» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12001 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702172 នាក់

ឯកឧត្តម រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន គួរតែ​ដកហូត​អាជ្ញាប័ណ្ណ ពី​ចាងហ្វាង​កាសែត មហាហង្ស ដែល​យក​តួនាទី និង​អង្គភាព ទៅ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​!

 

​ភ្នំពេញ​៖​យោងតាម​ផេ​ក​គេហទំព័រ ព័ត៌មាន​ដំណឹង ក្នុងស្រុក បាន​ផ្សាយ​ព័ត៌មាន​កាលពី​ថ្ងៃទី ៦ កក្កដា ២០១៨ អោយដឹងថា ​លោក​ចាងហ្វាង​កាសែត​មហាហង្ស​ឈ្មោះ អ៊ួ​ជ សុខុម ហៅ វី​រះ គឺជា​មេ​ឈ្មួញ​រកស៊ី​ដឹកឈើ​ប្រណិត​ដែល ដឹក​ក្នុង​មួយ​យប់ៗ​ឡាន​រាប់សិប​គ្រឿង ។​a jk1 

ជាក់ស្តែង​ដូច​កាលពី​យប់​ថ្ងៃទី 1- 2 - 3​ខែ​កក្ត​ដា 2018​មាន​ក្បួន​ឡាន​របស់​ឈ្មោះ​អ៊ួ​ជ សុខុម ហៅ វី​រះ​បាន​ដឹកឈើ​ប្រណិត​ចេញពី​ខេត្តស្ទឹងត្រែង​ទៅ​ចូល​ដី​ខេត្ត​រត​នះ​គី​រី​។​ប្រការ​ដែល​ហួសចិត្ត​គឹ​លោក អ៊ួ​ជ សុខុម ហៅ វី​រះ ដែលជា​ចាងហ្វាង​ការ​សែត​មហាហង្ស និង​ជា​ឈ្មួញ​ឈើ​ដ៍​ធំ​ប្រចាំខេត្ត​ស្ទឹងត្រែង​នោះបាន​បញ្ជារ​អោយ​កូនចៅ​បើកឡាន​បុក​កំទេច​ឡាន​អ្នកការ​សែត​ដែល​បាន​តាម​ថត​យក​រូបភាព​នៃ​ការប្រព្រឹត្ត​បទល្មើស​។​

យោងតាម​​ព័​ត៍​មាន​លំអិត​ចេញផ្សាយ​តាម​កេ​ហ​ទំព័​ណ៍​កាសែត​ដំណឹង​ក្នុងស្រុក នៅ ថ្ងៃទី 7 ខាងមុខនេះ​ដោយ ម៉ី រដ្ឋា ពី ខេត្តស្ទឹងត្រែង​​បាន​បង្ហោះ​ផ្សាយ ដោយ​ចោទប្រកាន់​ចំៗ​ទៅលើ​ឈ្មោះ អ៊ួ​ជ សុខុម ហៅ វីរៈ ដែលជា​ចាងហ្វាង​ការផ្សាយ​កាសែត​មហាហង្ស គឺជា​ឈ្មួញ​រកស៊ី​ដឹកឈើ​ប្រណីត នៅ​ខេត្តស្ទឹងត្រែង​ដ៏​ល្បី​ក​កក្រើក​គ្មាន​សមត្ថ កិច្ច​ណា​ហ៊ាន​ចាប់​បង្ក្រាប​។

ការិយាល័យ​និពន្ធ​កាសែត​មាតុភូមិ បាន​ព្យាយាម​ទូរស័ព្ទ​ទៅ​លោក អ៊ួ​ជ សុខុម តាមរយៈ លេខ​012444047 ដែល​ប្រភពព័ត៌មាន​ប្រាប់ថា​ជា​លេខ​ទូរស័ព្ទ​របស់លោក​ចាងហ្វាង​កាសែត​មហាហង្ស​ដើម្បី​សុំ​បំភ្លឺ​ពី​ករណីនេះ​ថា​ជាការ​ពិត ឬ មិន​ពិត ? ដែរ តែ ពុំ​អាចទាក់ទង​បានទេ ។ ប៉ុន្តែ​បើ​ផ្អែក​តាម​ការសរសេរ​បស់​ឈ្មោះ ម៉ី រដ្ឋា គឺថា​ជា​ករណី​ឡាន​ឈើបុក​ឡាន​កាសែត​គឹ​កើតឡើង​ពិតប្រាកដ ។

ដោយឡែក មាន​ក្រុមអ្នកកាសែត​ជាច្រើន​នៅ​ខេត្តស្ទឹងត្រែង បាន​ទូរស័ព្ទ​ប្រាប់ មាតុ​ភួ​មិ អោយដឹងថា ឈ្មោះ អ៊ួ​ជ សុខុម ហៅ វីរៈ គឺជា​ជើង​ខ្លាំង​ខាង​រក​សុ​ី​ឈើ​នេះ​ដោយ​ត្រូវរ៉ូវ​គ្នា​ជាមួយ​ពហុ​សមត្ថកិច្ច ជា​យូរ មកហើយ​ពិសេស​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ដែលជា​កូនចៅ​លោក​ឧ​ត្ត​ម​សេនីយ៍​វ៉ាន់​ចាន​ធឿន ឈរជើង​ប្រចាំខេត្ត​ស្ទឹងត្រែង​។ ក្រុមអ្នកកាសែត​បាន​សំណូមពរ​ដល់​លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​គួរតែ​ដកហូត​អាជ្ញាប័ណ្ណ ឬ ប្រកា​សបិទ កាសែត​មហាហង្ស​នេះ​ចោល​ទៅ កុំ​ទុក​បន្តទៀត​នាំ​ឲ្យ ជះ​ឥទ្ធិ​ល​អាក្រក់​ដល់​ស្ថាប័ន​ក្រសួង​ព័ត៌មាន ។ ព្រោះ​លោក ចាងហ្វាង អ៊ួ​ជ សុខុម ហៅ វីរៈ ពុំបាន​បំពេញភារកិច្ច​តាម ជំនាញ​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​នោះទេ គឺ​គាត់​ប្រព្រឹត្ត​បទ ល្មើស ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ផ្ទុយ​ពី​ច្បាប់​ព្រៃឈើ​។ សូម​ឯកឧត្តម​មេត្តា​ពិចារណា​ចំពោះ​ករណីនេះ ផង​៕ ដោយៈ ស៊ុន សុផល​a jk  a jk2 a jk3 a jk4 
​