» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5453 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695624 នាក់

ឧត្តមសេនីយ៍ទោហ៊ុនគឹមជាតិចូលកាន់តំណែងជា ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ ជាផ្លូវការហើយបន្ទាប់ចាងហ្វាងPVNហែកហួរ!ខ្លាំងមែនលោកចាងហ្វាងផែងវណ្ណ:!

 

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនៅព្រឹកថ្ថៃទី១១វិច្ឆិកាបានធ្វើពិធីប្រកាសឲ្យ លោកឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ ចូលកាន់តំណែងជាប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ជាផ្លូវការហើយបន្ទាប់ពីលោកផែងវណ្ណ:ចាងហ្វាងកាសែតPVNហែកហួរពីរឿងពុករលួយទារលុយ៣ពាន់ដុល្លារមកធ្ចើកម្មវិធី។a hun jeat 

តាមរយ:ហ្ចេសប៊ុកលោកផែងវណ្ណ:បានរិះគន់ក្រសួងមហាផ្ទៃចំពោះការធីបទុកអនុក្រឹត្យតែងតាំងលោកឧត្តមសេនីយ៍ទោហ៊ុនគឹមជាតិចុះថ្ងៃទី១២កញ្ញាដោយសម្តេចបវរធិតីហ៊ុនម៉ាណែតដែលត្រូវជាបងជីដូនមួយថាបក្ខពួកដោយការប្រៀបធៀបការតែងតាំងនិងប្រកាសលោកឧត្តមសេនីយ៍ហេងរដ្ឋាជាស្នងការរងនគរបាលរាជធានីភ្នំពេញ។តែចុងក្រោយលោកផែងវណ្ណ:បានលើកទង់សលុបចោលការរិះគន់វិញដោយសំអាងថាក្រសួងមហាផ្ទៃបានយល់ព្រមប្រកាសនៅក្រោយបុណ្យអុំទូក។ប្រាវ៉ូលោកផែងវណ្ណ:ខ្លាំងផស់គាត់មែនមិនដឹងថាគ្រូបាអាចារ្យខាងណាកាន់គាត់?!។

សូមបញ្ជាក់ថានៅក្នុងអគ្គស្នងការនគរបាលជាតិមាននាយកដ្ឋានកណ្តាល៥ចំណុះតែមាននាយកដ្ឋានកណ្តាលសំខាន់២ជាខ្សែប្រយុទ្ធគន្លឺះនៃអំណាចគឺ:ទី១នាយកដ្ឋានកណ្តាលសន្តិសុខគ្រប់គ្រង៥នាយដ្ឋានសំខាន់ៗដឹកនាំដោយលោកឧត្តមសេនីយ៍ឯកឌីវិជ្ជាដែលត្រូវជាកូនប្រុសសពនាយឧត្តមសេនីយ៍ហុកឡឌីនិងជាប្អូនថ្លៃសម្តេចធិបតីនាយរដ្ឋមន្ត្រី។

ទី២នាយដ្ឋានកណ្តាលយុត្តិធម៍ដែលមាន៤នាយកដ្ឋានជំនាញនិង១លេខាធិកាដ្ឋានចំណុះ។នាយកដ្ឋាននគរបាលព្រហ្នទណ្ឌ នាយកដ្ឋាននគរបាលបច្ចេកទេសវិទ្សាសាស្ត្រ។នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច។នាយកដ្ឋានគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននិងមន្ទីរប្រឆាំងបងល្មើសគ្រឿងញៀន។

កន្លងមកមេនាយកដ្ឋានកណ្តាលយុត្តិធម៍គឺពាក់ផ្កាយ៣និងជាអគ្គស្នងការរងនញរបាលជាតិ។ចឹងចង់ឬមិនចង់លោកឧត្តមសេនីយ៍ទោហ៊ុនគឺមជាតិដែលជាកូនប្រុសសពឯកឧត្តមហ៊ុនសាននឹងត្រូវតម្លើងដែរ។ក្នុងពិធីប្រកាសចូលកាន់មុខតំណែងនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថា ប្រធាននាយកដ្ឋានកណ្ដាលថ្មីនឹងខិតខំពុះពារដឹកនាំអង្គភាពឲ្យបានល្អ និងទទួលបានជោគជ័យដូចអ្វីដែលបានធ្វើការប្តេជ្ញាចិត្ត។

នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា យោងតាមភារកិច្ចដែលបានកំណត់ អង្គភាពទាំងនេះត្រូវគ្រប់គ្រង ដឹកនាំ បញ្ជា និងចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ដែលធ្វើឲ្យប៉ះពាល់ដល់ដំណើរការ នៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា និងមនុស្សទូទៅ មានជាអាទិ៍បទឧក្រិដ្ឋ បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ អំពីជួញដូរមនុស្ស អាជីវកម្មផ្លូវភេទលើនីតិជន និងអនីតិជន បទល្មើសគ្រឿងញៀន អំពើវិច្ឆេទកម្មសេដ្ឋកិច្ច និងបទល្មើសសេដ្ឋកិច្ចគ្រប់ទម្រង់ រួមទាំងការធ្វើកោសល្យវិច័យវិទ្យាសាស្ត្រនានា ដើម្បីបម្រើឲ្យការងារជំនាញ។

នាយឧត្តមសេនីយ៍បានអះអាងថា ទាំងនេះ គឺជាកិច្ចការងារមួយមានវិសាលភាពធំធេង ដែលទាមទារឲ្យថ្នាក់ដឹកនាំគ្រប់កម្រិត មានសមត្ថភាព ចំណេះដឹង ជំនាញ បទពិសោធ ទេព្យកោសល្យ ស្មារតីម្ចាស់ការទទួលខុសត្រូវ និងការប្ដេជ្ញាចិត្តខ្ពស់ ដើម្បីបំពេញបេសកកម្មស្នូលដ៏មានសារៈសំខាន់នេះ ក្នុងការធានាបាននូវសុវត្ថិភាព និងសុខុមាលភាព ជូនប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។

ក្នុងន័យនេះ ដើម្បីបន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវ លើកស្ទួយកិត្តិយសអង្គភាពនគរបាល លើកតម្លៃកងកម្លាំងនគរបាលជាតិ និងលើកកម្ពស់ប្រសិទ្ធភាពការងារ ជាពិសេសក្នុងផែននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានធ្វើការណែនាំ និងផ្ដល់អនុសាសន៍មួយចំនួន រួមមាន ៖

*ទី១៖ ត្រូវក្តាប់ឲ្យបាន និងឲ្យយល់អំពីគោលនយោបាយកំណែទម្រង់ និងអនុសាសន៍ ដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងផែនការយុទ្ធសាស្រ្ត គោលការណ៍ដឹកនាំនានារបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ។

ផ្អែកលើមូលដ្ឋានខាងលើនេះ នាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ត្រូវបន្តលើកកម្ពស់ការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ដោយពិនិត្យពិចារណារៀបចំដាក់ចេញនូវផែនការសកម្មភាពរបស់ខ្លួន ដើម្បីតម្រង់ទិសដល់នាយកដ្ឋាន មន្ទីរចំណុះឲ្យធ្វើសកម្មភាព ឲ្យបានសកម្ម សំដៅធ្វើឲ្យបទល្មើសគ្រប់ប្រភេទមានការថយចុះជាអតិបរមា។

*ទី២៖ ត្រូវពិនិត្យពង្រឹងរចនាសម្ព័ន្ធនាយកដ្ឋាន មន្ទីរ និងលេខាធិការដ្ឋាន ចំណុះនាយកដ្ឋានកណ្តាល ដោយតម្រង់ទិសដល់ការកំណត់អំពីសមត្ថកិច្ចស្នូលរៀងៗខ្លួន ការបែងចែកប្រគល់ភារកិច្ចថ្នាក់ដឹកនាំ ឲ្យត្រូវនឹងជំនាញ បទពិសោធ ការគោរពឋានានុក្រមការងារ និងរបៀបរបបការងារដែលបានកំណត់។

*ទី៣៖ ត្រូវធ្វើការពិនិត្យ តាមដាន និងវាយម្លៃលទ្ធផលការងារដែលសម្រេចបាន តាមរយៈកិច្ចប្រជុំប្រចាំខែ ត្រីមាស ឆមាស ប្រចាំឆ្នាំ និងកិច្ចប្រជុំវិសាមញ្ញតាមការចាំបាច់ ព្រមទាំងត្រូវដាក់ចេញនូវបទបញ្ជា និងអនុសាសន៍ណែនាំតម្រង់ទិសបន្តដល់អនុប្រធាន ថ្នាក់ដឹកនាំអង្គភាព និងមន្ត្រីក្រោមឱវាទ។

*ទី៤៖ ត្រូវមានការផ្ដួចផ្ដើមគំនិត និងភ្ញាក់រឭកខ្ពស់ ក្នុងភាពម្ចាស់ការលើការបំពេញ តួនាទីនិងភារកិច្ចទទួលខុសត្រូវរបស់ខ្លួនដែលបានកំណត់ច្បាស់រួចហើយ ដោយមិនចាំបាច់រងចាំមានបទបញ្ជា ឬអនុសាសន៍ណែនាំពីថ្នាក់លើ។

*ទី៥៖ ត្រូវមានគំនិតច្នៃប្រឌិត និងវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហានានា និងពិនិត្យ មើលរាល់ចំណុចខ្វះខាតទាំងឡាយ ដើម្បីធ្វើការកែលម្អ និងកែទម្រង់ឲ្យមានលក្ខណៈល្អប្រសើរឡើងវិញ ព្រមទាំងត្រូវបង្កើតគំនិតថ្មីៗ ដើម្បីអភិវឌ្ឍន៍អង្គភាព និងលើកកម្ពស់ប្រសិទ្ធភាពការងារឲ្យបានល្អប្រសើរ រួមទាំងការខិតខំបង្កើតស្នាដៃ និងសមិទ្ធផលថ្មីៗបន្ថែមទៀត ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ។

ទី៦៖ ត្រូវបន្ដពង្រឹងសាមគ្គីភាព កិច្ចសហការ និងទំនាក់ទំនងការងារផ្ទៃក្នុងឲ្យបានល្អ រួមទាំងការពិនិត្យ និងកែលម្អរបៀបរបប និងលំហូរការងារតាមឋានានុក្រម ដើម្បីឲ្យដំណើរការ នៃការងារប្រព្រឹត្តទៅដោយរលូន និងសម្រេចបានលទ្ធផលជោគជ័យ។

*ទី៧៖ ត្រូវបន្តពិនិត្យតាមដានលទ្ធផល នៃការអនុវត្តចំណារបស់ថ្នាក់ដឹកនាំដែលបានចារប្រគល់ជូនជាសមត្ថកិច្ច រួមទាំងតាមដានលទ្ធផល នៃការអនុវត្តអនុសាសន៍ របស់ថ្នាក់ដឹកនាំដែលបានប្រគល់ជូន។

*ទី៨៖ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍសមត្ថភាព ក្រមសីលធម៌វិជ្ជាជីវៈ និង ជំនាញពាក់ព័ន្ធនានា ដល់ថ្នាក់ដឹកនាំគ្រប់កម្រិត និងមន្ត្រីជំនាញដើម្បីបន្តវេន និងធានានិរន្តភាពការងារនៅក្នុងអង្គភាពនីមួយៗ។

*ទី៩៖ នាយកដ្ឋានកណ្តាលយុត្តិធម៌ ត្រូវពិនិត្យរៀបចំពង្រឹងការងាររបស់ខ្លួនតាមប្រព័ន្ធព័ត៌មានវិទ្យា ដែលជាប្រព័ន្ធការងារទំនើប ដែលរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ បានកំណត់យកធ្វើជាការងារជាអាទិភាពនៅក្នុងកម្មវិធីកំណែទម្រង់របស់ខ្លួន៕#meatophoum#a hun jeat1 a hun jeat2 a hun jeat3