» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 19 នាក់

ម្សិលមិញ 5988 នាក់

សរុប 18745354 នាក់

បន្ទាប់ពី​បានផ្តល់​កាដូ​សម្តេច​តេ​ជោ​ព្រមាន​គ្រួសារ​ណា​ដែល​ចង់​តថ្លៃ​រឿង​ចេញពី​អង្គរ​ម្តង

​ភ្នំពេញ​៖ ថ្លែង​នៅក្នុង​កម្មវិធី​ចែក​សញ្ញា​ប​ត្រ​របស់​វិទ្យាស្ថាន​វ៉ាន់ដា នៅ​ព្រឹក​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០២២ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​ផ្តាំ​ទៅ​អ្នករស់នៅ​តំបន់​រមណីយ​អង្គរ​ទៀតថា ចំណាត់ការ​របស់​រាជ​រដ្ឋាភិបាល​ពេលនេះ ធ្វើឡើង​មិន​ថមថយ​នោះទេ​។a hun taeka

សម្តេច​តេ​ជោ ព្រមាន​ថា បើ​ដល់​ពេលវេលា អ្នករស់នៅ​ទីនោះ​មិន​ចាកចេញ​ទៀត សំណង ១​សេន​ក៏​មិន​ទទួល​បានឡើយ ព្រោះ​ពួកគាត់​រស់នៅ​ទីនោះ សុទ្ធតែ​មិនមាន​បណ្ណ​សម្គាល់​កម្មសិទ្ធិ​ឡើយ​។ «​មាន​សាច់ញាតិ​ម្នាក់ ដែលមាន​សាច់ញាតិ​នៅ​តំបន់​អង្គរ បាន​វាយ​សារ​មក​ប្រាប់​ខ្ញុំ តាំងពី​ខ្ញុំ​មុន​ទៅ​សៀមរាប​។ អញ្ចឹង លើកទីមួយ​កុំ​ប្រគល់ ក្រែង​គេ​ឃោសនា​ថា រដ្ឋបាល​នឹង​យក​ដី​ហ្នឹង​ទៅ​លក់​ឲ្យ​ឯកជន​។ លើក​ទី​២ បន្តទៀត​គេ​ថា សុំ​ទុក​សិន ដើម្បី​តថ្លៃ​ឲ្យ​បាន​ដី​ធំ​ជាង​ហ្នឹង ដើម្បី​បាន​សំណង​ឲ្យ​ច្រើនជាង​ហ្នឹង​។ ខ្ញុំ​សូម​ជម្រាបជូន​ថា ពេលនេះ​ជា​ពេលដែល​រាជរដ្ឋាភិបាល​ធ្វើការ​ថ្នាក់ថ្នម អង្វរក​បងប្អូន​ឲ្យ​ចាកចេញ​។ ខ្ញុំ​ទៅ​ជួប​ផ្ទាល់ ជិត ៤​ពាន់​គ្រួសារ ប៉ុន្តែ​នៅពេល​វេលា​មកដល់ ១​សេន ក៏​មិន​ឲ្យ​ដែរ ហើយ​បញ្ជូន​ចេញ ពី​តំបន់​ហ្នឹង​តែម្តង សូម​ផ្តាំ​ទៅ​ឲ្យ​ហើយ​»​។​

​រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ខែសីហា ឆ្នាំ​២០២២​កន្លងទៅនេះ តាមរយៈ​គណៈកម្មការ​អន្តរក្រសួង​មួយ​ដឹកនាំ​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​បើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​ក្នុងការ​វាស់វែង កំណត់​និយាម​កា​ក្បាលដី នៅ​រមណីយដ្ឋាន​អង្គរនិង​តំបន់​ដទៃទៀតស្ថិតក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា ក៏ដូចជា​រុះរើ​សំណង់​ខុសច្បាប់​ចេញពី​តំបន់​ទាំងនេះ​។​
​ការបើក​យុទ្ធនាការ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​ប្រាសាទ​ក្នុង​តំបន់​រមណីយ​អង្គរ បាន​រង​ការព្រមាន​ពី​អង្គការ​យូណេស្កូ ក្នុង​ការដក​តំបន់​រមណីយដ្ឋាន​អង្គរ ចេញពី​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ព្រោះតែ​សំណង់​ជាច្រើន​ត្រូវបាន​សង់​ឡើង​ផ្ទុយ​ពី​លក្ខខណ្ឌ​កំណត់ដោយ​អង្គការ​យូណេស្កូ ក្រោយពេល​ដាក់បញ្ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​កាលពី​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​១៩៩២​។​

​សម្រាប់​ការចាកចេញ​ពី​តំបន់​រមនីយ៍ដ្ឋាន​អង្គរ​របស់​ប្រជាពលរដ្ឋ​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ថែមថា «​បើ​ដល់​ពេលវេលា​មួយ​ហើយ មិន​ឲ្យ​អង្គរវត្ត​ត្រូវបាន​គេ​ដក​ចេញពី​បេតិកភណ្ឌ​ពិភពលោក​ទេ ច្បាស់​ជាដក​គ្រួសារ​ហ្នឹង​ចេញ​ហើយ​។ កុំ​គិតថា ថ្ងៃក្រោយ​អាច​តថ្លៃ​បាន​ដី​ធំ​ជាង​ហ្នឹង ឬ​បាន​ចំណង​ច្រើនជាង​ហ្នឹង អត់​មាន​ទេ​។ ដី​អ្នក​ទាំងអស់គ្នា អត់​មានកម្ម​សិទ្ធិ​ទេ​»​។​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​រាយ​កាស​រណ៍​ឱ្យដឹងថា ប្រតិបត្តិ​ការរក្សា​រម​ណី​យ​ដ្ឋា​ន​អង្គរ​ជា​សម្បត្តិ​មនុស្សជាតិ​លើ​ពិភពលោក​សម្រេច​បានកា​រ​វាស់វែង និង​ស្រង់​ទិន្នន័យ​ក្បាលដី​ដែល​ប្រជាពលរដ្ឋ​កាន់កាប់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ស្ថិតនៅ ១១៤​ភូមិ​, ២៤​ឃុំ​/​សង្កាត់ និង ៥​ក្រុង​/​ស្រុក ស្មើនឹង ៩៧,៨៥៥​ក្បាលដី ទំហំ ២៩,១៧៤​ហិកតា​។​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​រុះរើ​សំណង់​ខុសច្បាប់​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ និង​តំបន់​ដទៃទៀត​ស្ថិតក្រោម​ការគ្រប់គ្រង របស់​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចាប់ឆ្នោត​ជ្រើសរើស​ដី​ឡូ​តិ៍​ទៅ​តាំងទី​លំនៅ​ថ្មី​នៅ​តំបន់​អភិវឌ្ឍន៍​រុន​តា​ឯក​សរុប ៤ពាន់គ្រួសារ​។ ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត និង​បាន​រុះរើ​តូប រោង កញ្ចុះ និង​ផ្ទះ​សាងសង់​ខុសច្បាប់​ស្ថិតក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​បាន​ប្រមាណ ៤០០​តូប​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដាក់ចេញ​បទបញ្ជា​ឱ្យ​រៀបចំ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​នានា មាន​ផ្លូវ ទឹក ភ្លើង សាលារៀន មន្ទីរពេទ្យ ផ្សារ បណ្តាញ​អ៉ី​ន​ធើ​ណេ​ត​ជាដើម​។ សម្តេច​តេ​ជោ ក៏បាន​សម្រេច​ផ្តល់​ដី​ទំហំ ២០​ម៉ែត្រ គុណ​នឹង ៣០​ម៉ែត្រ ផ្តល់​បណ្ណ​ក្រីក្រ បណ្ណ​ស្ត្រី​មាន​ផ្ទៃពោះ ផ្តល់​ដី​ពេល​បំបែក​គ្រួសារ ឧបត្ថម្ភ​ថវិកា ១​លាន ៤០​ម៉ឺន​រៀល ស្បៀងអាហារ​មួយចំនួនធំ និង​ស័ង្កសី​សម្រាប់ធ្វើ​ផ្ទះ​ចំនួន ៣០​សន្លឹក​ក្នុង​មួយ​គ្រួសារ​។​a hun angkor2