» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9741 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699912 នាក់

រក​ទេសចរណ៍​ស្ត្រី​អង់គ្លេស​ដែល​បាត់​ខ្លួន​លើ​កោះរ៉ុង​មិនទាន់​ឃើញ​ទេ​

 

​ភ្នំពេញ :​នារី​ជនជាតិ​អង់គ្លេស​ដែល​បាត់​ខ្លួន​នៅលើ​កោះរ៉ុង​សន្លឹម​កាលពី​ថ្ងៃទី​២៤​តុលា​រក មិនទាន់​ឃើញ​នៅឡើយ​ទេ​មកដល់ពេលនេះ ។​a kuoch england 

ប្រភពពី​សម​ត្ត​កិច្ច​បាន​ឲ្យ​ដឹងថា​ស្ត្រី​បរទេស​ដែល​បាត់​ខ្លួន មានឈ្មោះ​បា​ប្រ៊ី​ដ​អា​ម៉េ​ឡា​លូ​ហ្ស​( BAMBRIDGE AMELIA LOUISE )​ភេទ​ស្រី សញ្ជាតិ​អង់គ្លេស​កើត​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​១៩៩៨ កាន់​លិខិតឆ្លងដែន​លេខ ៥៣១៨៩០៨៣៣ បាន​ចេញពី​ក្រុងព្រះសីហនុ ឆ្ពោះទៅ​គោលដៅ​ក្រុង​កោះរ៉ុង នៅ​ម៉ោង ៥:០០​ល្ងាច ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៩ មកដល់​កោះរ៉ុង​នៅ​ម៉ោង ៦:០០​ល្ងាច​។

នាង​បាន​ចូល​ស្នាក់នៅ​ផ្ទះសំណាក់​នែ​ស​ប៊ី​ច​( Ness Beach) នៅ​ម៉ោង​៨:១៥​នាទី​យប់ ថ្ងៃខែ​ឆ្នាំ​ដដែល​ក្នុង​គោលបំណង​ទេសចរណ៍​។ មុន​បាត់​ខ្លួនគេ​បាន ប្រទះឃើញ​នារី​នោះ​លើកចុងក្រោយ នៅ​ម៉ោង​៣:៣០​នាទី​ទៀបភ្លឺ ឈានចូល​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៩ ក្នុង​ពិធីជប់លៀង​មួយ នៅ​ឆ្នេរ​កោះរ៉ុង​(Police Beach) ក្រោយមក​ក៏​បាត់​ដំណឹង​តែម្តង​។ ក្នុង​សមត្ថកិច្ច​មូលដ្ឋាន​បាន រកឃើញ​កាបូប និង​សម្ភារៈ​មួយចំនួន​របស់​នាង​នៅ លើ​ផ្ទាំង​ថ្ម​ជាប់​ឆ្នេរ​ក្បែរ​កន្លែង ធ្វើ​ពិធីជប់លៀង​នោះ​ផងដែរ​។​

ករណីនេះ អាជ្ញាធរ​ក្រុង​កោះរ៉ុង បាន​ព្យាយាម​ស្វែងរក​នារី​រងគ្រោះ ក្រោយ​ទទួលដំណឹង​ភ្លាមៗ​ពី​ការបាត់​ខ្លួន​នេះ​ដែរ។​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​ដែល​ចុះ​ផ្ទាល់ បានដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​អោយកំលាំង​គ្រប់ផ្នែក​តាមរក នៅតាម​ទីតាំង​ផ្សេងៗ តាម​ដងព្រៃ​ភ្នំ ដងព្រែក តាម​ឆ្នេរ​ខ្សាច់ ឆ្នេរ​ថ្ម នៅតាម​កន្លែង​ស្នាក់នៅ នានា​នៅលើ​កោះរ៉ុង និង​កន្លែង​ដែល​នារី​នោះបាន​ទៅលេង​រួមទាំង​ក្រុម​មុជទឹក​(diving)​ផង ឲ្យ​រក​អោយអស់​លទ្ធភាព​។​a kuoch england1