» រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6889 នាក់

ម្សិលមិញ 9682 នាក់

សរុប 20666799 នាក់

សប្បាយ​ក្លាយជា​ទុក្ខ​ស្លាប់​ជាង​១០០​នាក់​ព្រោះ​ជាន់គ្នា​នៅ​កូរ៉េ​ក្នុង​ថ្ងៃបុណ្យ​ខ្មោច​អឺរ៉ុប​ប្រធានាធិបតី​ប្រកាស​កាន់ទុក្ខ​នាយករដ្ឋមន្ត្រី​ចេញ​លុយ​ធ្វើបុណ្យ​

​កូរ៉េខាងត្បូង​៖​ក្រុមមន្ត្រី​សង្គ្រោះបន្ទាន់់​របស់​ប្រទេស​កូរ៉េខាងត្បូង​បាន​ថ្លែងប្រាប់​ដល់ទី​ភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រថា គេ​បាន​រកឃើញ​សាកសព​មនុស្ស​បន្តទៀត ដែល​គិត​រហូតមកដល់​ម៉ោង​នេះ តួលេខ​អ្នកស្លាប់​បាន​កើន​ឡើងដល់ ១៥៣​នាក់​ហើយ នៅក្នុង​ហេតុការណ៍​ផ្អើល​រត់​ជាន់គ្នា​នៅក្នុង​ឱកាស​នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​សាសនា​(Halloween)​មួយ​ក្នុង​រដ្ឋធានី​សេ​អ៊ូ​ល​ដែល​ភាគច្រើន​ជា​យុវជន​។​a die korea3 

មនុស្ស​១០៣​នាក់​បាន​រងរបួស​ក្នុង​ឧបទ្ទវហេតុ​នោះ​។​ជនបរទេស​២២​នាក់​បាន​ស្លាប់ ក្នុងនោះ​មាន​ជនជាតិ​ចិន​៤​នាក់ ជនជាតិ​អ៊ីរ៉ង់​៤​នាក់​ជនជាតិ​រុស្ស៊ី​៣​នាក់ និង​ពលរដ្ឋ​មកពី​សហរដ្ឋអាមេរិក បារាំង អូស្ត្រាលី វៀតណាម អ៊ូ​ស​បេ​គី​ស្ថាន ន័​រវេ​ស កា​ហ្សា​ក់​ស្ថាន ស្រីលង្កា និង​ប្រទេស​ថៃឡង់ និង​អូទ្រីស​។​អ្នកស្លាប់​ភាគច្រើន​ជា​ស្ត្រី ហើយ​យ៉ាងហោចណាស់​៩៧​នាក់​ក្នុងចំណោម​ពួកគេ​។ អ្នកជំនាញ​និយាយថា​ស្ត្រី​រង​ផលប៉ះពាល់​ច្រើន​ព្រោះ​រាងកាយ​តូច​ជាង​បុរស​។ សំលៀកបំពាក់ Halloween ដ៏​សំពីងសំពោង ដាក់​សម្ពាធ​កាន់តែខ្លាំង​លើ​ពួកគេ​។​នេះ​ជា​ព្រឹត្តិការណ៍​បុណ្យ​ខ្មោច​អឺរ៉ុប​( Halloween )​ដំបូង​គេ​នៅ​ទីក្រុង​សេ​អ៊ូ​ល ដែល​អាជ្ញាធរ​បើ​ឲ្យ​មានការ​ជួបជុំ​បន្ទាប់ពី​ត្រូវបាន​លុប​ចោលការ​រឹតបន្តឹង​ដោយសារ​Covid-19 ។

មនុស្ស​ប្រមាណ​១០​ម៉ឺន​នាក់​បាន​សម្រុក​ទៅ​ផ្លូវ Itaewon នៅ​ល្ងាច​ថ្ងៃទី​២៩ ខែតុលា​។ ប្រធានាធិបតី​កូរ៉េខាងត្បូង Yoon Suk-yeol បានប្រកាស​កាន់ទុក្ខ​ជាតិ​ចាប់ពី​ថ្ងៃទី ៣០​ខែតុលា​ដល់​ថ្ងៃទី​០៥ ខែវិច្ឆិកា​។ លោក​បាន​ហៅ​ការរត់​ជាន់គ្នា​នេះ​ថា​ជា​គ្រោះមហន្តរាយ​ដែល​មិនគួរ​កើតឡើង​ជាពិសេស​នៅ​កណ្តាល​ទីក្រុង​សេ​អ៊ូ​ល​។​ការរត់​ជាន់គ្នា​នេះ​គឺជា​សោកនាដកម្ម​ដ៏​អាក្រក់​បំផុត​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​ចាប់តាំងពី​ការ​លិច​សាឡាង Sewol នៅក្នុង​ឆ្នាំ ២០១៤​ដែល​បានសម្លាប់​មនុស្ស​ចំនួន​៣០៤ នាក់ ដែល​ភាគច្រើន​ជា​សិស្ស​វិទ្យាល័យ​។​យោងតាម​Yonhap​មាន​ហ្វូងមនុស្ស​ដ៏​ច្រើន​កុះករ​បាននាំគ្នា​ចូលរួម​អបអរ​ឱកាស​ពិធី បុណ្យ​ខ្មោច ឬ​ហៅថា (Halloween) បែបផែន​សាសនា នៅ​កណ្តាល​ទីក្រុង​សេ​អ៊ូ​នៃ​សង្កាត់ Itaewon ជា​តំបន់​មជ្ឈមណ្ឌល​កម្សាន្ត​ដ៏​ពេញនិយម​សម្រាប់​ពលរដ្ឋ​នៅក្នុង​តំបន់ ក៏ដូចជា​ក្រុម​ភ្ញៀវទេសចរ​បរទេស​។​

​គេ​នៅ​មិនទាន់​ដឹង​អំពី​មូលហេតុ​ច្បាស់លាស់​ដែល​នាំ​ឲ្យ​មានការ​ផ្អើល​រត់​ជាន់គ្នា​កើតឡើង​នៅឡើយ​ទេ ប៉ុន្តែ​បើតាម​ប្រភពពី​ក្រុម​អ្នករស់នៅ​ក្នុង​តំបន់​បានបញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា មាន​មនុស្ស​ជាច្រើន​ចាប់ផ្តើម​មាន​អាកា​រៈថ​ប់ៗ​ផ្លូវដង្ហើម​នៅពេលដែល​កំពុង​ធើ្វ​ដំណើរ​តាម​ដងផ្លូវ​ដែលមាន​ហ្វូងមនុស្ស​ដ៏​ច្រើន​កកកុញ​។​នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង លោក ហាន ឌុ​ក​ស៊ូ (Han Duck-soo) នៅ​ថ្ងៃអាទិត្យ បាន​និយាយថា ខាង​រដ្ឋាភិបាល​នឹង​ផ្តល់​ការគាំទ្រ ក៏ដូចជា​ថវិកា​ឧបត្ថម្ភ សម្រាប់​គ្រួសារ​ជនរងគ្រោះ ដែល​បាន​បាត់បង់​ជីវិត និង​រងរបួស ក្នុង​ហេតុការណ៍​មនុស្ស​ច្រើន​កកកុញ​ខ្លាំង​រហូត​ជាន់គ្នា កំលុង​ពិធីបុណ្យ Halloween នៅឯ​ទីក្រុង​សេ​អ៊ូ​ល កាលពី​យប់​ថ្ងៃ​សៅរ៍​កន្លងទៅ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃអាទិត្យ ទី​៣០ ខែតុលា ឆ្នាំ​២០២២​។​

​លោក ហាន បាន​និយាយ​ដូច្នេះ​ថា «​រដ្ឋាភិបាល​កូរ៉េខាងត្បូង​នឹងដាក់​ដំណើរការ ក្រុមការងារ​មួយ​សម្រាប់​គាំទ្រ ដល់​ការរៀបចំ​បុណ្យសព សម្រាប់​អ្នកស្លាប់ ហើយនឹង​ឆ្លើយតប​យ៉ាង​ពេញលេញ ចំពោះ​ការព្យាបាល​អ្នក​ដែល​រងរបួស ខណៈ​ការងារ​នេះ​នឹង​ប្រព្រឹត្តទៅ អម​ជាមួយ​ក្រសួងសុខាភិបាល​និង​សុខុមាលភាព​។ មិនតែប៉ុណ្ណោះ ក៏​នឹងមាន​ការផ្តល់​ការព្យាបាល​ផ្លូវចិត្ត សម្រាប់​គ្រួសារ​សព និង​អ្នកទទួល​រងរបួស ផងដែរ​»​។​​អាជ្ញាធរ កូរ៉េខាងត្បូង​បាន បន្ដ​ឲ្យ​ដឹងថា ខ្លួន​កំពុង បើក​ការស៊ើបអង្កេត​ដើម្បី​ស្វែងរក​មូលហេតុ ពិតប្រាកដ ដែល​បណ្តាល​ឲ្យ​មាន​ឧបទ្ទវហេតុ ដ៏​អាក្រក់​នេះ​កើតឡើង​ដែល​បើតាម​ប្រភព​ផ្សេងៗ​និយាយថា​ក្នុង​កម្មវិធី​ម​នេះ​មាន​ប៉ូលិស​ប្រមាណ​តែ​២០០​នាក់​ប៉ុណ្ណោះ​ដាក់ពង្រាយ​នៅ​ទីនោះ​៕a die korea a die korea1 a die korea2 


​