» គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?! » អនុប្រធានាធិបតីអាម៉េរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់បានបញ្ចប់ទៅវិញ ដោយគ្មានកិច្ចព្រមព្រៀងក្នុងពេលចារកម្មអាមេរិករកឃើញថាចិនកំពុងបញ្ជូនអាវុធឲ្យអ៊ីរ៉ង » នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ » ស្រីស្អាតតែចិត្តបិសាចបោកតុងទីនជិត១លានដុល្លារ ប៉ងរត់គេចក្រៅប្រទេស! » មនុស្សចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី បន្លំជាភ្នាក់ងារធនាគារអេស៊ីលីដាដើម្បីលួចយកលុយ » ជនជាតិនាំគ្នាជីកដីរុករករ៉ែអកុសល្យបាក់ដីសង្គត់ស្លាប់២នាក់ » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតចិនបើកការដ្ឋានព្រែកជីកហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ » ត្រាំ ប្រកាសថា កម្លាំងទ័ពអាមេរិក នៅតែព័ទ្ធជុំវិញអ៊ីរ៉ង់ រហូតដល់កិច្ចព្រមព្រៀងពិតប្រាកដ ត្រូវបានអនុវត្ត » កម្ពុជាទូលពិតបារាំងរឿងថៃឈ្លានពានតែមិនបានសុំបារាំងឲ្យជួយដូចឆ្នាំ១៩៤៦ទេ! » តើប្រពន្ធវិមជ្ឈការស្មៀនមានសិទ្ធបដិសេធហត្ថលេខាមេឃុំចៅសង្កាត់? » សមត្ថកិច្ចនគរបាលប្រឆាំ​ងគ្រឿងញៀនខេត្ដកំពង់ស្ពឺ​បង្រ្កាបនៅឱរ៉ាល់បានមុខសញ្ញា​២​នាក់​ថ្នាំញៀនប្រភេទចម្រុះជាង​១០គីឡូក្រាម.,,

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5100 នាក់

ម្សិលមិញ 7641 នាក់

សរុប 18983791 នាក់

អតីត​មេបក្ស​ឈ្នះឆ្នោត ថៃ ត្រៀមខ្លួន​ធ្វើជា​នាយករដ្ឋមន្ត្រី តែលោក សេដ្ឋាថាលោកនឹងដោះស្រាយបបញ្ហា​

ធៃ៖អតីត​មេដឹកនាំ​បក្ស​ឈ្នះឆ្នោត​ថៃ​តែគ្មានវាសនាបានឡើងធ្វនាយករដ្ឋមន្ត្រីលោក ភី​ថា លីម​ចា​រឿន​រ៉ាត់ បាន​និយាយថា លោក​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី ប្រសិនបើ​ច្បាប់​អនុញ្ញាត ជាពិសេស​នៅពេលដែល​លោក សេដ្ឋា ថា​វី​ស៊ីន ត្រូវ​ដកចេញ​ពី​តំណែង ក្រោយ​សាលក្រម​សម្រេច​របស់​តុលាការ​ពាក់ព័ន្ធ​ការតែងតាំង​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​របស់លោក ។​a setha prime1 


​ថ្លែង​ចេញពី​ព្រឹត្តិការណ៍ Bangkok Pride Parade កាលពី​ថ្ងៃទី​២ ខែមិថុនា លោក ភី​ថា ដែលជា​សមាជិកសភា និង​ជា​ប្រធាន​ទីប្រឹក្សា​របស់​មេដឹកនាំ​គណបក្ស​ចលនា​ឆ្ពោះទៅមុខ​បានលើកឡើង​ថា “​ផែនការ​របស់​យើង​គឺ​ធ្វើការ​ឲ្យ​អស់ពី​សមត្ថភាព ប្រសិនបើ​មាន​បញ្ហា​ផ្នែក​នយោបាយ ហើយ​គណបក្ស​របស់​យើង​ក៏មាន​គោលការណ៍ និង​វិធី​ដោះស្រាយ​ផងដែរ ប្រសិនបើ​សភា​ត្រូវបាន​រំលាយ​” ។​
​លោក ភី​ថា បាន​បន្ថែមថា ប្រសិនបើ​ច្បាប់​អនុញ្ញាត​មែន​នោះ លោក Chaitawat Tulaton ដែលជា​មេដឹកនាំ​គណបក្ស​ចលនា​ឆ្ពោះទៅមុខ ត្រូវតែ​តែងតាំង​រូបលោក​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី ហើយ​បុរស​វ័យ ៤៤ ឆ្នាំ​រូបនេះ​ក៏បាន​ថ្លែងអំណរគុណ​ទៅដល់​សាធារណជន​សម្រាប់​ការបន្ត​គាំទ្រ​ដល់​គណបក្ស ជាពិសេស​ការបោះឆ្នោត​ស្ទង់​មតិ​កាលពីពេល​ថ្មីៗ​នេះ​ដែល​នៅតែមាន​ការពេញចិត្ត​លើ​រូបលោក ។​

​យោងតាម​ការបោះឆ្នោត​ស្ទង់​មតិ​ទូទាំងប្រទេស និង​ចេញផ្សាយ​ដោយសារ​ព័ត៌មាន The Nation បាន​រកឃើញថា ប្រជាជន​ថៃ​ភាគច្រើន​នៅតែ​ពេញចិត្ត​ពេញ​ថ្លើម​លើ​គណបក្ស​ចលនា​ឆ្ពោះទៅមុខ ហើយ ៤៦ ភាគរយ​ចង់​ឲ្យ​លោក ភី​ថា ដឹកនាំ​រដ្ឋាភិបាល និង​ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី ប្រសិនបើ​លោក សេដ្ឋា ដែល​កំពុង​កាន់តំណែង​បច្ចុប្បន្ន ត្រូវបាន​ដកចេញ​ពី​តំណែង​ពិតប្រាកដ​មែន ។​
​តុលាការ​ធម្មនុញ្ញ​រប​ស់​ប្រទេស​ថៃ​កាលពី​សប្ដាហ៍​មុន​បាន​ទទួលយក​បណ្តឹងរ​បស់​សមាជិក​ព្រឹទ្ធសភា​ចំនួន ៤០ រូប​ដែល​ទាមទារ​ឲ្យ​ដក​លោក សេដ្ឋា ចេញពី​តំណែង​ជា​នាយករដ្ឋមន្ត្រី ដោយសារតែ​អតីត​មហាសេដ្ឋី​អ​ច​នល​ទ្រព្យ​វ័យ ៦២ ឆ្នាំ​រូបនេះ​បំពាន​រដ្ឋធម្មនុញ្ញ ក្រោយ​រឿង​តែងតាំង​លោក Pichit Chuenban ធ្វើជា​រដ្ឋមន្ត្រី​ទីស្តីការ​នាយករដ្ឋមន្ត្រី ព្រោះ​អតីត​មេធាវី​រូបនេះ​ខ្វះ​សុចរិត​ភាព និង​បទដ្ឋាន​សីលធម៌​ដែល​តម្រូវ​ដោយ​រដ្ឋធម្មនុញ្ញ ជាពិសេស​លោក​ជាប់​ពាក់ព័ន្ធ​ទោស​ព្រហ្មទណ្ឌ ។​

ទាកទងបញ្ហានេះនាយករដ្ឋមន្ត្រី​ថៃ​លោក សេដ្ឋា ថា​វី​ស៊ីន បាន​ចេញមុខ​ស្រាយ​បំភ្លឺ​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ដែល​សមាជិក​ព្រឹទ្ធសភា​ចំនួន ៤០ រូប​ដាក់​ញត្តិ​ទៅ​តុលាការ​ធម្មនុញ្ញ​ស្នើ​ឲ្យ​ដក​លោក​ចេញពី​តំណែង ដោយសារតែ​បញ្ហា​អាស្រូវ​តែងតាំង​មន្ត្រី​ដែល​ជាប់ទោស​ព្រហ្មទណ្ឌ​ចូលក្នុង​ជួរ​រដ្ឋាភិបាល​របស់លោក ។​ក្នុង​កិច្ចសម្ភាសន៍​ផ្ដាច់មុខ​ជាមួយ​ទូរទស្សន៍ Nation TV កាលពីពេល​ថ្មីៗ​នេះ​, លោក សេដ្ឋា បាន​ប្រាប់ថា លោក​មិនបាន​ប្រព្រឹត្ត​ទោស​ខុស​អ្វី​នោះទេ​ក្នុងការ​តែងតាំង​លោក Pichit Chuenban ធ្វើជា​រដ្ឋមន្ត្រី​នៅ​ទីស្តីការ​នាយករដ្ឋមន្ត្រី ហើយ​លោក​ក៏​រំពឹង​នឹង​ពន្យល់​ឲ្យ​អស់​សេចក្ដី​លើ​សំណុំ​រឿងនេះ​ទៅកាន់​តុលាការ​ធម្មនុញ្ញ​កាន់តែ​ជ្រាប​ច្បាស់​ផងដែរ ។​

​លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់​ច្បាស់ៗ​ថា នៅពេល​ដែលមាន​ករណី​បែបនេះ​កើតឡើង យើង​ត្រូវតែ​ពន្យល់​ដោយ​តម្លាភាព និង​តាម​នីតិវិធី​ទៅកាន់​តុលាការ ហើយ​ការតែងតាំង​លោក Pichit ដែលជា​អតីត​មេធាវី​ឲ្យ​មាន​តួនាទី​ក្នុង​ជួរ​រដ្ឋាភិបាល​របស់លោក​ធ្វើឡើង​ដោយ​យុត្តិធម៌ ហើយ​លោក​សង្ឃឹមថា នឹងមិន​ប៉ះពាល់​ទៅដល់​ការ​រង្គោះរង្គើ​តំណែង​របស់លោក​នោះទេ ។ ទោះយ៉ាងណា លោក​ក៏ត្រូវ​ត្រៀម​ឆ្លើយ​គ្រប់​សំណួរ​ក្ដៅ​ទាំងអស់​ផងដែរ​” ។​

​អតីត​មហាសេដ្ឋី​អចលនទ្រព្យ​វ័យ ៦២ ឆ្នាំ​រូបនេះ​ទទួលស្គាល់ថា “​មាន​ភាគី​ជាច្រើន​មិន​ពេញចិត្ត​ចំពោះ​ការតែងតាំង​នេះ ប៉ុន្តែ​វា​ជា​កាតព្វកិច្ច​របស់​រដ្ឋា​ភិ​បាល​ដែល​ត្រូវតែ​ចេញ​ការពន្យល់ ។ ដូច្នេះ​ថា​តើ​មានការ​ពេញចិត្ត ឬក៏​អត់ ទុក​ឲ្យ​តុលាការ​ជា​អ្នកកាត់ក្ដី​ទៅ​ចុះ ប៉ុន្តែ​ចំពោះ​លោក​នេះ​គឺជា​ភាពត្រឹមត្រូវ និង​ជា​ភាពស្មោះត្រង់​ក្នុងនាម​ជា​អ្នកដឹកនាំ​” ។​

តុលាការ​ធម្មនុញ្ញ​រប​ស់​ប្រទេស​ថៃ​កាលពី​សប្ដាហ៍​មុន​បាន​ទទួលយក​បណ្តឹងរ​បស់​សមាជិក​ព្រឹទ្ធសភា​ចំនួន ៤០ រូប​ដែល​ទាមទារ​ឲ្យ​ដក​លោក សេដ្ឋា ចេញពី​តំណែង​ជា​នាយករដ្ឋមន្ត្រី ដោយសារតែ​បំពាន​រដ្ឋធម្មនុញ្ញ ក្រោយ​រឿង​តែងតាំង​លោក Pichit ធ្វើជា​រដ្ឋមន្ត្រី​នៅ​ទីស្តីការ​នាយករដ្ឋមន្ត្រី ព្រោះ​អតីត​មេធាវី​រូបនេះ​ខ្វះ​សុចរិត​ភាព និង​បទដ្ឋាន​សីលធម៌​ដែល​តម្រូវ​ដោយ​រដ្ឋធម្មនុញ្ញ ជាពិសេស​លោក​ជាប់​ពាក់ព័ន្ធ​ទោស​ព្រហ្មទណ្ឌ ។​

​លោក Pichit ត្រូវបាន​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ៦ ខែ​កាលពី​ឆ្នាំ ២០០៨ ពីបទ​មិន​គោរព​តុលាការ ក្រោយ​មានការ​ចោទប្រកាន់ថា បាន​ប៉ុនប៉ង​សូកប៉ាន់​មន្ត្រី​តុលាការ​ចំនួន ២ លាន​បាត (៥៥,២១៨ ដុល្លារ​) ដោយ​លាក់​លុយ​នៅក្នុង​ថង់​គ្រឿងទេស​មួយ ខណៈ​អាជ្ញាប័ណ្ណ​ច្បាប់​របស់លោក​ត្រូវបាន​ក្រុមប្រឹក្សា​មេធាវី​នៃ​ប្រទេស​ថៃ​ព្យួរ​រយៈពេល ៥ ឆ្នាំ បន្ទាប់ពី​មាន​ករណីនេះ ។​
​ បច្ចុប្បន្ន​រដ្ឋាភិបាល​ថៃ​ដែល​កាច់ចង្កូត​នាវា​ដោយ​លោកនាយក​រដ្ឋមន្ត្រី សេដ្ឋា ថា​វី​ស៊ីន កំពុងស្ថិត​ក្នុង​ភាពវឹកវរ ខណៈ​ក៏មាន​ការលាលែង​ពី​តំណែង​របស់​រដ្ឋមន្ត្រី ៣ រូប​រួចទៅហើយ​ផងដែរ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ ក្រោយ​ការរុះរើ​គណៈរដ្ឋមន្ត្រី ស្រប​ពេលដែល​បច្ចុប្បន្ន​សេដ្ឋកិច្ច​ថៃ​ក៏​មិនទាន់​ដំណើរ​ការល្អ​នៅឡើយ​នោះដែរ ជាពិសេស​ពាក់ព័ន្ធ​នឹង​កិច្ចសន្យា​ផ្ដល់​សាច់ប្រាក់​ដល់​ប្រជាជន​ប្រមាណ ៥០ លាន​នាក់ a setha prime2