» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6777 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696948 នាក់

​ទូត​ខ្មែរ​នៅ​បាងកក​អំពាវ​នា​ឲ្យ​ពលករ​មក​បោះឆ្នោត​ស្រុក​ខ្មែរ​

 

​ភ្នំពេញៈ ស្ថានទូត​ខ្មែរ​ប្រចាំ នៅ​ប្រទេស​ថៃ​នៅ​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៨ បាន​អំពាវនាវ​តាម​ហ្វេ​ស​ប៊ុ​ក​ឲ្យ​ប្រជាពលរដ្ឋ​និង​ពលករ​ខ្មែរ ដែល​ស្នាក់នៅ និង​ធ្វើការ​នៅ​ថៃ ប្រមាណ​ជាង​១​លាន​នាក់​ឲ្យ​ទៅ​ចូលរួម​បោះឆ្នោត នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ស្រុក​ខ្មែរ​វិញ ឲ្យ​បាន​គ្រប់ៗ​គ្នា ។

a_ambassy_k

“​សូម​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​ក្នុងប្រទេស​ថៃ​ទាំងអស់ ពិសេស​ក្នុង​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត និង​មានឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត ព្រមទាំង​លិខិតបញ្ជាក់​អត្តសញ្ញាណ សម្រាប់​ប្រើប្រាស់​ក្នុងការ​បោះឆ្នោត (​ដូច​មាន​បញ្ជាក់ ក្នុង​ខិតប័ណ្ណ​ភ្ជាប់​មក​ជាមួយនេះ​) អញ្ជើញ​ទៅ​ចូលរួម​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នៅ​ថ្ងៃអាទិត្យ​ទ​២៩ ខែកក្កដា ឆ្នាំ​២០១៨”​។​nec_docc

​ព្រះមហាក្សត្រ​ខ្មែរ​នាពេល​ពេល​ថ្មីៗ​នេះ ក៏​បានចេញ​ព្រះរាជសារ​អំពាវនាវ​ឲ្យ​ពលរដ្ឋ ទៅ​បោះឆ្នោត​ថ្នាក់ ជ្រើសរើស​តំណាងរាស្ដ្រ អាណត្តិ​ទី​៦ នា​ថ្ងៃទី ២៩ កក្កដា ខាងមុខ​នេះដែរ​។​សម្តេច​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​បាន​ហៅ​សេចក្តី​អ​ពា​វ​នាវ​របស់​ព្រះមហា​ក្ស​ត្រ័​ថា​ជាការ​ទះកំភ្លៀង​(​លោក​សមរង្ស៊ី​)​។​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​ស​ង្គ្រាះ​ជាតិ តែងតែ​អំពាវនាវ​ជារឿយៗ កុំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​បោះឆ្នោត​ដោយ​ដាក់ចេញ​នូវ​ពាក្យស្លោក​ដេក​ផ្ទះ​ឈ្នះ​ស្អាត​!​។​nec_party_election

​សូម​រំលឹកថា ការបោះឆ្នោត នា​ថ្ងៃទី​២៩ កក្ដ​ដា គជប​បាន​បោះពុម្ព​សន្លឹកឆ្នោត​​ឆ្នោត​ជាង ១០​លាន​សន្លឹក​។​សន្លឹកឆ្នោត​មួយ​សន្លឹក​ចំណាយ​ថវិកា​ប្រមាណ ៩៩០​រៀល ដូច្នេះ​សន្លឹក ចំណាយ​ថវិកា​សរុប​ជា ១០​ពាន់​លាន​រៀល (១០,៤២០,៣៩៣,៥០០​រៀល​) ស្មើនឹង​ជាង ២.៦​លាន​ដុល្លារ​អាមេរិក​។​រដ្ឋាភិបាល​ក៏ បាន​ត្រៀម​កងកម្លាំង​ប្រមាណ ៨​ម៉ឺន​នាក់ ដើម្បី​ចូលរួម​ការពារ​សន្តិសុខ និង​សណ្តាប់ ធ្នាប់ នៅក្នុង​អំឡុងពេល​បោះឆ្នោត​ជាតិ នា​ថ្ងៃទី ២៩ កក្កដា ខាងមុខ​នេះដែរ​៕

​