» លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ » នគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វាតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ ដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារ » ប្តីអ្នកស្រីតំណាងរាស្ត្រគណបក្សភុំចៃថៃរងការចោទពីបទពាក់ពន្ធ័ល្បែងឆបោកតាមអនឡាញ » ក្រសួងការងារសម្របសម្រួលករណីបិទសហគ្រាស គ្រីអេត ប្រ៊ីដ បញ្ចប់ដោយធានាការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករ » ប្រទេសតួគីនិងស៊ីរ៊ីប្រកាសពីផែនការជួយអារ៉ាប៊ីសាអ៊ូឌីតក្នុងពេលដែលរដ្ឋាភិបាលយ៉េម៉ែនប្រកាសពីការសម្លាប់ពួកហ៊ូធី » ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5811 នាក់

ម្សិលមិញ 7923 នាក់

សរុប 20619051 នាក់

តុលាការ​ប្រឆាំង​ពុករលួយ​ប្រទេស​ហ្វិ​លី​ពី​ន​បញ្ជា​ឲ្យ​ចាប់ខ្លួន​អតីត​ស្ត្រី​ទីមួយ​ហ្វីលីពីន​

 

​ហ្វិ​លី​ពី​ន​៖ នៅ​ថ្ងៃ​សុក្រ​ទី​៩​វិច្ឆិកា តុលាការ​ប្រឆាំងនឹង​អំពើពុករលួយ របស់​ប្រទេស​ហ្វីលីពីន បាន​បង្គាប់​ឲ្យ​ធ្វើ​ការចាប់​ឃាត់ខ្លួន​អតីត​ស្ត្រី​ទី​១​ប្រទេស​គឺ លោកស្រី​អ៊ី​ម៉ែ​ល​ដា​ម៉ា​កូ​ស​( Imelda Marcos) ក្រោយពី​បាន​រកឃើញ​កំហុស ចំនួន​៧​ករណី នៃ​បទល្មើស​ប្រព្រឹត្ត​អំពើពុករលួយ នៅក្នុង​អំឡុងពេល​២​ទសវត្សរ៍​កន្លងមកនេះ ពេលដែល​ស្វាមី​របស់លោក​ស្រី​លោក​ហ្វែ​ឌី​ណង់​ម៉ា​កូ​ស​( Ferdinand Marcos កាន់​មុខតំណែង ជា​ប្រធានាធិបតី ។​a makos 

តុលាការ​បាន​បង្គាប់​ឲ្យ​លោកស្រី​ម៉ា​កូ​ស​( Marcos) ជាប់ពន្ធនាគារ​ពី​៦​ដល់​១១​ឆ្នាំ សម្រាប់​បទល្មើស​នីមួយៗ​ចំនួន​៧​ករណី ដែល​រាប់​ថា ជា​បទ​ប្រព្រឹត្ត​អំពើពុករលួយ ។​នេះ​បើតាម​ការផ្សាយ​របស់​ទូ​រទស្ស​ន៍​សិង្ហ​បុរី Channel News Asia​។​

​លោកស្រី​ម៉ា​កូ​ស​( Marcos)​សព្វថ្ងៃ​មាន វ័យ​៨៩​ឆ្នាំ​ជា​សមាជិកសភា​ផង​នោះ​មាន​ហាង​លក់​ស្បែកជើង គ្រឿង​អ​ល័​ង្កា និង​សិល្បៈ​ល្បីៗ​ដ៏​ធំ​មួយ ត្រូវ​ប្រឈមមុខ​នឹង​បទចោទប្រកាន់​ជាច្រើន ពាក់ព័ន្ធ​នឹង​អំពើពុករលួយ ដែល​បាន​ប្រព្រឹត្ត​នៅ​គ្រា ដែល​ក្រុមគ្រួសារ​របស់គាត់​ជា​មេដឹកនាំ​កំពូល ដែលមាន​អំណាច​យោធា នៅ​ពី​ក្រោយខ្នង​នៅក្នុង​អំឡុង​ឆ្នាំ​១៨៦៥​ដល់​ឆ្នាំ​១៩៨៦ ។​ក្នុងចំណោម ទោស​ទាំងឡាយ មាន​បទល្មើស​៧​ករណី​ពាក់ព័ន្ធ​នឹង​ការបញ្ជូន​ប្រាក់​សរុប ជាង ២០០​លាន​ដុល្លារ ចូលទៅ​កាន់​មូលនិធិ នៅក្នុង​ប្រទេស​ស៊ី្វ​ស ពេលដែល​លោកស្រី​កាន់តំណែង​ជា​អភិបាលក្រុង​ម៉ានីល (​ឆ្នាំ​១៩៧៥-១៩៨៦) ។

លោកស្រី​រង​ការចោទប្រកាន់​ពីបទ​បើក​គណនី​ឈ្មោះ​ផ្សេង នៅក្នុង​ប្រទេស​ស៊ី្វ​ស ដើម្បី​បញ្ជូន​ប្រាក់​ចូលទៅ​កាន់​ទីនោះ ។ គ្រួរ​សារ​របស់​លោកស្រី រង​ការចោទប្រកាន់​ពីបទ លាក់​ទ្រព្យសម្បត្តិ ដែលមាន​ទឹកប្រាក់​ជាង ៦៥៨​លាន​ដុល្លារ នៅតាម​បណ្តា​ធនាគារ ក្នុងប្រទេស​ស៊ី្វ​ស ។​

​ច្បាប់​ចាប់ខ្លួន​លោកស្រី​អ៊ី​ម៉ែ​ល​ដា​( Imelda )​អាច​នឹងមិន​ត្រូវបាន​អនុវត្ត​ភ្លាម ដោយសារតែ​លោកស្រី​អាច​នឹង​តវ៉ា លើ​សេចក្តីសម្រេច​របស់​តុលាការ ប្រឆាំង​ពុករលួយ Sadiganbayan ។ លោកស្រី​អាច​ស្នើសុំ​នៅក្រៅ​ឃុំ ។ តាមច្បាប់ លោកស្រី​មាន​រយៈពេល ១៥​ថ្ងៃ ដើម្បី​ប្តឹងតវ៉ា​នឹង​សេចក្តីសម្រេច​របស់​តុលាការ ហើយ​តុលាការ​មាន​រយៈពេល ៣០​ថ្ងៃ ដើម្បី​ចេញ​សេចក្តីសម្រេច​ចុងក្រោយ​។​

​លោក Ferdinand Marcos ស្វាមី​របស់លោក​ស្រី Imelda កាន់តំណែង​ប្រធានាធិបតី​ហ្វីលីពីន ចាប់ពី​ឆ្នាំ ១៩៦៥-១៩៨៦ ហើយ​ធ្លាប់ ប្រើប្រាស់ ច្បាប់ អាជ្ញាសឹក ដើម្បី​កាន់អំណាច​ផ្តាច់ការ ។ គ្រួរ​សារ និង​សម្ព័ន្ធមិត្ត​របស់លោក ក្លាយជា​អ្នកមាន​ដោយសារតែ​អំពើពុករលួយ ។ លោក និង​គ្រួសារ​រង​ការចោទប្រកាន់ ធ្វើ​ឲ្យ​បាត់បង់​ប្រាក់​ជាង ១០​ពាន់​លាន​ដុល្លារ ។

លោក​ម៉ា​កូ​ស និង​គ្រួរ​សារ បាន​ភៀសខ្លួន​ទៅ​នៅ​អាមេរិក ក្រោយពេល​រដ្ឋាភិបាលរ​បស់​លោក​ត្រូវ ផ្តួលរំលំ​នៅ​ឆ្នាំ ១៩៨៦ ក្រោយ​២០​ឆ្នាំ​កាន់អំណាច ហើយ​បាន​ស្លាប់​នៅ​ឆ្នាំ ១៩៨៩ ពេល​កំពុង​ភៀសខ្លួន​រស់នៅ​កោះ​ហា​វៃ​អាមេរិក​។ ប្រាក់​រាប់រយ​លាន​ដុល្លារ របស់លោក​ម៉ា​កូ​ស​នៅក្នុង​ធនាគារ ប្រទេស​ស៊ី្វ​សត្រូវ​បាន​បង្កក ហើយ​ប្រគល់​មក​ឲ្យ​រដ្ឋាភិបាល​ថ្មី​វិញ ។ ក្រៅពីនេះ ក៏បាន​ដកហូត «​វិមាន​» ៣​កន្លែង​ផ្សេងគ្នា និង​គ្រឿង​សង្ហា​រឹម​មានតម្លៃ​ជាច្រើន ។​a makos 


​