» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10980 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701151 នាក់

សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រកាសថា មិនមាន​ការផ្លាស់ប្តូរ​រដ្ឋមន្ត្រី ទេ សូម​មន្ត្រី​ធ្វើការ​ដោយ​ស្ងប់ចិត្ត​ចុះ​


​ភ្នំពេញ​៖ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាសថា សម្តេច​មិនមាន​បំណង​ក្នុងការ​ផ្លាស់ប្តូរ​រដ្ឋមន្ត្រី​ថ្មី​ទៀត ដូច​ពាក្យ​ចចាមអារ៉ាម​នោះទេ​។​នៅ​រសៀល​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០២៥​នេះ ក្នុងឱកាស​អញ្ជើញ​បិទ​សន្និបាត​បូកសរុប​ការងារ​រយៈពេល​៥​ឆ្នាំ (២០២០-២០២៤) និង​លើក​ទិសដៅ​ការងារ​បន្ត​របស់​ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍​សម្តេច​បាន​ឲ្យ​ដឹងថា រឿង​ដូរ​រដ្ឋមន្ត្រី​នេះ បាន​លេចលឺ​តាំងពី​ចុងឆ្នាំ​២០២៤​ម្ល៉េះ ដោយ​មានការ​ខ្សឹបខ្សៀវ​គ្នា​ថា បន្តិចទៀត នឹងមាន​ការដូ​រដ្ឋមន្ត្រី​៥-៦ ក្រសួង ហើយ​មន្ត្រី​មិនបាច់​ធ្វើការ​ទេ ចាំ​មេ​ថ្មី​មក​ទៅ​។​a manet minister 

​សម្តេច​បវរ​ធិបតី បានលើកឡើង​ដូច្នេះ​ថា «​ខ្ញុំ​មិនបាន​ប្រកាស​ជា​សាធារណៈ​ទេ ប៉ុន្តែ​ខ្ញុំ​បាន​ប្រាប់​រដ្ឋមន្ត្រី​ទាំងអស់ ក្នុង​អង្គប្រជុំ ហើយ​សូមឱ្យ​ប្រាប់​គ្នា​ផង ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃនេះ គេ​មក​ប្រាប់​ខ្ញុំ​ទៀតហើយ​ថា "​បង​អើយ​អត់​ស្ងាត់​ទេ​" ឥឡូវ​ខ្ញុំ​សូម​ប្រកាស​តាម​នេះ​តែម្តងទៅ អ​ញ្ចេះ​ខ្ញុំ​សូម​ប្រាប់ ព្រោះ​ដូរ​រដ្ឋមន្ត្រី​អី បើ​នាយករដ្ឋមន្ត្រី​អត់​ដឹងផង យូរៗ​ប្រពន្ធ​ខ្ញុំ​មក​ថា​ខ្ញុំ​លាក់​គាត់​ទៀត ព្រោះ​គេ​ប្រាប់​គាត់ៗ​ថា​ច្បាស់​»​។​«​ខ្ញុំ​សូម​អ​ញ្ចេះ​ទី​១​ណា រឿង​ការស្នើសុំ​តែងតាំង​ផ្លាស់ប្តូរ​រដ្ឋមន្ត្រី ឬ​សមាជិក​រាជរដ្ឋាភិបាល គឺជា​សិទ្ធិ និង​ការទទួលខុសត្រូវ​រប​ស់ នាយករដ្ឋមន្ត្រី ហើយ​បើ​នាយករដ្ឋមន្ត្រី​អត់​ដឹងផង កុំ​ព្រួយបារម្ភ ហើយ​បើ​ខ្ញុំ​អត់​ដឹងផង គឺ​មិនមាន​ក្រសួង​ណា​ត្រូវ​ដោះដូរ​ទៀត​ទេ​នៅពេលនេះ អីចឹង​សូមឱ្យ​រលត់​ទៅ​រឿងនេះ​។​»​នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់​សម្តេច​។​

​សម្តេច​បាន​អំពាវនាវ​ដល់​មន្ត្រី​បណ្តា​ក្រសួង​ទាំងអស់​ធ្វើការ ហើយ​កុំ​ខ្វល់​អំពី​ការផ្លាស់ប្តូរ​រដ្ឋមន្ត្រី​ខ្លាំងពេក​។ សម្តេច​បាន​បញ្ជាក់ថា «​កុំ​ចាំ​អ៊ុត​មើល​មេ​ណា ព្រោះ​សិទ្ធិ​ក្នុងការ​ស្នើសុំ​ចាត់តាំង តែងតាំង​មន្ត្រី គឺជា​ឆន្ទានុសិទ្ធិ​របស់​នាយក​រដ្ឋមន្ត្រី ប្រយ័ត្ន​តែ​ចាំ​អ៊ុត​មើល​មេ​ភ្លេច​ខ្លួនឯង ប្រយ័ត្ន​រដ្ឋមន្ត្រី​ស្នើសុំ​ដូរ​ខ្លួនឯង​ចេញ​វិញ​»​។​​បើតាម​សម្តេច​បវរ​ធិបតី ពេលនេះ​គឺ​រដ្ឋមន្ត្រី​ទាំងអស់ កំពុង​ខិតខំ​បំពេញការងារ​រៀងៗ​ខ្លួន ដែល​ត្រូវ​ចេះ​រក្សា​លំនឹង​បន្តទៀត​៕a manet minister1 a manet minister2 

​