» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6444 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696615 នាក់

ស្រុក​ខ្មែរ​មាន​ក្រុមហ៊ុន​កាស៊ីណូ​ចំនួន ១៤៨ តែ​ក្រសួង​សេដ្ឋកិច្ច​ផ្តល់​បណ្ណ​បុគ្គ​លឹក​ទើបបាន​១០៨

 


​ភ្នំពេញ​៖ អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា (​គ​.​ល​.​ក​.) នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានទទួល​ពាក្យស្នើសុំ​អាជ្ញា​បណ្ណ​បុគ្គ លិ​ក​ពិសេស​កាស៊ីណូ​របស់​ក្រុមហ៊ុន​កាស៊ីណូ​ចំនួន ១៤៨ ដែលមាន​បុគ្គលិក​សរុប​ចំនួន ១១.៨៧៤​នាក់​។​ក្នុងនោះ​បានទទួល​ស្គាល់​បុគ្គលិក​ពិសេស​របស់​ក្រុមហ៊ុន​កាស៊ីណូ​ចំនួន ១២៤ មាន​បុគ្គលិក​ពិសេស​កាស៊ីណូ​ចំនួន ៩.០៦៦​នាក់ និង​បានសម្រេច​លុបឈ្មោះ​បុគ្គលិក​ពិសេស​កាស៊ីណូ​ចំនួន ៦៦៧​នាក់​។a casino staff

​ករណី​យ៍​នេះ​លោក រស់ ភីរុណ អគ្គលេខាធិការ​គណៈកម្មកា​រ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា (​គ​.​ល​.​ក​.) នៅក្នុង​ពិធី​ប្រគល់​អាជ្ញា​បណ្ណ​បុគ្គលិក​ពិសេស​កាស៊ីណូ នៅ​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២៤​បានលើកឡើង​ថា​លោក​ពិនិត្យឃើញថា ក្រុមហ៊ុន​កាស៊ីណូ​ជាច្រើន​មិនទាន់​បានកែតម្រូវ​តួនាទី​បុគ្គលិក ពិសេស​កាស៊ីណូ​ស្របតាម​លិខិត​របស់​អគ្គលេខាធិការ​ដ្ឋា​ន​នៃ គ​.​ល​.​ក​. និង​មិនទាន់​បំពេញ​ឯកសារ​ស្នើសុំ​អាជ្ញា​បណ្ណ​បុគ្គលិក​ពិសេស​កាស៊ីណូ​បាន​ពេញលេញ និង​ត្រឹមត្រូវ​នៅឡើយ​។ សូម​កម្មសិទ្ធិករ ឬ​ប្រតិបត្តិ​ករ​កាស៊ីណូ​ទាំងអស់​រួសរាន់​កែតម្រូវ​តួនាទី និង​បំពេញ​ឯកសារ​ស្នើសុំ​អាជ្ញា​បណ្ណ​បុគ្គលិក​ពិសេស​កាស៊ីណូ​ឱ្យបាន​ពេញលេញ និង​ត្រឹមត្រូវ​។

​លោក រស់ ភីរុណ ថា ការប្រគល់​អាជ្ញា​បណ្ណ​បុគ្គលិក​ពិសេស​កាស៊ីណូ​ជូន​ប្រតិបត្តិ​ករ​កាស៊ីណូ​ចំនួន ១០៨​ក្រុមហ៊ុន នា​ថ្ងៃនេះ នឹង​ផ្តល់​ភាពស្របច្បាប់​ដល់​ប្រតិបត្តិ​ករ​កាស៊ីណូ ក៏ដូចជា​បុគ្គលិក​ដែល​បម្រើ​ការងារ​ក្នុង​កាស៊ីណូ និង​ពង្រឹង​ការគ្រប់គ្រង​បុគ្គលិក​ពិសេស​កាស៊ីណូ ដើម្បី​ធានា​ការគ្រប់គ្រង​ប្រតិបត្តិការ​កាស៊ីណូ និង​ការគ្រប់គ្រង​វិស័យ​ល្បែង​ពាណិជ្ជកម្ម ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ស័ក្តិសិទ្ធិ​ភាព​។

​លោក ឆឹង ច​ន្តា ទីប្រឹក្សាបច្ចេកទេស​រប​ស់អគ្គ​លេខាធិការដ្ឋាន​នៃ គ​.​ល​.​ក​. បាន​លើកឡើងថា អគ្គលេខាធិការដ្ឋាន​នៃ គ​.​ល​.​ក​. បានប្រគល់​អាជ្ញា​បណ្ណ​បុគ្គលិក​ពិសេស​កាស៊ីណូ​ជូន​ប្រតិបត្តិ​ករ​កាស៊ីណូ​ចំនួន ១០៨ សរុប​ចំនួន ៦.៣៣៩​នាក់​បន្ថែម​ផងដែរ​។ ដោយឡែក អគ្គលេខាធិការដ្ឋាន​នៃ គ​.​ល​.​ក​. នឹង​បន្ត​បោះពុម្ព​អាជ្ញា​បណ្ណ​បុគ្គលិក​ពិសេស​កាស៊ីណូ​បន្ថែមចំនួន​ប្រមាណ ៦០៩​នាក់​បន្ថែមទៀត នាពេលខាងមុខ​។ មន្ត្រី​ទាំងពីរ​មិនបាន​បង្ហើប​ឲ្យ​ដឹងថា​តើ​រដ្ឋ​បាន​ចំណូល​ពន្ធ​ប៉ុន្មាន​ពី​កាស៊ីណូ​ទាំង​១៤៨​កន្លែង​នោះទេ​។​

​ទោះបី​បើក​ឲ្យ​មាន​កាស៊ីណូ​ជាង​១០០​ក៏ដោយ​ក៏ អគ្គ​គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​យកចិត្តទុកដាក់​ប្រុងប្រយ័ត្ន ចៀសវាង​ការចូលរួម​លេង ឬ​ចូលរួម​សកម្មភាព​ក្នុង​ដំណើរការ​ល្បែងស៊ីសង​ខុសច្បាប់ និង​សូម​អំពាវនាវ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពង្រឹង​ការតាមដាន និង​ចាត់វិធានការ​បង្ក្រាប​លើ​បុគ្គល​ផ្សព្វផ្សាយ​ល្បែង អ្នក​ដំណើរការ​អ្នកលេង និង​អ្នកពាក់ព័ន្ធ​នឹង​ល្បែងស៊ីសង​ខុសច្បាប់​នេះ​បន្តទៀត​៕a casino staff1
​