» ថៅកែបុរី ឡេង ណាវ៉ាត្រា ប្រកាសក្សយ័ធននិងលាចេញពីឧកញ៉ាទាំងពូជ! » ដកបញ្ឈរជើងមេគុកខេត្តប៉ៃលិន និងកូនចៅ៣នាក់ទៀត ក្រោយធ្លាយវីដេអូហិង្សាលើអ្នកទោស ក្នុងគុក » នារីជាងសាឡនម្នាក់ស្លា,ប់ទាំងអាក្រា, តកា,យ ជនសង្ស័យអាចជាសង្សារ! » រកឃើញហើយអ្នកបាញ់គ្រាប់កង់ទៅលើស្ត្រីកំពុងស្រោចផ្កានៅស្រុកកំពង់ត្រឡាច » រដ្ឋមន្ត្រីក្រសួងព័ត៌មានពន្យល់ពីកិច្ចព្រមពៀងឈប់បាញ់ថ្ងៃទី២៧ធ្នូថា មិនរុលទៅមុខ មិនបង្កើតស្ថានភាពថ្មីលើដី និងមិនបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី! » មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? » រាជរដ្ឋាភិបាលគ្រោងឧបត្ថម្ភធនសម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នទៅជាអគ្គិសនី! » បន្ទាប់ពីមានយុវតីម្នាក់បាត់បង់ជីវិតប្រជាពលរដ្ឋលើកគ្នាវាយកម្ទេច និងដុតទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ » ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន   » ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចុះផ្ទាល់ពិនិត្យការ បោសសម្អាត Online Scamsនៅកោះកុង » ប្រតិភូសមាគមឧកញ៉ាកម្ពុជាបំបែកភាពស្ងាត់ នឹង ទៅកាន់ប្រទេសចិន ដើម្បីទាក់ទាញការវិនិយោគអមដំណើរឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល » ឯកឧត្តមហ៊ុនម៉ានីប្រកាសជាផ្លូវការ «បណ្តាញអគ្គលេខាធិការ នៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ»ដែលស្ថិតក្រោមការទទួលខុសត្រូវរដ្ឋមន្ត្រីមុខងារ! » ព្រឹទ្ធសភា អនុមត័សេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ទោះមានការតវ៉ាពីគណបក្សក្រៅរដ្ឋាភិបាលក៏ដោយ » លោកស្រីSara Duterte បង់ប្រាក់ធានានៅក្រៅឃុំបន្ទាប់ពីតុលាការចេញដីការចាប់ខ្លួនពាក់ព័ន្ធគំរាមសម្លាប់ប្រធានាធិបតី » ក្រុមហ៊ុនបារាំងប្រមាណ ៤០០អាចនឹង មកចូលរួមវេទិកាធុរកិច្ចកម្ពុជា-បារាំង និងសិក្សាវិនិយោគលើវិស័យអាទិភាពនៅកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1652 នាក់

ម្សិលមិញ 10668 នាក់

សរុប 20283667 នាក់

សឹង្ហ​សំអុល​មន្ត្រី​ប៉េអឹម​និង​ជា​ឧកញ៉ា​ដែលមាន​អាទិភាព​ជាងគេ​ក្នុងការ​រកស៊ី​ឈើ​

 

​ក្រចេះ​៖ លោក សឹង្ហ សំអុល​ដែលជា​មន្ត្រី​ប៉េអឹម​និង​ជា​ឧកញ៉ា​ដែល​គេ​ស្គាល់​ថា​ជា​ឈ្មួញ​រកស៊ី​ឈើ​ដែលមាន​ឥទ្ធិពល​បំផុត​នៅ​ភូមិភាគ​ឥ​សាន្ត​ប្រទេស​សូម្បីតែ​តុលាការ​ខេត្តក្រចេះ​ក៏​មិន​ហ៊ាន​ធើ​ប្រដាប់​អី​ម្សៀ​អុល​ផងដែរ​។

 

ជាកស្តែង​មកដល់ពេលនេះ​ទោះ​មាន​បំរាម​ហាម​មិន​ឲ្យ​នាំចេញ​ឈើ​របស់​នាយករដ្ឋមន្ត្រី​តែ​ធើ​ប្រដាប់​ឧកញ៉ា​អុល​ដែលជា​ថៅកែ​ក្រុមហ៊ុន​ម៉ា​ស្ទ័​រ​ខេ​សាន់​ដែលមាន​ទីតាំងនៅ​ខេត្ត​មណ្ឌល​គី​រី​មិនបាន​ដដែល​។oknha sing1

បើតាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​កាលពី​យប់​ថ្ងៃទី​២៣​ឧ​ភា​ឡាន​ធុន​វេ​អង ម្សៀ​ឧកញ៉ា​អុល​បាន​សម្រុក​ដឹកឈើ​ចំនួន​១៦​រថយន្ត ចេញពី​ក្រុមហ៊ុន​ម៉ា​ស្ទ័​រ​ខេ​សាន់ ដូចជា​ក្បួន​រថយន្ត​ហែ​កឋិន​ធ្វើដំណើរ​លើ​ដងផ្លូវ សំដៅ​ក្នំ​ព្រេច ចេញ​តាម​ផ្ល​វ​ភូមិ​សំពោច ស្រុក​ស្នួល​ខេត្តក្រចេះ ។ ឈើ​ទាំងនេះ​មួយចំនួន ​ដឹក​យកទៅលក់​តាម​ដេប៉ូ​នានា​ក្នុងប្រទេស និង​មួយចំនួនទៀត​យកទៅលក់​នៅ​ព្រំដែន​ប្រទេស​វៀតណាម​។​

​ប្រភព​រាយការណ៍​មក​ថា ឧកញ៉ា​អុល បាន​រត់ការ​ស្នើសុំ​ច្បាប់​ដឹកជញ្ជូន​ឈើ​នេះ​២-៣​ថ្ងៃ​ហើយ ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី​។ ហើយ​ការដឹកជញ្ជូន​ឈើ​ទាំង​១៦​រថយន្ត​ចេញពី​ដី​ក្រុមហ៊ុន​ថ្ងៃនេះ គេ​សង្ស័យថា​មានច្បាប់​ពិតប្រាកដ​យ៉ាង​ច្រើនតែ​៧​រថយន្ត​តែប៉ុណ្ណោះ ព្រោះ​ឧក​ញ៉​អុល​ចេះ​លេង​ឆ្ពិន​ភ្នែក ដោះ​ស្លាក​លេខ​រថយន្ត ១​គ្រឿង ធ្វើជា​២​គ្រឿង ដោយ​ពាក់​ស្លាក​លេខ​តែមួយ ហើយ​រថយន្ត​ខ្លះ​ដោះ​ស្លាក​លេខ​ចេញ​អស់​តែម្តង ឯ​ច្បាប់​ដឹកជញ្ជូន​វិញ​គឺ​គេ​កូ​ពី​ដាក់​តាម​រថយន្ត​។​

កន្លងមក​ឧកញ៉ា​អុល ធ្លាប់​អួត​បង្ហាញ​រិ​ទ្ធិ​អំណាច​ខ្លួន​ថា ច្បាប់​ដឹកជញ្ជូន​ឈើ​មួយ​សន្លឹក គាត់​ត្រូវ​ដឹក​ពី​២​ទៅ​៣​រថយន្ត ទើប​រកស៊ី​បាន​ចំណេញ ព្រោះ​ទោះ​មានច្បាប់​ក៍​ត្រូវ​បង់លុយ​ឲ្យ​មន្ត្រី​គ្រប់​ជំនាញ ក្នុងនោះ​រាប់ទាំង​កម្លាំង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ថ្នាក់ជាតិ​ផងដែរ​?​។​​បើ​ក្រៅពី​មន្ត្រី​ជំនាញ​គឺ​ពិបាក​ចាប់កំហុស​ណាស់ ឯ​មន្ត្រី​ជំនាញ​វង្វេង​តែ​នឹង​អំពើពុករលួយ ធ្វើ​របាយការណ៍​កុហក​ថ្នាក់ដឹកនាំ ដើម្បី​ជួយ​លាក់បាំង​មេ​ឈ្មួញ​ទុច្ចរិត រក្សា​ឆ្នាំ​បាយ​ខ្លួន​មិន​ខ្វល់​ពី​វិនាសកម្ម​ព្រៃឈើ​និង​បំរាម​នាយករដ្ឋមន្ត្រី​ដែល​សាប​ដូច​ទឹកទន្លេរ​នោះឡើយ​៕a car sina a car sina1