» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10700 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700871 នាក់

វេ​ង​សាខុន​៖​បង្កើន​ការចិញ្ចឹម​និង​ទប់ស្កាត់​ការ​នាំចូល​ផលិតផល​វ៉ា​រី​វប្បកម្ម​ពី​ក្រៅ​

 

​ភ្នំពេញ​៖ នៅ ក្នុង​កិច្ចប្រជុំ​បន្ទាន់​នៅ​ថ្ងៃទី​១៤ ខែធ្នូ​ជាមួយ​សមាគម​វា​រី​វប្បករ​កម្ពុជា ពិភាក្សា​អំពី​តួនាទី​ក្នុងការ​បង្កើន​ផលិតភាព​ផលិតកម្ម ឆ្លើយតប​តម្រូវការ​ទីផ្សារ កាត់បន្ថយ​ការនាំ​ចូល​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ប្រាប់​ឱ្យ​រដ្ឋបាល​ជលផល និង​សមាគម​វា​រី​វប្បករ​កម្ពុជា ត្រូវ​សហការគ្នា​ពង្រឹង​ការទប់ស្កាត់​បទល្មើស​នាំចូល​ផល​វារីវប្បកម្ម​។ a fish veng1 

លោក​រដ្ឋមន្ត្រី វេ​ង សាខុន បាន​ណែនាំ​ដល់​រដ្ឋបាល​ជលផល ត្រូវ​សហការ​ជាមួយ​សមាគម ដើម្បី​វាយតម្លៃ​ឲ្យ​បានច្បាស់លាស់​អំពី​សមត្ថ​ភាព​ផលិត​ផ្គត់ផ្គង់​ក្នុងស្រុក និង​តម្រូវ​ការបន្ថែម ដោយ​ប្រើ​យន្ត​ការចុះ​ស្រង់​ស្ថិតិ​កសិដ្ឋាន​ចិញ្ចឹម កន្លែង​ចិញ្ចឹម និង​បណ្តុំ​អាជីវកម្ម​ផ្សេងៗ​ទៀត រួច​កំណត់​ចេញ​អំពី​បរិមាណ​ផ្គត់ផ្គង់ និង​តម្រូវការ​ច្បាស់លាស់​មួយ​។ ត្រូវ​ពង្រឹង និង​ពង្រីក​បន្ថែមទៀត លើ​ការងារ​ផ្សព្វផ្សាយ​បច្ចេកទេស បែបបទ​រដ្ឋបាល និង​ឯកសារ​គតិយុត្ត​ដែលមាន​ស្រាប់​ដល់​សមាជិកសមាគម​។​

​លោក​រដ្ឋមន្ត្រី ក៏បាន​ប្រាប់​រដ្ឋបាល​ជលផល​ឲ្យ​ជួយ​រៀបចំ​ចងក្រង​បណ្តុំ​អាជីវកម្ម ឬ​បណ្តាញ​ចិញ្ចឹម ដើម្បី​ងាយស្រួល ក្នុងការ​គ្រប់គ្រង​បរិមាណ​ផលិត និង​តម្រូវការ​។ ព្រម​ជាមួយនេះ ត្រូវខិតខំ​សិក្សា​ស្រាវជ្រាវ​បន្ថែមទៀត អំពី​បច្ចេកទេស​ចិញ្ចឹម កែច្នៃ ធ្វើយ៉ាងណា​បង្កើន​ផលិតភាព​ចិញ្ចឹម ក្នុង​ផ្ទៃដី​ស្រះ​ទឹក​ដដែល ដើម្បី​ធានាបាន​នូវ​សុ​ខុ​មា​ភាព វិបុលភាព និង​និរន្តរភាព​នៃ​វិស័យ​វារីវប្បកម្ម​កម្ពុជា ក្នុងពេល​អនាគត​ដ៏​ខ្លី​។​

​សម្រាប់​សមាគម​វា​រី​វប្បករ​កម្ពុជា លោក​រដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​រួមសហការ​គ្នា​ក្នុង​រង្វង់​សមាគម បង្កើន​ផលិតភាព​ផលិតកម្ម​ចិញ្ចឹម​ត្រី​គ្រប់​ប្រភេទ បង្កង កន្ធាយ និង​កង្កែប​ទាំង​បរិមាណ និង​គុណភាព​ឈាន ទៅ​បង្កើន​បរិមាណ​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​ក្នុងស្រុក និង​ធ្វើការ​កាត់បន្ថយ​ការនាំ​ចូល​។ ជាមួយនេះ ត្រូវ​រៀបចំ​បណ្តុំ ឬ​បណ្តាញ​អាជីវកម្ម​ចិញ្ចឹម​ត្រី​ឲ្យ​បាន​ទូលំទូលាយ អនុវត្ត​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ ទាំង​កម្មវិធី​ផលិត​កូន កម្មវិធី​ចិញ្ចឹម និង​កម្មវិធី​ទីផ្សារ​។​
​លោក​រដ្ឋមន្ត្រី វេ​ង សាខុន បាន​លើកទឹកចិត្ត​ដល់​សមាជិកសមាគម​វា​រី​វប្បករ​ទាំងអស់ ឲ្យ​យកចិត្តទុកដាក់​បន្ថែម​ទៀត លើ​ការអនុវត្ត​បច្ចេកទេស​ចិញ្ចឹម និង​ពង្រីក​អាជីវកម្ម​ចិញ្ចឹម​ដើម្បី​ច្បាម​យក រួច​ប្រើប្រាស់​កាលានុវត្តភាព​នៃ​វិ​ប​ត្ត​ជំងឺឆ្លង​នេះ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​សង្គម​៕a fish po2 a fish veng 

​