» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12270 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702441 នាក់

លោក ហ្សេ​លេន​ស្គី រិះគន់​ប្រតិកម្ម​ទន់ខ្សោយ​របស់​ស្ថានទូត​អាមេរិក ចំពោះ​ការវាយប្រហារ​មី​ស៉ី​ល​របស់​រុ​ស្ស៉ី


​ប្រទេស​អ៊ុយ​ក្រែ​ន​៖ កាលពី​ថ្ងៃ​សៅរ៍ ទី​៥ ខែមេសា ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បានបង្ហាញ​ការខកចិត្ត​ទៅនឹង ប្រតិកម្ម​របស់​ស្ថានទូត​អាមេរិក ចំពោះ​ការវាយប្រហារ​មី​ស៉ី​ល​មួយ​របស់​រុ​ស្ស៉ី ដែល​បានសម្លាប់​មនុស្ស​១៨​នាក់់ ក្នុងនោះ​រួមមាន​កុមារ​៩​នាក់ នៅឯ​ទីក្រុង Kryvyi Rih ដែលជា​ស្រុកកំណើត​របស់លោក ហ្សេ​លេន​ស្គី ផ្ទាល់​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​a balistic missil1 

​តាមរយៈ​បណ្តាញ​សង្គម X លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី​ថា ស្ថានទូត​មួយចំនួន​នៅ​ទីក្រុង​កៀវ បាន​ថ្កោលទោស​ការវាយប្រហារ​កា​ល​ពីថ្ងៃ​សុក្រ ហើយ​បានលើកឡើង​ឈ្មោះ​រុ​ស្ស៉ី​ចំៗ សម្រាប់​ការវាយប្រហារ​នោះ​។ តែ​សារ​របស់​ស្ថានទូត​អាមេរិក ជុំវិញ​ការវាយប្រហារ​ខាងលើ គឺ​មិនមាន​និយាយ​អំពី​រុ​ស្ស៉ី​ឡើយ​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​និយាយ​ដូច្នេះ​ថា «​គួរឱ្យ​សោកស្តាយ ការឆ្លើយតប​ពី​ស្ថានទូត​អាមេរិក គឺជា​រឿង​ខកចិត្ត​គួរឱ្យភ្ញាក់ផ្អើល​មួយ​។

អាមេរិក​ជា​ប្រទេស​រឹងមាំ មាន​ប្រជាជន​រឹងមាំ ប៉ុន្តែ​បែរជា​បញ្ចេញ​ប្រតិកម្ម​ទន់ខ្សោយ​បែបនេះ​។ ពួកគេ​មិន​ហ៊ាន​លើកឡើង​សូម្បីតែ​ពាក្យ «​រុ​ស្ស៉ី​» នៅពេល​យាយ​អំពី​ការវាយប្រហារ​មី​ស៉ី​ល ដែល​បានសម្លាប់​ក្មេងៗ​។ ការមិន​និយាយស្តី អំពី​ការពិត​ដែលថា រុ​ស្ស៉ី​ផ្តាច់ជីវិត​ក្មេងៗ​ដោយ​ប្រើ​មី​ស៉ី​ល​បា​លិ​ស្ទីគ គឺជា​រឿង​ខុស​និង​គ្រោះថ្នាក់​។ វា​នឹង​លើកទឹកចិត្ត​ឱ្យ​ទីក្រុង​មូ​ស្គូ​បន្ត​សង្គ្រាម ហើយ​មិន​អើពើ​ចំពោះ​កិច្ចប្រឹងប្រែង​ការទូត​។ ភាពទន់ខ្សោយ មិនដែល​អាច​បិទ​បញ្ចប់សង្គ្រាម​បាន​នោះឡើយ​»​។​

​ពាក់ព័ន្ធ​ទៅនឹង​ការវាយប្រហារ​មី​ស៉ី​ល​កាលពី​ថ្ងៃ​សុក្រ​របស់​រុ​ស្ស៉ី ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អ៊ុយ​ក្រែ​ន លោកស្រី Bridget Brink បាន​សរសេរ​សារ​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​តក់ស្លុត​ណាស់ ដែល​យប់​នេះ មី​ស៉ី​ល​បា​លិ​ស្ទីគ​មួយ​គ្រាប់ បាន​ធ្លាក់ចំ​ក្បែរ​កន្លែង​ក្មេង​លេង និង​ភោជនីយដ្ឋាន នៅ​ទីក្រុង Kryvyi Rih​។ មនុស្ស​ជាង​៥០​នាក់ បាន​រងរបួស និង​១៦​នាក់​ស្លាប់ ក្នុងនោះ​មាន​កុមារ​៦​នាក់​។ នេះហើយ​ជា​មូលហេតុ ដែល​សង្គ្រាម​ចាំបាច់​ត្រូវតែ​បញ្ចប់​»​។​


​តាម​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​សៅរ៍ ទី​៥ ខែមេសា ឆ្នាំ ២០២៥​ផ្សាយ​ថា​អភិបាល​តំបន់​ទីក្រុង Kryvyi Rih របស់​អ៊ុយ​ក្រែ​ន​បានឱ្យដឹងថា មី​ស៉ី​ល​មួយ​គ្រាប់​បាន​វាយប្រហារ​ទីតាំង​លំនៅឋាន សម្លាប់ មនុស្ស ១៨​នាក់ និង​បង្ក​ជា​អគ្គិភ័យ​។ រដ្ឋបាល​យោធា​ក្រុង​និយាយថា ក្រោយមក​យន្តហោះ​ដ្រូ​ន​រុ​ស្ស៉ី​បាន​វាយប្រហារ​ចំ​ផ្ទះ និង​សម្លាប់​មនុស្ស​ម្នាក់​។​​តែ​ខាង​ក្រសួងការពារជាតិ​រុ​ស្ស៉ី​វិញ បាន​លើកឡើងថា ការវាយប្រហារ​ដែល​កំ​ណ​ត់​គោលដៅ​ជាក់លាក់ ធ្វើឡើង​ទៅលើ​ការប្រមូលផ្តុំ​នៃ​មេបញ្ជាការ​អង្គភាព និង​គ្រូ​ប​បង្គោល​បរទេស នៅឯ​ភោជនីយដ្ឋាន​មួយកន្លែង​។ ជា​លទ្ធផល​នៃ​ការវាយប្រហារ​ធ្វើឱ្យ​ខ្មាំងសត្រូវ​បាត់បង់​កម្លាំង​រហូតដល់ ៨៥​នាក់​ព្រម​ទាំ​រថយន្ត ២០​គ្រឿង​។​

​យោធា​អ៊ុយ​ក្រែ​ន ចាត់ទុក​សេចក្តីថ្លែងការណ៍​របស់​រុ​ស្ស៉ី​ជា​ព័ត៌មាន​មិន​ពិត ។ តាម​សាក្សី​ម្នាក់​របស់ Reuters បុគ្គលិក​ជួយសង្គ្រោះ​បាន​ប្រឹងប្រែង​រំកិល​រថយន្ត​ដែល​ខូច ខណៈ​បង្អួច​អគារ​ខ្លះ​ត្រូវ​បែកខ្ទេច​ខ្ទី ស្រប​ពេលដែល​អ្នកស្រុក​កាន់​សម្ភារៈ​ផ្សេងៗ​នាំគ្នា​ជួសជុលផ្ទះ​របស់​ពួកគេ​។​​បើតាម​អាជ្ញាធរ​អ៊ុយ​ក្រែ​ន ក្នុងការ​វាយប្រហារ​នេះ រុស្ស៊ី​បាន​ប្រើប្រាស់​មី​ស៊ី​ល Iskander ដែល​អាច​បាញ់​បាន​ចំងាយ ៥០០​គីឡូម៉ែត្រ និង ដ្រូ​ន​បំពាក់​គ្រាប់​ផ្ទុះ​។ ប្រព័ន្ធ​ការពារ​ដែនអាកាស​អ៊ុយ​ក្រែ​ន បាន​បាញ់​កម្ទេច​ដ្រូ​ន​របស់​រុស្ស៊ី ចំនួន​ប្រមាណ​ជាង ៥០​គ្រឿង ពោលគឺ​អ៊ុយ​ក្រែ​ន​បាន​បាញ់​កម្ទេច​ដ្រូ​ន​រុស្ស៊ី​បានតែ​ជិត​ពាក់កណ្តាល​ប៉ុណ្ណោះ នៃ​ការ​ប្រហារ​ជាង ៩០​លើក​។ នេះ​បើតាម​បញ្ជាក់​របស់​ក្រសួងការពារជាតិ​អ៊ុយ​ក្រែ​ន​។​

​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡេ​ន​ស្គី បាន​ចោទថា រុស្ស៊ី​មិន​ចង់​ចរចា​ធ្វើ​ឈប់​បាញ់​ទេ ពីព្រោះ​រុស្ស៊ី​នៅ​បន្ត​វាយប្រហារ​នៅលើ​ទឹកដី​អ៊ុយ​ក្រែ​ន​។ ទង្វើ​របស់​រុស្ស៊ី ជា​អំពើ​ព្រៃផ្សៃ​យង់ខ្នង ពីព្រោះ​រុស្ស៊ី​បាន​វាយប្រហារ​មកលើ​ទីប្រជុំជន ជាពិសេស​សួន​កុមារ ដែល​បានសម្លាប់​ជីវិត​ប្រជាជន​ស្លូតត្រង់​អ៊ុយ​ក្រែ​ន​ជាច្រើន​នាក់​។ លោក ហ្សេ​ឡេ​ន​ស្គី បាន​បន្តទៀតថា ដើម្បី​អាចឈាន​បិទ​បញ្ចប់សង្គ្រាម លុះត្រា​មានតែ​ការដាក់​សម្ពាធ​របស់​អន្តរជាតិ​ម​មកលើ​រុស្ស៊ី និង កិច្ចការពារ​ការពារ​ដែនអាកាស ព្រមទាំង​ការពង្រឹង​កងទ័ព​អ៊ុយ​ក្រែ​ន​។​

​ទាក់​កា​ររ​ចារ​វិញ​កាលពី​ខែមីនា​, រុស្ស៊ី​បានបង្ហាញ​លក្ខខណ្ឌ​៣​ចំណុច​ទៅ​សហរដ្ឋអាមេរិក បើ​ពិតជា​ចង់​ឲ្យ​ខ្លួន​ឈប់​បាញ់​ជាមួយ​អ៊ុយ​ក្រែ​ន​ឈាន​ឆ្ពោះទៅរក​សន្តិភាព ហើយ​លក្ខខណ្ឌ​ទាំងនោះ​មានដូចជា ១. គ្មាន​សមាជិកភាព​ណា​តូ​សម្រាប់​អ៊ុយ​ក្រែ​ន​ឡើយ ២. ត្រូវតែមាន​កិច្ចព្រមព្រៀង​ដើម្បី​ធានាថា គ្មាន​ការដាក់​ទ័ព​បរទេស​លើដី​អ៊ុយ​ក្រែ​ន ៣. ត្រូវតែមាន​ការទទួល​ស្គាល់​ជា​អន្តរជាតិ​ចំពោះ​តំបន់​គ្រី​មៀ​និង​ទឹកដី​៤​ទៀត ដែល​រុស្ស៊ី​កាត់​យក​ពី​អ៊ុយ​ក្រែ​ន​។ ឥឡូវ​រុស្ស៊ី​បាន​ប្តូរ​គំនិត​ហើយ​ហើយ​ដាក់ចេញ​លក្ខខណ្ឌ​ថ្មី​វិញ ។​បើ​យោងតាម​មន្ត្រី​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​បានបញ្ជាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣​ខែមេសា​ថា លក្ខខណ្ឌ​ថ្មី​នេះ គឺ​រុស្ស៊ី​ទាមទារ​ឲ្យ​អាមេរិក ត្រូវ​យល់​ឲ្យ​ច្បាស់​អំពី​ឫសគល់​នៃ​សង្គ្រាម​នេះ​ជាមុនសិន សឹម​នឹង​រៀបរៀង​កិច្ចព្រមព្រៀង​សន្តិភាព​។​

​សារព័ត៌មាន JOE បាន​ដកស្រង់​សម្តី​អនុរដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Ryabkov ដែល​និយាយថា «​យើង​បាន​ពិនិត្យមើល​ដំណោះស្រាយ​ដែល​ស្នើឡើង​ដោយ​អាមេរិក​យ៉ាង​យកចិត្តទុកដាក់ បំផុត​ប៉ុន្តែ​បើ​ដូច​ទម្រង់​បច្ចុប្បន្ននេះ យើង​មិនអាច​ទទួលយកបាន​ទាំងស្រុង​ទេ​។ តាម​ដែល​យើង​អាច​មើលឃើញ អាមេរិក​ត្រូវ​ដោះស្រាយ​បញ្ហា​ទាក់ទង​នឹង​មូលហេតុ​នៃ​ជម្លោះ​នេះ​ជាមុនសិន​”​។​

​សូម​ជម្រាប​ជាថ្មី សំណើ​បទ​ឈប់​បាញ់​រយៈពេល​៣០​ថ្ងៃ​ជាមួយ​ពន្លឺ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព ត្រូវបាន​បង្ហាញ​អំឡុង​គណៈប្រតិភូ​អាមេរិក​និង​អ៊ុយ​ក្រែ​ន ជួបពិភាក្សា​គ្នា​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត កាលពី​ថ្ងៃ​អង្គារ​ទី​១១​ខែមីនា​។​
​ពាក់ព័ន្ធ​បទ​ឈប់​បាញ់​នេះ រុស្ស៊ី​-​អ៊ុយ​ក្រែ​ន​បាន​ប្តេជ្ញាចិត្ត ផ្អាក​ការវាយប្រហារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​របស់​គ្នា​ទៅវិញទៅមក​។​​លុះ​មកដល់​ចុងខែ​មីនា ភាគី​ទាំង​ពីរបាន​ឯកភាព​ឈប់​បាញ់​នៅ​សមុទ្រ​ខ្មៅ​ថែមទៀត ក្នុង​គោលបំណង​ធានា​សុវត្ថិភាព​នៃ​ការធ្វើ​នាវាចរណ៍​និង​ទប់ស្កាត់ ការយក​កប៉ាល់​ពាណិជ្ជកម្ម​ទៅ​បម្រើការ​ឲ្យ​យោធា​។​តែ​ការឯកភាព​នេះ​មានតែ​សម្តី​តែប៉ុណ្ណោះ​សកម្មភាព​ជាកស្តែង​គឺ​នៅតែមាន​ការវាយប្រហារ​គ្នា​ដដែល​។​

​គួរ​បញ្ជាក់ថា ក្រោម​ការដឹកនាំ​របស់​លោក ដូ​ណា​ល់ ត្រាំ សហរដ្ឋអាមេរិក បាននិងកំពុង​ងាក​ទៅ​ស្តារ​ទំនាក់ទំនង​ជាមួយ​រុ​ស្ស៉ី ដែលជា​ការផ្លាស់ប្តូរ​ពី​ជំនាន់ អតីត​ប្រធានាធិបតី​អាមេរិក លោក ចូ បៃ​ដិ​ន​។ ចាប់តាំងពី​ផ្ទុះ​ជម្លោះ​ពាក្យសម្តី​ជាមួយ​លោក ត្រាំ នៅ​សេត​វិមាន​មក លោក ហ្សេ​លេន​ស្គី បាន​ប្រុងប្រយ័ត្ន ក្នុងការ​រិះគន់​សហរ​ដ្ឋ​អាមេរិក ខណៈ​ទីក្រុង​វ៉ា​ស៉ី​ន​តោន​ព្យាយាម​ជួយ​ស្វែងរក ទីបញ្ចប់​សម្រាប់​សង្គ្រាម​រយៈពេល​ជាង​៣​ឆ្នាំ​មកនេះ ជាមួយ​រុ​ស្ស៉ី​៕a balistic missil3 a balistic missill 

 

 

​