» សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា » ថៅកែហាងជនជាតិប៉ូឡូញម្នាក់ស្លាប់នៅកោះរ៉ុងដោយសារមិនឈប់ផឹកស្រាតាមពេទ្យ! » រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង! » រឿងបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀលនៅឃុំទឹកហូត អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យមន្ត្រីចុះពិនិត្យភ្លាមៗតែមហាជនមិនសូវមានជំនឿ » ព្រះមហាក្សត្រ​បង្ហាញព្រះវត្តមានជាសាធារណៈក្នុង​ព្រះរាជ​ពិធីសម្ពោធសមិទ្ធិផល បន្ទាប់ពី​យាង​ត្រឡប់​ពី​ប្រទេស​ចិន » ម៉ាឡេស៊ីនឹង បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាពបន្ថែមលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច » ព្រឹកថ្ងៃទី១មានបេក្ខជនប្រឡងបាក់ឌុបអវត្តមាន ចំនួន១ ២៩៤នាក់ និងមានបេក្ខជនមានជំងឺគ្រុនឈាម ២៧នាក់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3117 នាក់

ម្សិលមិញ 12365 នាក់

សរុប 20054346 នាក់

លោក​ឱក បូ​នី ទម្លាយ​រឿង​កាល​ពី២០​ឆ្នាំមុន ដែល​ធ្វើ​ឲ្យ​លោក​បែក​ពី​កូន​!

 

​ភ្នំពេញ​៖​បន្ទាប់ពី​បង្ហោះ​សារ​ថា តារាចម្រៀង​ឱក សុគន្ធ​កញ្ញា ជា​កូនស្រី​មិន​ស្គាល់​ឪ និង​បាន​ចោទប្រកាន់​អតីត​ភរិយា គឺ​លោកស្រី​អ៊ិន ថាច ថា អាច​ប្រើ​មនោគមន៍​ដើម្បី​ឲ្យ​សុគន្ធ​កញ្ញា និង​កូនស្រី​ម្នាក់ទៀត លែង​ស្គាល់​ឪពុក​នោះ លោក​ឱក បូ​នី ក៏បាន​ទម្លាយ​រឿងរ៉ាវ​កាលពី​ជាង​២០​ឆ្នាំ រវាង​លោក​និង​លោកស្រី​អ៊ិន ថាច​ដែល​នាំ​ឲ្យ​លោក​បែក​កូន​ប្រពន្ធ ផងដែរ​។​a father kanha4 

​លោក បូ​នី​បាន​ប្រាប់​កាសែត​ដោយ បាន​រំលឹកថា កាល​ឆ្នាំ​២០០០ លោក​និង​ម្តាយ​កញ្ញា (​អ្នកស្រី​ថាច​) បាន​ព្រមព្រៀងគ្នា​ឱ្យ​លោក​រៀបការ​ក្លែងក្លាយ ដើម្បី​បាន​ចេញទៅ​រស់នៅ​អូស្ត្រាលី ព្រោះ​ឮថា ស្រុក​គេ​ស្រួល​រកលុយ និង​រស់នៅ ហេតុនេះហើយ​បានជា​លោក​ចេញទៅ​រស់នៅ​អូស្ត្រាលី រយៈពេល​២​ឆ្នាំ​៧​ខែ ហើយ​អំឡុង​ពេលនោះ​លោក​បាន​ផ្ញើ​លុយ​ឱ្យ​ប្រពន្ធ​កូន​ជា​បន្តបន្ទាប់​។​

​នៅ​ឆ្នាំ​២០០៣ លោក​បាន​វិល​មក​ស្រុក​ខ្មែរ​វិញ ហើយ​កូនៗ​ទៅ​ទទួល​លោក​នៅ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង​។ តែ​ពេលនោះ​ប្រពន្ធ​លោក​ទារ​លែងលះ​មែនទែន ហើយ​លោក​ក៏​ព្រម​ផ្តិតមេដៃ និង​ព្រម​ប្រគល់​កូន​ទាំង​២ ឱ្យ​ប្រពន្ធ​ទៅ​។​​ក្រោយមក​កូនស្រី​ទាំង​២ របស់លោក (​សុគន្ធ​កញ្ញា​, ស្រី​ណា​) ត្រូវ​ម្តាយ​គេ​ដាក់​មនោគមន៍​លែងឱ្យ​ពួកគេ​រាប់រក​លោក​រហូតមក ទើប​ធ្វើឱ្យ​លោក​តូចចិត្ត​ដែរ ដែល​ទំនាក់ទំនង​រវាង​ឪពុក​និង​កូន ត្រូវ​កាត់ផ្តាច់​។​លោក​ថា នៅ​ថ្ងៃ​រៀបការ​សុគន្ធ កញ្ញា នោះ លោក​បាន​តេ​ទៅ​កូនស្រី​សួរនាំ​រឿង​រៀបការ​ហ្នឹង ហើយ​កូនស្រី​ហៅ​លោក​ទៅ​ចូលរួម តែ​លោក​សួរ​វិញ​ថា តើ​ទៅ​ក្នុងនាម​ជា​អ្វី សុគន្ធ​កញ្ញា ថា​ទៅ​ក្នុងនាម​ជា​ឪពុក​។​

​លោក​ក៏បាន​លុបចោល​គម្រោង​ទៅ​ស្រុក​ចិន ជាមួយ​លោក​បណ្ឌិត​សុខ ទូច នៅ​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៩​នោះ ដើម្បី​ចូលរួម​មង្គលការ​កូនស្រី តែ​អ្វីដែល​លោក​ខកចិត្ត​នោះ លោក​មិន​ត្រូវបាន​កូនស្រី​ឱ្យធ្វើជា​ឪពុក​ក្នុង​ពិធីមង្គលការ​នោះទេ គឺ​គេ​មាន​អ្នក​ជំនួស​ទៅហើយ អ៊ីចឹង​ពេលនោះ លោក​ចង់​ប្តូរ​ចិត្ត​ទៅ​ចិន​វិញ តែមាន​បងប្អូន​ឃាត់​ថា ឱ្យនៅ​ជួយ​គ្នា​ដល់ត្រើយ​ទៅ​។​

​លោក​ថា សាច់ញាតិ​ខាង​លោក​របស់​សុគន្ធ​កញ្ញា មួយចំនួន មិនបាន​ទៅ​ចូលរួម​ទេ ព្រោះតែ​មិន​រាប់អាន​គ្នា ហើយ​សម្រាប់​លោក​ពិតជា​តូចចិត្ត​មែន ព្រោះ​អី​ថ្ងៃ​ការកូន​នោះ លោក​ទៅ​ដូចជា​ភ្ញៀវ ឬ​មិនដឹងថា​គេ​ចាត់ទុកជា​អ្វី​ទេ​។​​លោក​ឱក បូ​នី បន្តទៀតថា ក្រោយមក​លោក​អាន​សៀវភៅធម៌ និង​ស្តាប់ធម៌​ផង ហើយ​ត្រូវគេ​ចេះតែ​សួរ​រឿង​ថា កូនស្រី​មាន​ដែល​មកលេង ឬ​សួរសុខទុក្ខ​លោក​អត់​? លោក​ចេះតែមាន​អារម្មណ៍​តូចចិត្ត​ណាស់ ដែល​ពេលនេះ​កូនស្រី​មិនដែល​សូម្បី​ទូរស័ព្ទ​សួរសុខទុក្ខ​ឪពុក​សោះតែ​ម្តង គឺ​ស្ងាត់ឈឹង​។​

​អ្នកខ្លះ​ថា លោក​មានផ្ទះ​នៅ មាន​ឡាន​ជិះ ដោយសារតែ​កូនស្រី​ជួយ តែ​លោក​មិន​ចង់បាន​អ្វី​ពី​កូន​នោះទេ គឺ​លោក​មាន​ជីវភាព​សមរម្យ​ហើយ តែ​អ្វីដែល​លោក​ចង់បាន​បំផុត​ពី​កូនស្រី​សុគន្ធ​កញ្ញា នោះ គឺ​ចង់ឱ្យ​នាង​ស្គាល់​ឪពុក​ចេះ​សួរសុខទុក្ខ​ឪពុក ម៉េច​ហើយ​ខ្លះ​ផង​? នោះ​ជា​អ្វីដែល​លោក​ត្រូវ ការ​ហើយ លោក​នឹង​អស់ចិត្ត​ហើយ បើ​ឮ​ពាក្យ​ទាំងនោះ តែ​រហូតមក​ដល់ពេលនេះ​គ្មាន​ពាក្យ​ទាំង​នោះទេ​…​។​a father kanha5 a father kanha6 a father kanhaa1 a father kanhaa6