» អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1499 នាក់

ម្សិលមិញ 10264 នាក់

សរុប 14140681 នាក់

ស្ត្រីម្នាក់លេបថ្នាំ​គ្លី​យក​ពី​និក​ស៊ី​អឹ​ល​ស៊ី​ពី​ល្ងាច​ព្រឹក​ឡើង​រឹង​ក្រ​ញ៉​ង់​!!!

 


​សៀមរាប​៖​លេបថ្នាំ​របស់​គ្លីនិក​ឯកជន​ឈ្មោះ​ស៊ី អិ​ល ស៊ី មាន​ទីតាំង ក្នុងភូមិ​ចំបក់​ហែរ ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប​ពី​ល្ងាច​ព្រឹក​ឡើង​រឹង​ឆ្កឺត​។​តែ​មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ថា​៖ អ្នកជំងឺ​មិនបាន​លេបថ្នាំ​ដែល​គ្លីនិក​ផ្តល់អោយ​នោះទេ​?​។​a clinic sr 

​ជនរងគ្រោះ ដែល​ស្លាប់​ព្រោះ​លេបថ្នាំ​មានឈ្មោះ​ហ៊ាន់ ធន់ ភេទ​ស្រី អាយុ​ជាង​៣០​ឆ្នាំ នៅ​ភូមិ​គោក​ដូង ឃុំ​ត្រី​ញ​រ័ ស្រុក​ពួក ខេត្តសៀមរាប​។​
​មន្ត្រី​សុខាភិបាល​ស្រុក​អង្គរជុំ បានអោយ​ព័ត៌មាន​ដឹងថា​៖ តាម​ការសាកសួរ​រប​ស់លោក ជនរងគ្រោះ ជា​អ្នកជំងឺ​ធ្លាប់​ទៅ​ព្យាបាល​នៅ​គ្លីនិក​ខាងលើ​។ កាល​ថ្ងៃទី​២០​ខែ ឧសភា បាន​ទៅ​សម្រាក​ព្យាបាល​៣​យប់​ហើយក៏​ចាកចេញ ដោយ​ទទួលយក​ថ្នាំ​ទៅ​លេប​។​

​លុះ​ថ្ងៃទី​២៣​ខែ ឧសភា​ឆ្នាំ​២០២១ បាន​ទៅ​ទទួល​ថ្នាំ​ពី​គ្លីនិក​ខាងលើ​យកទៅ​លេប​ទៀត ហើយ​វេលា​ទាបភ្លឺ​ចូល​ថ្ងៃទី​២៤​ខែ​ដដែល​ក៏បាន​ស្លាប់​។​
​ទាក់ទង​រឿង​ចុះ​ស្រាវជ្រាវ​លោក​ប្រធានការិយាល័យ​សុខាភិបាល​ស្រុក​ថា​៖ ការចុះ​ស្រាវជ្រាវ អំពី​ករណី​មនុស្ស​ស្លាប់ របស់​មន្ទីរ​សុខាភិបាល​ខេត្ត មិនមាន​ការសហការ​ពី​ខាង​លោក​. គណ​:​គ្រូពេទ្យ និង​គ្រូពេទ្យ​អម​តុលាការ​នោះឡើយ​។ ទោះជា​យ៉ាងណា ម្ចាស់​គ្លីនិក​ខាងលើ បាន​យកលុយ​១០​លាន​រៀល​អោយទៅ​សាច់ញាតិ​ជនរងគ្រោះ​ផងដែរ​។​ថៅកែ​គ្លីនិក​មិនបាន​ផ្តល់​បទសម្ភាសន៍​រឿងនេះ​ទេ​។​

​ស្ត្រី​ឈ្មោះ​ឡាំ ស្រី​លក្ខ ដែល​ត្រូវជា​ប្អូនថ្លៃ​ជន​រង គ្រោះ បាន​បញ្ជាក់ថា មុន​បងថ្លៃ​ស្លាប់ រូបគាត់​ជា​អ្នក​ឌុប​ទៅ​បើក​ថ្នាំ​ពី​គ្លីនិក ស៊ី អិ​ល ស៊ី នៅ​ថ្ងៃទី​២៣​ខែ ឧសភា​ឆ្នាំ​២០២១​នេះ​។ បន្ទាប់ពី​បើក​ថ្នាំ​ហើយ នៅ​ម៉ោងជាង​៧​យប់​ថ្ងៃ​ដដែល បង (​ជនរងគ្រោះ​) បាន​លេបថ្នាំ នៅ​ម៉ោង​១១​យប់​ក៏​ចូលដេក​រៀងខ្លួន លុះ​ម៉ោងជាង​៤​ភ្លឺ ស្រាប់តែ​បងថ្លៃ​ស្លាប់​តែម្តង តែ​មិនដឹងថា មូលហេតុ​អ្វី​នោះទេ​។​​ក្នុងករណីនេះ លោក ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ស្ងាត់​ក្នុង​រឿងនេះ​។​​តែ​លោកស្រី លី វណ្ណ​: ប្រធានការិយាល័យ​និយ័តកម្ម​និង​ឱសថ គ្រឿងសំអាង​នៃ​មន្ទី​សុខាភិបាល​ខេត្តសៀមរាប ប្រាប់ថា តាម​ការស្រាវជ្រាវ​រប​ស់លោក​ស្រី ជនរងគ្រោះ មិនបាន​លេបថ្នាំ​ដែល​គ្លីនិក​ផ្តល​ឲ្យ​ទេ​។​តែ​មិន​ប្រាប់ថា​មកពី​មូលហេតុ​អី​ឡើយ​។​(​ដកស្រង​ពី​កាសែត​តាមដាន​)a clinic sr1 a clinic sr2