» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7487 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697658 នាក់

មេដឹនាំចិនលូកមាត់ពាក់ព័ន្ធនឹងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាង កម្ពុជា-ថៃពេលជួបត្រាំត្រាំប្រកាសពីលទ្ធផលនៃជំនួប

 

ប្រទេសកូរ៉េ៖នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានពិភាក្សាអំពីជម្លោះកម្ពុជា-ថៃជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នៅកិច្ចសន្ទនាទល់មុខគ្នាដែលធ្វើឡើងនៅកូរ៉េខាងត្បូងនាថ្ងៃព្រហស្បតិ៍ ទី៣០ តុលានេះ ភាគីទាំងពីរបានលើកឡើងពីតួនាទីរបស់ប្រទេសចិនក្នុងការលើកកម្ពស់សន្តិភាពក្នុងតំបន់ដើម្បីដោះស្រាយជម្លោះព្រំដែននៃប្រទេសជាសមាជិកអាស៊ានទាំងពីរនេះ។a china us1 

 

ទីភ្នាក់ងារព័ត៌មាន Bloomberg បានដកស្រង់សម្តីរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឲ្យដឹងថា ចិនបានកោតសរសើរអាមេរិកដែលបានជំរុញឲ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់កាហ្សា និងការចុះហត្ថលេខា​លើសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពតាមព្រំដែនរវាងកម្ពុជា-ថៃនាឱកាសដែលលោក ដូណាល់ ត្រាំបានចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេស​ម៉ាឡេស៊ី។ ទោះជាយ៉ាង លោក ស៊ី ជីនពីងក៏មិនភ្លេចអះអាងថា ទីក្រុងប៉េកាំងក៏បានជួយកម្ពុជា និងថៃ តាមវិធីរបស់ចិនផ្ទាល់ក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែននេះដែរ។

ស កម្ពុជា និងថៃ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ីដោយមានការសម្របសម្រួលផ្ទាល់ និងធ្វើជាសាក្សីពីសំណាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីមដែលជាប្រធានអាស៊ានប្តូរវេន។ សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា និងថៃមួយនេះបានទទួលការចូលរួមអបអរសាទរពីប្រទេសជាច្រើន រួមមាន បារាំង អង់គ្លេស អូស្ត្រាលី ជប៉ុន និងកូរ៉េខាងត្បូងជាដើម។

តែអ្វីជាការកត់សម្គាល់ ចិនហាក់ដូចជាមានការយឺតយ៉ាវក្នុងការបញ្ចេញប្រតិកម្មលើសេចក្តីថ្លែងការណ៍រួមមួយនេះ។ការហ៊ានលើកឡើងដូចនេះដោយសារថា ទីក្រុងវ៉ាស៊ីនតោនបានព្រមានទុកជាមុនកាលពីថ្ងៃទី២៥ ខែតុលាថា តួនាទីរបស់ប្រទេសចិននៅមានកម្រិតនៅក្នុងកិច្ចចរចាស្តីពីបទឈប់បាញ់រវាងថៃ និងកម្ពុជា ហើយមិនត្រូវបានរំពឹងថា ចិនមានវត្តមាននៅពេលចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា និងថៃនោះដែរ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters៕

 

សម្រាប់ជំនួបលោកត្រានៅទីក្រុង Busan នៃប្រទេសកូរ៉េខាងត្បូង នេះ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ក៏បបានលើកឡើងឡើងផងដែរថា ស្របពេលដែលប្រទេសទាំងពីរ ជារឿយៗមិនចុះសម្រុងនឹងគ្នាក៏ដោយ ពួកគេគួរតែខិតខំព្យាយាម​កសាងទំនាក់ទំនងឱ្យក្លាយទៅជាដៃគូនិងមិត្ត ដើម្បីជាប្រយោជន៍ដល់ប្រទេសទាំងពីរ និងពិភពលោកទាំងមូល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ២០២៥។

លោកប្រធានាធិបតីចិន បាននិយាយថា «ចិននិងសហរដ្ឋអាមេរិក អាចប្រកៀកស្មាគ្នាមានការទទួលខុសត្រូវ ក្នុងនាមជាប្រទេសកំពូលមហាអំណាច ហើយធ្វើការជាមួយគ្នា ដើម្បីសម្រេចឱ្យបាននូវសមិទ្ធផលរឹងមាំអស្ចារ្យផ្សេងៗទៀត ដែលជាប្រយោជន៍សម្រាប់ប្រទេសយើងទាំងពីរ ក៏ដូចជាសម្រាប់ពិភពលោកទាំងមូល»។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះ គឺជាលើកដំបូងបំផុតរវាងមេដឹកនាំទាំងពីរ គិតចាប់តាំងពីលោក ត្រាំ ត្រឡប់មកកាន់អំណាចសាជាថ្មី កាលពីដើមឆ្នាំនេះ។ វាត្រូវបានគេរំពឹងថា នឹងផ្តោតជាចម្បងលើការដោះស្រាយបញ្ហាវិវាទពាណិជ្ជកម្ម រវាងកំពូលមហាអំណាចសេដ្ឋកិច្ចទាំងពីរ របស់ពិភពលោក។

 


លោកត្រាំពិពណ៌នាថា កិច្ចប្រជុំនេះពិតជា «អស្ចារ្យណាស់» ដោយបន្ថែមទៀតថា ភាគីទាំងពីរបានសម្រេចកិច្ចព្រមព្រៀងសំខាន់ៗជាច្រើន។ ក្នុងនោះ ចិនបានយល់ព្រមទិញសណ្ដែកសៀង និងផលិតផលកសិកម្មរបស់អាម៉េរិកជាច្រើនទៀតក្នុងពេលភ្លាមៗ ហើយក៏បានចុះកិច្ចព្រមព្រៀងរយៈពេល១ឆ្នាំអំពីធនធានរ៉ែកម្រ។ លោកត្រាំ បានបញ្ជាក់ថា ចិននឹងមិនដាក់កម្រិតលើការនាំចេញសារធាតុរ៉ែកម្រដែលមានតួនាទីសំខាន់សម្រាប់ឧស្សាហកម្មពិភពលោកនោះទេ ។

កិច្ចប្រជុំនេះមានសារៈសំខាន់ខ្លាំង ពីព្រោះអត្រាពន្ធដ៏ខ្ពស់របស់លោកត្រាំ និងការកំណត់សម្រាប់ការនាំចេញរបស់ចិន បានបង្កក្ដីព្រួយបារម្ភអំពីផលប៉ះពាល់សេដ្ឋកិច្ចពិភពលោក។ លោកត្រាំលើកឡើងថា ភាគីទាំងពីរយល់ថា ត្រូវជៀសវាងវិបត្តិដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ខ្លួន។

 ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកបានយល់ព្រមបន្ថយពន្ធគយលើចិន ពី៥៧ភាគរយ មកនៅត្រឹម៤៧ភាគរយ ហើយជាថ្នូរ ទីក្រុងប៉េកាំងយល់ព្រមបន្តទិញសណ្តែកសៀងអាមេរិក និងផលិតផលកសិកម្មដទៃទៀតឡើងវិញ និងក្នុងបរិមាណច្រើន ព្រមទាំងលុបចោលការរឹតត្បិតលើការនាំចេញរ៉ែកម្រដ៏សំខាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ២០២៥។

លោក ត្រាំ បានលើកឡើងបែបនេះ ប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ក្រោយបើកកិច្ចប្រជុំកំពូល​ជាមួយប្រធានាធិបតីចិន លោក ស៉ី ជីនពីង នៅឯទីក្រុង Busan នៃប្រទេសកូរ៉េខាងត្បូង។

ដោយចាត់ទុកកិច្ចប្រជុំខាងលើ ជាជំនួបជោគជ័យមួយ លោក ត្រាំ បាននិយាយថា ពន្ធ២០ភាគរយ ដែលត្រូវបានដាក់លើចិន ពាក់ព័ន្ធបញ្ហាគ្រឿងញៀន fentanyl នឹងត្រូវបន្ថយមក១០ភាគរយ មានន័យថា ការយកពន្ធគយជាមធ្យម៥៧ភាគរយលើទំនិញចិនភាគច្រើន នឹងត្រូវចុះមកនៅ៤៧ភាគរយវិញ។ លោក ត្រាំ បាននិយាយថា ចិននឹងបង្កើនកិច្ចប្រឹងប្រែងបង្រ្កាបលំហូរនៃថ្នាំញៀនដ៏ប្រល័យនេះ។

ចំណែក ពាក់ព័ន្ធនឹងបញ្ហារ៉ែកម្រ លោក ត្រាំ បាននិយាយថា ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងរយៈពេល១ឆ្នាំ ប៉ុន្តែអាចចរចាពន្យារបន្ថែមបានជារៀងរាល់ឆ្នាំ ដោយចិនយល់ព្រមផ្គត់ផ្គង់រ៉ែកម្រមកឱ្យអាមេរិក ដោយគ្មានការរារាំង។ នៅលើពិភពលោក ចិនជាប្រទេសធំដាច់គេ ខាងផ្គត់ផ្គង់រ៉ែកម្រ ដែលជាវត្ថុធាតុចាំបាច់សម្រាប់សម្ភារគ្រប់បែបយ៉ាង រាប់ចាប់ពីបរិក្ខារប្រើប្រាស់ទូទៅក្នុងផ្ទះ និងរថយន្ត រហូតដល់ថាមពល និងសព្វាវុធ។

គួរបញ្ជាក់ថា មិនតែប៉ុណ្ណោះ បើតាមការអះអាងរបស់លោកប្រធានាធិបតីអាមេរិក ចិនក៏បានយល់ព្រមទិញក្នុងចំនួនយ៉ាងច្រើន នូវសណ្តែកសៀងរបស់អាមេរិក ព្រមទាំងផលិតផលកសិកម្មដទៃទៀតផងដែរ ក្រោយកិច្ចពិភាក្សាជាមួយលោក ស៊ី ជីនពីង។ មិនទាន់មានការចេញសេចក្តីថ្លែងការណ៍ ឬការអត្ថាធិប្បាយណាមួយនៅឡើយទេ ពីខាងទីក្រុងប៉េកាំង ស្តីពីលទ្ធផលនៃជំនួបកំពូលរបស់លោក ស៊ីជាមួយលោក ត្រាំ៕a china us a peace acord