ​មកដល់ពេលនេះ​ជប៉ុន​តាមរយៈ​អង្ក​ការ​ចៃ​កា​បាន​នឹង​កំពុង​អនុវត្ត​គម្រោង​ការពារ​ទឹកជំនន់​និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​លូ​ជំហាន​ទី​៤​។​

លោក​មិ​កា​មិ​ម៉ាស្សា​ហិ​រូ​ឯកអគ្គរាជទូត​ជប៉ុន បាន​សម្តែង​ការកោតសរសើរ​យ៉ាងខ្លាំង​ចំពោះ​ការអភិវឌ្ឍន៍​ខ្លួន​បាន​យ៉ាង​លឿន​ក្នុង​វិស័យសេដ្ឋកិច្ច​ពាណិជ្ជកម្ម​វិស័យ​សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​អាគារ​ខ្ពស់ៗ​ក្នុង​រាជធានី​ភ្នំពេញ​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។​

​លោក​អគ្គរាជទូត​បាន​បញ្ជាក់ថា​ការគ្រប់គ្រង​សំរាម​ក្នុង​រាជធានី​ភ្នំពេញ​ជា​រឿង​មួយ​ដែល​លោក​បាន​ចាប់អារម្មណ៍​ខ្លាំង​ដោយ​នៅពេល​ខាងមុខនេះ​ជប៉ុន​និង​ជួយ​លើ​បញ្ហា​នេះ​តាមរយៈ​ជួយ​ផ្សព្វផ្សាយ​និង​អប់រំ​ប្រជាពលរដ្ឋ​ឱ្យបាន​យល់​ពី​ការ​ទុកដាក់​និង​ផលប៉ះពាល់​ពី​បញ្ហា​សំរាម​នេះ​។​ជាងនេះទៅទៀត​លោក​ក៏​នឹង​ជំរុញឱ្យមាន​អ្នកវិនិយោគ​ជប៉ុន​មក​ធ្វើការ​វិនិយោគ​លើ​បញ្ហា​ការគ្រប់គ្រង​និង​ប្រមូល​សំរាម​ក្នុង​រាជធានី​ភ្នំពេញ​នេះ​ផងដែរ​៕a japon sreng2 

​