» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2382 នាក់

ម្សិលមិញ 10264 នាក់

សរុប 14141564 នាក់

ស្មូនឆ្នាំង​ប្រឈម​និង​ការ​អស់​ដី​ស្មូន​នាំគ្នា​តវ៉ា​ឲ្យ​អាជ្ញាធរ​ជួយ​

​ខេត្តកំពង់ឆ្នាំង​៖​ប្រជាពលរដ្ឋ​ជាង ៨០ គ្រួសារ មកពី​ជាង ១០ ភូមិ នៅក្នុង​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ​នៅ​ថ្ងៃទី​១៣ តុលា ២០២១ នេះ បាននាំគ្នា​មក​តវ៉ា នៅ​ចំណុច អន្លង់​ភ្លង ក្នុង​ឃុំ​ជ្រៃ​បាក់ សុំ​អាជ្ញាធរ ជួយ​ដោះដូរ​ដី ៤ ហិកតា ជាមួយ​ក្រុមហ៊ុន ដើម្បី​យក​ដី​ដែលមាន​ដីឥដ្ឋ​ល្អ អាច​ផលិត​ចង្ក្រាន​ឆ្នាំង សម្រាប់​ចិញ្ចឹមជីវិត​។ ការកើត​ការតវ៉ា​នេះ ដោយសារ ប៉ុន្មាន​ថ្ងៃ ថ្មីៗ​នេះ ខាង​ក្រុមហ៊ុន បាន​ជីក​ប្រឡាយ​បិទ ផ្លូវ​ជាថ្មី​ម្ដងទៀត ដោយ​មិន​អនុញ្ញាត ឲ្យ​ពួកគាត់ ចូល​ជីក​យក​ដីឥដ្ឋ មក​ផលិត​ចង្ក្រាន​-​ឆ្នាំងដី ទៀតឡើយ ដែល​បានធ្វើ​ឲ្យ​មុខរបរ ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ របស់​ពួកគាត់ ជួប​ការលំបាក​។​a land made 

​ប្រជាពលរដ្ឋ ប្រាប់ថាៈ ពួកគាត់​ជា​អ្នក​ប្រកប​មុខ របរ​ផលិត​ចង្ក្រាន​ឆ្នាំង ចិញ្ចឹមជីវិត តាំងពី​ដូនតា តៗ​គ្នា រៀងមក រស់ក្នុង​ភូមិ​ត្រពាំង​គ​រ ភូមិ​អូរ​រោង ភូមិ​អូរ​កណ្ដោល ភូមិ​ព្រៃ​លាក់​នាង ភូមិ​អូរ​កំណប់ ភូមិ​អា​ឡែ​ង ភូមិ​ឃ្លៃ ភូមិ​ត្រពាំង​អន ក្នុង​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ដែល​កន្លងមក ធ្លាប់​នាំគ្នា​មក​ជីក​យក​ដីឥដ្ឋ នៅ​ចំណុច​អន្លង់​ភ្លង​នេះ ទៅ​ផលិត​ធ្វើ​ចង្ក្រាន​-​ឆ្នាំង ដើម្បី​លក់ដូរ ចិញ្ចឹមជីវិត​រាល់​ឆ្នាំ​។ កាលពី​ប្រមាណ​ជាង ៣ ឆ្នាំមុន ក្រុមហ៊ុន​ដី ខាងលើ បាន​បិទផ្លូវ​មិន​ឲ្យ​គាត់ ចូលមក​ជីក​យក​ដីឥដ្ឋ នៅ​តំបន់​នេះ ម្ដង​ហើយ​។ តែ​ក្រោយពី​ពួកគាត់ បាន​តវ៉ា កាលណោះ ដោយមាន​ការសម្របសម្រួល របស់​អាជ្ញាធរ​មក ខាង​ក្រុមហ៊ុន ក៏បាន​អនុញ្ញាតឱ្យ​ដី​ទំហំ ៤ ហិកតា សម្រាប់​ជីក​យក​ដីឥដ្ឋ ផលិត​ជា​ចង្ក្រាន -​ឆ្នាំង​។​

​ក្រោយមក ការជីក​យក​ដីឥដ្ឋ នៅក្នុង​ដី​ទំហំ ៤ ហិកតា​នេះ ទៅ​ផលិត​ចង្ក្រាន​-​ឆ្នាំង ចេះតែ​ផ្ទុះ​ខូច ពុំ​អាច​ផលិត​ចង្ក្រាន​-​ឆ្នាំង យកទៅ​លក់ដូរ​បានឡើយ​។ ពួកគាត់ ក៏​ចេះតែ​ចូលមក​ជីក កកាយ​យក​ដី នៅ​កន្លែង​ផ្សេងៗ របស់​ក្រុមហ៊ុន​ទៅ ហើយ​ខាង​ក្រុម ហ៊ុន ក៏​មិនដែល​រករឿង​អ្វី​ឡើយ ព្រោះ​ក្រុមហ៊ុន ក៏បាន​ចូល​យក​ដី​ក្រួស​បាយក្រៀម ក្នុង​តំបន់​ដី ៤ ហិកតា របស់​ប្រជាពលរដ្ឋ​ដែរ ។​​ប៉ុន្តែ​ក្នុងពេល​ថ្មីៗ​នេះ ពេល​ក្រុមហ៊ុន ឈប់​យក​ដី​ក្រួស​បាយក្រៀម ក្នុង​តំបន់​ដី​របស់ ប្រជាពលរដ្ឋ ក្រុមហ៊ុន ក៏បាន​ជីក​កាយ​ប្រឡាយ បិទផ្លូវ មិនឱ្យ​ប្រជាពលរដ្ឋ ចូល​យក​ដីឥដ្ឋ ក្នុង​តំបន់​ដី​របស់​ក្រុមហ៊ុន​ទៀតឡើយ ។​

​ដូច្នេះ​នៅថ្ងៃនេះ ប្រជាពលរដ្ឋ បាន​លើកគ្នា មក​សំណូមពរ​ដល់ អាជ្ញាធរ​ស្រុក ខេត្ត និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ មេត្តាជួយ​សម្របសម្រួល ដោះដូរ​ដី​ចាស់ ទំហំ ៤ ហិកតា​របស់គាត់ សុំ​ដូរ​យក​ក្នុង​ទីតាំង​ដី របស់​ក្រុមហ៊ុន ដែលមាន​ដីឥដ្ឋ​ល្អ អាច​យក​ដីឥដ្ឋ ទៅ​ផលិត​ចង្ក្រាន -​ឆ្នាំង លក់ដូរ​បាន​ផង​ចុះ​។​លោក តាំង ប៊ុន​ទត មេឃុំ​ជ្រៃ​បាក់ ក៏បាន​មកជួប​ប្រជាពលរដ្ឋ តវ៉ា ប្រាប់ថា​គាត់​នឹង​ទទួលយក សំណូមពរ របស់​ប្រជាពលរដ្ឋ ខាង លើ​នេះ រាយការណ៍ ទៅ​អាជ្ញាធរ​ស្រុក និង​ខេត្ត ដើម្បី​សុំ​សម្របសម្រួល ជា​ក្រុមហ៊ុន ស្នើសុំ​ដោះដូរ​ដី​ទំហំ ៤ ហិកតា ដែលមាន​ដីឥដ្ឋ​ល្អ អាច​យកទៅ​ផលិត​ចង្ក្រាន​-​ឆ្នាំង បាន ជូន​ប្រជាពលរដ្ឋ ប៉ុន្តែ​ត្រង់​ថា អាច​ដោះដូរ​បាន ឬ​មិនបាន យ៉ាងណា​នោះ លោក​មិន​ហ៊ាន​សន្យា​នោះទេ​។​ដោយ​ទូ​លូ​!a land made1 a land made2 a land made3